ទេសចរណ៍ ទស្សនាផ្ទះបុរាណបំផុតនៅស្រុកដយ (Doai) 23/11/2018 ស្ថិតនៅចម្ងាយពីក្រុងហាណូយជាង៥០គីឡូមែត្រ ទៅទិសខាងលិច ភូមិបុរាណដឿងឡឹម (Duong Lam) (សើនតី - Son Tay ហាណូយ) បានចាត់ទុកជាខឿនមួយក្នុងចំណោមខឿននៃជនជាតិវៀតណាម។ ជាមួយរមណីយដ្ឋានបានផ្សារភ្ជាប់នឹងរឿងព្រេង ប្រវត្តិដឿងឡឹម (Duong Lam) ជារមណីយដ្ឋានតែមួយគត់នៅវៀតណាម ប្រសូត្រព្រះមហាក្សត្រពីរព្រះអង្គ មានសគុណធំលើទឹកដី គឺព្រះមហាក្សត្រភង់ហឹង (Phung Hung) និងង៉ោក្វៀង (Ngo Quyen)។ មិនត្រឹមតែមានរមណីយដ្ឋានធម្មជាតិស្អាត ទីនេះនៅរក្សាបានផ្ទះបុរាណវៀតណាមសុទ្ធសាធ មានអាយុកាលរាប់រយឆ្នាំ។ លក្ខណៈពិសេសនៃផ្ទះប្រពៃណីជិត១០០០ខ្នង នៅភូមិដឿងឡឹម (Duong Lam) ទាំងអស់សុទ្ធតែបានកសាងដោយដុំថ្មប្រហោងរឹងមាំ។ ក្នុងចំណោមនោះ ផ្ទះគ្រួសារលោក ង្វៀនវ៉ានហុង (Nguyen Van Hung) និងលោកយាយ ឡាធីថាវ (La Thi Thao) ជាផ្ទះបុរាណពិសេសបំផុត ភ្ញៀវទេសចរស្ទើរទាំងអស់នរណាក៏អញ្ជើញចូលមកទស្សនា ពេលធ្វើដំណើរមកដល់ភូមិដឿងឡឹម (Duong Lam)។ លោកយាយថាវ (Thao) ឲ្យដឹង តាមការបកប្រែច្បាប់បួងសួងសុំសុខ ដែល គ្រួសារនៅបានរក្សាទុក ផ្ទះបានកសាងជាក់ស្តែងនៅឆ្នាំ១៦៤៩។ ជាមួយផ្ទៃដី១០០ម៉ែត្រការេ ឆ្លងកាត់ជិត៤០០ឆ្នាំតែពិសេសណាស់ ផ្ទះប្រក់ក្បឿងប្រាំល្វែងនេះ នៅស្ថិតស្ថេរ ហើយជាទីកន្លែងរស់នៅប្រចាំថ្ងៃ នៃកូនចៅជំនាន់ទី១២របស់គ្រួសារ។ ស្ថាបត្យកម្មបុរាណទាំងអស់ នៅភូមិដឿងឡឹម (Duong Lam) បានកសាងដោយថ្មប្រហោង។ ផ្ទះបុរាណបំផុត នៅភូមិដឿងឡឹម (Duong Lam) មានអាយុកាលជិត៤០០ឆ្នាំ។ ផ្ទះជាកន្លែងល្បីឈ្មោះសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាពេញធ្វើដំណើរមក ដល់ភូមិបុរាណដឿងឡឹម (Duong Lam)។ ថ្នល់ចូលទៅផ្ទះបុរាណវៀតណាម ។ នាសព្វថ្ងៃ ផ្ទះជាទីកន្លែងរស់នៅប្រចាំថ្ងៃនៃកូនចៅជំនាន់ទី១២ របស់គ្រួសារ។ ដំបូលក្បឿងបុរាណ បានប្រក់បណ្តោយកោងចុះតាមរូបភាពដងក្តោង ឬស្លាបខ្លែង។ ស្នាមពេលវេលាស្តែងស្ទើរទាំងអស់នៅលើស្ថាបត្យកម្មផ្ទះ។ សរសរទាំងអស់មាន៣០ដើម ថ្កល់ដោយថ្មខៀវទ្រគ្រឿងផ្ទះ។ ចម្លាក់ក្បូរក្បាច់រចនាសាមញ្ញ ប្រណិតរំលេចលើឈើ បង្កើតភាពស្រទន់ជូនផ្ទះមួយខ្នង។ ល្វែងកណ្តាលសម្រាប់គោរពបូជានិងទទួលភ្ញៀវ។ គ្រឿងផ្ទះធ្វើអំពីឈើ។ មួយចំណែកផ្ទះគ្រួសារ លោក ង្វៀន វ៉ាន់ហុង (Nguyen Van Hung) បានជួសជុលនៅឆ្នាំ២០០៨។ ភ្ញៀវទេសចរបរទេស ចូលទស្សនាផ្ទះល្បីបំផុតនៅភូមិដឿងឡឹម (Duong Lam)។ ជារៀងរាល់ថ្ងៃ ពិសេសគឺចុងសប្តាហ៍ មានភ្ញៀវទេសចររាប់រយនាក់ អញ្ជើញមកទស្សនា។ បានកសាងដោយវត្ថុធាតុប្រពៃណីរបស់ភូមិដឿងឡឹម (Duong Lam) គឺថ្មប្រហោងសម្រាប់ធ្វើជញ្ជាំង ល្វែងផ្ទះនៅប្រើបន្ថែមគ្រឿងឈើធ្វើសសរ ធ្វើផ្ទោង។ វត្ថុធាតុនេះ ធ្វើឲ្យផ្ទះត្រជាក់នៅរដូវប្រាំង កក់ក្តៅនៅរដូវរងា។ ប្រាំល្វែងប្រក់ក្បឿងសសរឈើទាំងអស់មាន៣០ដើម រៀបជាប្រាំជួរ ថ្កល់ដោយតាងថ្មខៀវរឹងមាំ បង្កើតភាពមាំទាំ។ ដំបូលប្រក់ក្បឿង កោងចុះតាមរូបភាពស្លាបខ្លែង ឬដងក្តោង។ ជាងផ្ទះកាលពីដើម មានថ្វីដៃល្អក៏មិនបានភ្លេចចម្លាក់ក្បាច់ប្រណិត ផ្ចិតផ្ចង់ សាមញ្ញ ស្រទន់រំលេចលើគ្រឿងឈើ បង្កើតរាងសមរម្យសម្រាប់ផ្ទះវៀតណាមសុទ្ធសាធ។ ម្ចាស់ផ្ទះដំបូងបានទុកល្វែងកណ្តាល មានផ្ទៃធំបំផុតធ្វើជាទីកន្លែងគោរពបូជា ផ្សារភ្ជាប់ជាមួយនោះ គឺក្តារព្យួរនៅខាងមុខអាសនៈ កំណាព្យឆ្លងឆ្លើយទាំងសងខាង តុអាសនៈបូជា។ ពួកគាត់នៅតាំងសាឡុងឈើបុរាណក្នុងល្វែងនេះ សម្រាប់ទទួលភ្ញៀវ។ សព្វថ្ងៃគ្រួសារលោកយាយថាវ (Thao) សកម្មភាពប្រចាំថ្ងៃ នៅល្វែងពីរសងខាងផ្ទះ។ ផ្ទះមានការជួសជុលធំថ្មីៗនេះនៅឆ្នាំ២០០៨។ ពេលនោះផ្ទះជិត៤០០ឆ្នាំឥឡូវបានជួសជុលដោយវិធានការអភិរក្សពិសេស ជំនាញ និងរក្សាបានសភាពដើមស្ទើរទាំងអស់ ទាំងស្លាកស្នាមពេលវេលា។ អត្ថបទនិងរូបថត៖ វៀតកឿង - ខាញ់ឡុង

ស្ថិតនៅចម្ងាយពីក្រុងហាណូយជាង៥០គីឡូមែត្រ ទៅទិសខាងលិច ភូមិបុរាណដឿងឡឹម (Duong Lam) (សើនតី - Son Tay ហាណូយ) បានចាត់ទុកជាខឿនមួយក្នុងចំណោមខឿននៃជនជាតិវៀតណាម។ ជាមួយរមណីយដ្ឋានបានផ្សារភ្ជាប់នឹងរឿងព្រេង ប្រវត្តិដឿងឡឹម (Duong Lam) ជារមណីយដ្ឋានតែមួយគត់នៅវៀតណាម ប្រសូត្រព្រះមហាក្សត្រពីរព្រះអង្គ មានសគុណធំលើទឹកដី គឺព្រះមហាក្សត្រភង់ហឹង (Phung Hung) និងង៉ោក្វៀង (Ngo Quyen)។ មិនត្រឹមតែមានរមណីយដ្ឋានធម្មជាតិស្អាត ទីនេះនៅរក្សាបានផ្ទះបុរាណវៀតណាមសុទ្ធសាធ មានអាយុកាលរាប់រយឆ្នាំ។ លក្ខណៈពិសេសនៃផ្ទះប្រពៃណីជិត១០០០ខ្នង នៅភូមិដឿងឡឹម (Duong Lam) ទាំងអស់សុទ្ធតែបានកសាងដោយដុំថ្មប្រហោងរឹងមាំ។ ក្នុងចំណោមនោះ ផ្ទះគ្រួសារលោក ង្វៀនវ៉ានហុង (Nguyen Van Hung) និងលោកយាយ ឡាធីថាវ (La Thi Thao) ជាផ្ទះបុរាណពិសេសបំផុត ភ្ញៀវទេសចរស្ទើរទាំងអស់នរណាក៏អញ្ជើញចូលមកទស្សនា ពេលធ្វើដំណើរមកដល់ភូមិដឿងឡឹម (Duong Lam)។ លោកយាយថាវ (Thao) ឲ្យដឹង តាមការបកប្រែច្បាប់បួងសួងសុំសុខ ដែល គ្រួសារនៅបានរក្សាទុក ផ្ទះបានកសាងជាក់ស្តែងនៅឆ្នាំ១៦៤៩។ ជាមួយផ្ទៃដី១០០ម៉ែត្រការេ ឆ្លងកាត់ជិត៤០០ឆ្នាំតែពិសេសណាស់ ផ្ទះប្រក់ក្បឿងប្រាំល្វែងនេះ នៅស្ថិតស្ថេរ ហើយជាទីកន្លែងរស់នៅប្រចាំថ្ងៃ នៃកូនចៅជំនាន់ទី១២របស់គ្រួសារ។ ស្ថាបត្យកម្មបុរាណទាំងអស់ នៅភូមិដឿងឡឹម (Duong Lam) បានកសាងដោយថ្មប្រហោង។ ផ្ទះបុរាណបំផុត នៅភូមិដឿងឡឹម (Duong Lam) មានអាយុកាលជិត៤០០ឆ្នាំ។ ផ្ទះជាកន្លែងល្បីឈ្មោះសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាពេញធ្វើដំណើរមក ដល់ភូមិបុរាណដឿងឡឹម (Duong Lam)។ ថ្នល់ចូលទៅផ្ទះបុរាណវៀតណាម ។ នាសព្វថ្ងៃ ផ្ទះជាទីកន្លែងរស់នៅប្រចាំថ្ងៃនៃកូនចៅជំនាន់ទី១២ របស់គ្រួសារ។ ដំបូលក្បឿងបុរាណ បានប្រក់បណ្តោយកោងចុះតាមរូបភាពដងក្តោង ឬស្លាបខ្លែង។ ស្នាមពេលវេលាស្តែងស្ទើរទាំងអស់នៅលើស្ថាបត្យកម្មផ្ទះ។ សរសរទាំងអស់មាន៣០ដើម ថ្កល់ដោយថ្មខៀវទ្រគ្រឿងផ្ទះ។ ចម្លាក់ក្បូរក្បាច់រចនាសាមញ្ញ ប្រណិតរំលេចលើឈើ បង្កើតភាពស្រទន់ជូនផ្ទះមួយខ្នង។ ល្វែងកណ្តាលសម្រាប់គោរពបូជានិងទទួលភ្ញៀវ។ គ្រឿងផ្ទះធ្វើអំពីឈើ។ មួយចំណែកផ្ទះគ្រួសារ លោក ង្វៀន វ៉ាន់ហុង (Nguyen Van Hung) បានជួសជុលនៅឆ្នាំ២០០៨។ ភ្ញៀវទេសចរបរទេស ចូលទស្សនាផ្ទះល្បីបំផុតនៅភូមិដឿងឡឹម (Duong Lam)។ ជារៀងរាល់ថ្ងៃ ពិសេសគឺចុងសប្តាហ៍ មានភ្ញៀវទេសចររាប់រយនាក់ អញ្ជើញមកទស្សនា។ បានកសាងដោយវត្ថុធាតុប្រពៃណីរបស់ភូមិដឿងឡឹម (Duong Lam) គឺថ្មប្រហោងសម្រាប់ធ្វើជញ្ជាំង ល្វែងផ្ទះនៅប្រើបន្ថែមគ្រឿងឈើធ្វើសសរ ធ្វើផ្ទោង។ វត្ថុធាតុនេះ ធ្វើឲ្យផ្ទះត្រជាក់នៅរដូវប្រាំង កក់ក្តៅនៅរដូវរងា។ ប្រាំល្វែងប្រក់ក្បឿងសសរឈើទាំងអស់មាន៣០ដើម រៀបជាប្រាំជួរ ថ្កល់ដោយតាងថ្មខៀវរឹងមាំ បង្កើតភាពមាំទាំ។ ដំបូលប្រក់ក្បឿង កោងចុះតាមរូបភាពស្លាបខ្លែង ឬដងក្តោង។ ជាងផ្ទះកាលពីដើម មានថ្វីដៃល្អក៏មិនបានភ្លេចចម្លាក់ក្បាច់ប្រណិត ផ្ចិតផ្ចង់ សាមញ្ញ ស្រទន់រំលេចលើគ្រឿងឈើ បង្កើតរាងសមរម្យសម្រាប់ផ្ទះវៀតណាមសុទ្ធសាធ។ ម្ចាស់ផ្ទះដំបូងបានទុកល្វែងកណ្តាល មានផ្ទៃធំបំផុតធ្វើជាទីកន្លែងគោរពបូជា ផ្សារភ្ជាប់ជាមួយនោះ គឺក្តារព្យួរនៅខាងមុខអាសនៈ កំណាព្យឆ្លងឆ្លើយទាំងសងខាង តុអាសនៈបូជា។ ពួកគាត់នៅតាំងសាឡុងឈើបុរាណក្នុងល្វែងនេះ សម្រាប់ទទួលភ្ញៀវ។ សព្វថ្ងៃគ្រួសារលោកយាយថាវ (Thao) សកម្មភាពប្រចាំថ្ងៃ នៅល្វែងពីរសងខាងផ្ទះ។ ផ្ទះមានការជួសជុលធំថ្មីៗនេះនៅឆ្នាំ២០០៨។ ពេលនោះផ្ទះជិត៤០០ឆ្នាំឥឡូវបានជួសជុលដោយវិធានការអភិរក្សពិសេស ជំនាញ និងរក្សាបានសភាពដើមស្ទើរទាំងអស់ ទាំងស្លាកស្នាមពេលវេលា។ អត្ថបទនិងរូបថត៖ វៀតកឿង - ខាញ់ឡុង
អត្ថបទផ្សេងទៀត ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)05/05/2025ទេសចរណ៍ស្ថិតនៅភូមិត្រុងអាម (Trung Am) ស្រុកវិញបាវ (Vinh Bao) ខេត្តហាយផុង (Hai Phong) មណ្ឌលកេរដំណែលត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem) ... មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥02/04/2025ទេសចរណ៍ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម01/04/2025ទេសចរណ៍ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង08/11/2024ទេសចរណ៍Grand World - បេះដូងមិនដេកនៃកោះភូក្វឹក (Phu Quoc) United Center22/10/2024ទេសចរណ៍ឈូងសមុទ្រឡានហា (Lan Ha) - “ពេជ្រមានតម្លៃ” នៃទេសចរណ៍សមុទ្រវៀតណាម16/08/2024ទេសចរណ៍ស្វែងយល់ទស្សនីយភាពនៃរម្មណីយដ្ឋាន “ព្រះនេត្រអ្នកតាភ្នំ”02/08/2024ទេសចរណ៍ អត្ថបទផ្សេងទៀត