• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ទម្រង់រូបភាពវិហារឃុំ ធ្វើដោយឈើសាកឿ ឬគីនីន មានខ្នាតតូចបំផុតនៅវៀតណាម

បទពិសោធន៍ធ្វើរបរជាងឈើជាង៥០ឆ្នាំ លោកតា ផាន ឡាកហុង (Phan Lac Hung) បានចំណាយពេលជិត៥ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវច្នៃទម្រង់រូបភាពវិហារឃុំហ៊ូវបាំង (Huu Bang) ស្រុកថាច់ថឹត (Thach That) ហាណូយ ដែលបានធ្វើដោយឈើសាកឿ ឬគីនីន ជាមួយនឹងអត្រា១/១.០០០ ដ៏វិសេសវិសាលនេះ។

សិប្បករផាន ឡាកហុង (Phan Lac Hung) អាយុ៦៧ឆ្នាំ មានជីវិតធំពេញវ័យនៅភូមិសែន (Sen) ក្រុមជើងវត្ត ឃុំហ៊ូវបាំង (Huu Bang) ស្រុកថាច់ថឹត (Thach That) ហាណូយ ភូមិនៅអតីតកាលធ្លាប់ល្បីឈ្មោះ ដោយរបរជាងឈើ ជាមួយនឹងគ្រឿងឈើគុណភាពខ្ពស់ នាំចេញទៅគ្រប់ខេត្តក្រុងក្នុងប្រទេស។

ជាង៥០ឆ្នាំផ្សារភ្ជាប់នឹងមុខរបរជាងឈើ ដោយមិនដែលឆ្លងកាត់វគ្គសិក្សាណាមួយ ក្នុងភូមិស្រុកនរណាក៏ស្គាល់អំពីថ្វីដៃរបស់លោកតា ហុង (Hung) ដែរ។ ពេលមានអាយុជិតបាក់រសៀល លោកតា ហុង (Hung) ឈប់ប្រកបមុខរបរប្រគល់ការងារនេះជូនជនស្រទាប់ក្រោយ លោកតាចាប់ផ្តើមគិតគូរបង្កើតស្នាដៃសម្រាប់ជីវិតខ្លួន និងសម្រាប់កូនចៅ នោះគឺវិហារឃុំ។ ទីនេះបានផ្សារភ្ជាប់នឹងវ័យកុមារ  អាយុកាលនៃជីវិតលោកតា។

រំលឹកដល់ការផ្តួចផ្តើមគំនិត លោកហុង (Hung) មានមោទនភាពឱ្យដឹងថា វិហារឃុំហ៊ូវបាំង (Huu Bang) មានអាយុកាលជិត៣៥០ឆ្នាំ ឆ្លងកាត់កងចក្រប្រវត្តិសាស្រ្ត តែនៅរក្សាបានដូចសភាពដើម។ លោកតាស្វែងរកនិងជ្រើសយកឈើសាកឿ ឬគីនីន សម្រាប់ធ្វើជាទម្រង់រូបភាព ដោយសារឈើនេះ ជាប្រភេទឈើកម្រ រឹងមាំ អាចមានអាយុរាប់រយឆ្នាំ ប្រសិនបើរក្សាទុកបានល្អ។



លោកតា ផាន ឡាក់ហុង (Phan Lac Hung) ជាអ្នកធ្វើវិហារឃុំ ដោយឈើសាកឿ ឬគីនីន ដែលមានខ្នាតតូច នៅឃុំហ៊ូវហុង (Huu Bang) ស្រុកថាច់ថឹត (Thach That) ហាណូយ។

 

រាល់ពេលហាត់ប្រាណនៅទីលានវិហារ លោកតា ហុង (Hung) តែងសង្កេតចំណាំមើលគ្រឿងលម្អិតនីមួយៗ ដើម្បីបម្រើការធ្វើទម្រង់រូបភាព។

 

រាល់ដំណាក់កាល តាំងពីការច្នៃគ្រឿងងាយ រហូតដល់ច្នៃគ្រឿងពិបាក សុទ្ធតែបានជាងឈើរូបនេះ ធ្វើដោយសិប្បកម្មជាមួយនឹងឧបករណ៍ជាងឈើរបស់លោកតា។
 
គ្រឿងលម្អិតនៅក្នុងវិហារ បានវាស់វែង គិតគូរ ត្រូវតាមអត្រា១/១០០០។
 

គ្រឿងលម្អិតបានលោកតា ហុង (Hung) ធ្វើដោយផ្ចិតផ្ចង់។

 

ជ្រុងមួយនៃទិដ្ឋភាព មើលពីខាងក្រៅមិនខុសអ្វី ពីបរិយាកាសពិតៗ។

 

គ្រឿងលម្អិតដូចជាជញ្ជាំងព័ទ្ធជុំវិញ ក៏បានធ្វើត្រូវរហូតដល់៩៥%ឯណោះ។

 

ទ្វារវិហារឃុំ ជាគ្រឿងដែលលោកតា ហុង (Hung) ពេញចិត្តបំផុត ពីព្រោះវាអាចបិទបើកបានជាធម្មតា ដូចទ្វារមែនទែន។

 

ស្គរក្នុងទម្រង់រូបភាពវិហារឃុំ បានធ្វើដោយស្បែកពិត។

 

ក្បាច់លម្អិតនៅលើដំបូលវិហារឃុំ ក៏បានធ្វើដោយផ្ចិតផ្ចង់។

 

បរិយាកាសដំបូលវិហារ សសរឈើខាងក្នុង ក៏បានធ្វើដូចរបស់ដើម។

 

ចម្លាក់រូបនាគលើដំបូលវិហារឃុំ។

 

ទិដ្ឋភាពស្ងប់ស្ងាត់នៃជ្រុងមួយ របស់វិហារឃុំហ៊ូវបាំង (Huu Bang) របស់លោកតា ផាន ឡាកហុង (Phan Lac Hung)។


សមិទ្ធផលវិហារឃុំ ក្រោយជិត៥ឆ្នាំសិក្សាស្រាវជ្រាវ រួមទាំងមនោសញ្ចេតនារបស់លោកតាសិប្បករ ផាន ឡាកហុង (Phan Lac Hung)។


អ្នកភូមិតែងអញ្ជើញទៅផ្ទះលោកតា ហុង (Hung) មើលស្នាដៃវិហារឃុំហ៊ូវបាំង (Huu Bang) ដ៏វិចិត្រ ដែលធ្វើដោយឈើសាកឿ ឬគីនីន។

 

ភ្ញៀវទេសចរចូលចិត្តនិងស្វែងយល់អំពីទម្រង់រូបភាពវិហារឃុំ ដែលធ្វើដោយឈើសាកឿ ឬគីនីន មានខ្នាតតូចបំផុតនៅវៀតណាម។

 

ក្រោយ៥ឆ្នាំផ្តើមគំនិត រៀងរាល់ថ្ងៃលោកតាចំណាយពេលពី៦ - ៨ម៉ោង ធ្វើស្នាដៃរបស់ខ្លួន លោកតា ហ៊ុង (Hung) ធ្វើសម្រេចទម្រង់រូបភាពវិហារឃុំហ៊ូវបាំង (Huu Bang) ដោយឈើសាកឿ ឬគីនីន ជាមួយអត្រា១/១០០០ ទម្ងន់ ៦០គីឡូវក្រាម នេះចាត់ទុកជាទម្រង់រូបភាពវិហារឃុំ ដែលមានខ្នាតតូចបំផុតនៅវៀតណាម។

រៀបរាប់ពីទុក្ខលំបាកក្នុងការធ្វើ លោកតា ហុង (Hung) ឱ្យដឹងថា របៀបធ្វើរបស់លោកតា មិនដូចអ្នកដទៃនោះទេ លោកតាត្រូវគូរពង្រាយរចនា មុនពេលធ្វើ លោកតាធ្វើដល់ណា គូរដល់នោះ គ្មានប្លង់រចនាណាមួយទេ។ ក្រៅពីនោះ លោកតាត្រូវធ្វើដោយផ្ចត់ផ្ចង់នូវគ្រឿងលម្អិត ក្បាច់រចនា នៅលើដំបូលវិហារ ដុំក្បឿង ដុំថ្មក្រាលលើទីលានវិហារ ក៏បានលោកតាវាស់គិតហ្មត់ចត់ រាប់គ្រប់ចំនួនត្រូវនឹងសភាពដើម។ មនុស្សជាច្រើនវាយតម្លៃស្នាដៃវិហារឃុំហ៊ូវបាំង (Huu Bang) ធ្វើដោយឈើសាកឿ ឬគីនីន របស់លោកតាមានកម្រិតត្រឹមត្រូវតាមរបស់ដើមពី៩០ - ៩៥%  ប៉ុន្តែចំពោះលោកតាក៏មិនសូវពេញចិត្តជាខ្លាំង ពីព្រោះគ្រឿងលម្អិតនៅមិនទាន់បានធ្វើដូចជារបស់ដើម បានដូចចិត្ត។

គ្រឿងលម្អិតដទៃដូចជាមុខស្គរវិហារ ក៏បានធ្វើដោយស្បែកពិត មួយចំនួនផ្សេងបានលាបដោយពណ៌មាស ឱ្យដូចរបស់ដើម។ សព្វថ្ងៃ វិហារឃុំបានលោកតាតាំងនៅបន្ទប់បូជារបស់គ្រួសារ លោកតា ហ៊ុង (Hung) ឱ្យដឹងថា មានអ្នកស្តាប់តាមវិទ្យុ កាសែត ក៏បានអញ្ជើញមកសួរទិញ តែលោកតាមិនលក់។

លោកតា ហុង (Hung) ចែករំលែក៖ “ទម្រង់រូបភាពវិហារឃុំហ៊ូវបាំង (Huu Bang) បានលោកតាបង្កើតឡើង ដោយចង់អភិរក្សស្ថាបត្យកម្មវិហារឃុំបុរាណ ដើម្បីកូនចៅជំនាន់ក្រោយ ចេះអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីភូមិស្រុក ជាងនេះទៅទៀត ក៏ជារបៀបមួយដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ សម្រាប់មូលដ្ឋាន”៕

អត្ថបទនិងរូបថត៖ វៀតគឿង ខាញឡុង
ប្រែសម្រួល៖ រីកើង


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top