ទីក្រុងបូរាណហ្វេ ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសានាធំបំផុតទូទាំងប្រទេសវៀតណាម។ បន្ទាប់ពីពីរឆ្នាំរងឥទ្ធិពលដោយជំងឺកូវិដ - ១៩ ឆ្នាំនេះនៅទូទាំងក្រុងហ្វេ បានរៀបចំប្រារព្ភពិធីអបអរសាទរដោយចិត្តជ្រះថ្លា បុណ្យវិសាខបូជាពុទ្ធស័ករាជ២៥៦៦។ នេះជាសកម្មភាពអបអរសាទរ នារដូវកាលចូលព្រះវស្សាខាងពុទ្ធសាសនាវៀតណាម ធ្វើឱ្យពិធីបុណ្យទានដែលតែងតែបានប្រព្រឹត្តទៅនៅរដូវកាលទាំងបួនក្នុងឆ្នាំ កាន់តែសម្បូរបែប ម្យ៉ាងទៀតជួយលើកស្ទួយតម្លៃកេរដំណែលវប្បធម៌ពិសេសផង បង្កើតជាផលិតផលទេសចរណ៍ពិសេសផង សម្រាប់ឆ្ពោះទៅកាន់សប្តាហ៍ពិធីបុណ្យ Festival Hue 2022 “កេរដំណែលវប្បធម៌ព្រមទាំងចូលរួមសមាហរណកម្មនិងអភិវឌ្ឍន៍” នឹងបានប្រព្រឹត្តទៅនៅចុងខែមិថុនាខាងមុខ។
អតីតកាល នៅថ្ងៃពេញបូណ៌មីខែវិសាខ បុណ្យវិសាខបូជាមិនត្រឹមតែជាសកម្មភាពសាសនា ជំនឿដោយឡែកសម្រាប់ពុទ្ធបរិស័ទ នៅថែមទាំងចូលរួមការអភិវឌ្ឍជាមួយនឹងជីវភាពរស់នៅ បង្កើតជាព្រឹត្តិការណ៍វប្បធម៌ ធ្វើឱ្យជីវភាពរស់នៅនៃប្រជាជនក្រុងបុរាណហ្វេ ប្រកបទៅដោយភាពសម្បូរបែប។ ក្រុងហ្វេសព្វថ្ងៃ សេដ្ឋកិច្ច វប្បធម៌ សង្គម អភិវឌ្ឍន៍ចីរភាព ជីវភាពសកម្មភាពសាសនា ជំនឿរបស់ប្រជាជន បានអាជ្ញាធរយកចិត្តទុកដាក់ បង្កលក្ខណៈវិវត្តន៍ទៅមុខ ដូច្នេះ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនតែងមានអារម្មណ៍ទំនុកចិត្ត រំភើប ផ្តើមចេញពីនោះ បានព្រួតដៃជាមួយនឹងអាជ្ញាធរ កសាងស្រុកកំណើត មួយថ្ងៃកាន់តែស្រស់ស្អាតជាង។ ប្រការនោះ បង្ហាញតាមរយៈការដែលប្រជាជននិងពុទ្ធបរិស័ទនៅក្រុងហ្វេ អបអរសាទរពិធីវិសាខបូជាឆ្នាំនេះ ដោយមានសកម្មភាពទាក់ទាញ និងមានអត្ថន័យ។ បរិយាកាសសប្បាយរីករាយ មិនត្រឹមតែបានប្រព្រឹត្តទៅនៅតាមវត្តអារាមរាប់រយខ្នង នៅទាំងសាយភាយទៅគ្រប់ច្រកល្ហក តាមភូមិ ឃុំ និងតាមផ្ទះនៅក្រុងហ្វេផងដែរ។
Bài, ảnh: Thanh Hòa