• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីផ្តល់អាទិភាពដល់ការអប់រំ និងសកម្មភាព

អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងក្រសួង មន្ទីរ និងសាខាជាច្រើនរបស់ វៀតណាម និងបេសកកម្មការទូតនៅទីក្រុងហាណូយ។

នាយប់ថ្ងៃទី ២០ មីនា នៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam (ហាណូយ) ក្រសួងការបរទេសបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឬទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ថ្ងៃទី ២០ មីនា។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងក្រសួង មន្ទីរ និងសាខាជាច្រើនរបស់វៀតណាម និងបេសកកម្មការទូតនៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្នាំនេះនៅមជ្ឈមណ្ឌលអក្សរសាស្រ្ត Van Mieu - Quoc Tu Giam មានអត្ថន័យដ៏ធំធេង ព្រោះនេះគឺជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម ដែលជានិមិត្តរូបនៃស្មារតីស្មោះស្ម័គ្រ និងគោរពការអប់រំរបស់ប្រជាជនវៀតណាម។ លោកអនុរដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមមានគោលការណ៍លើកកម្ពស់ ការរៀនសូត្រពេញមួយជីវិតដើម្បីអភិវឌ្ឍការអប់រំប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព។

នៅក្នុងទិវាអន្តរជាតិហ្វ្រង់កូហ្វូនី យើងគួរតែរួមគ្នា លើកកម្ពស់ភាសាបារាំងដោយបញ្ចូលវាទៅក្នុងការងារ ជីវភាពប្រចាំថ្ងៃរបស់យើង និងគម្រោងសហការរបស់យើង។ សាមគ្គីភាព យើងនឹងរួមចំណែកដល់សហគមន៍និយាយភាសាបារាំងដ៏រស់រវើក វិបុលភាព និងថែងចាំងពន្លឺយ៉ាងត្រចះត្រចង់

ចំណែកលោក Edgar Doerig តំណាងអាស៊ីប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងវិស័យអប់រំ ជាពិសេសការសម្រេចចិត្តនាពេលថ្មីៗនេះរបស់វៀតណាមក្នុងការលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់មធ្យមសិក្សា ដោយចាប់ផ្តើមពីឆ្នាំសិក្សាខាងមុខ ហើយបានសង្កត់ធ្ងន់ថា ការអប់រំតែងតែជាផ្នែកមួយក្នុងចំណោមមទំនួលខុសត្រូវខ្ពស់សម្រាប់អនាគតរបស់ OIF ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ OIF នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top