នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលព្រឹត្តិការណ៍ Thisky Hall (តំបន់ បុរី Sala ទីក្រុង ធូឌឺក (Thu Duc)) រាត្រីតន្ត្រី និងសិល្បៈអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យមហាវិសាខបូជា របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព និងមេត្តាធម៌សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សលោក៖ ប្រាជ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព”
រាត្រីតន្ត្រីសិល្បៈ អបអរសាទរពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងឱឡារិក និងពោរពេញដោយមនោសញ្ចេតនា។
វណ្ណកម្ម និងក្បាច់រាំត្រូវបានរៀបចំយ៉ាងល្អិតល្អន់។
តារាចម្រៀង លោក ដាំងយឿង (Dang Duong), លោក វៀតហ័ន (Viet Hoan) និង លោក ដាវម៉ាក (Dao Mac) បានសម្តែងបទចម្រៀង "ប្រទេសពោរពេញដោយភាពរីករាយ" និពន្ធដោយតន្ត្រីករ ហ័ងហា (Hoang Ha) ក្នុងរាត្រីតន្ត្រី។
របាំផ្កាឈូកនាំមកនូវអារម្មណ៍ជាច្រើនដល់ទស្សនិកជន។
របាំបង្ហាញពីក្តីមេត្តាធម៌រវាងមនុស្ស និងមនុស្ស។
តារាចម្រៀង លោក ឌឹច ទួន (Duc Tuan) ច្រៀងបទ "ជីវិតសប្បាយ - អំណរគុណ" ។
កម្មវិធីនេះគឺជាកម្មវិធីពិសេសមួយក្នុងបណ្តាសកម្មភាពជាបន្តបន្ទាប់ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលមានការចូលរួមពីព្រះតេជគុណ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រតិភូអន្តរជាតិ និងទស្សនិកជនយ៉ាងច្រើនកុះករដែលស្រឡាញ់សិល្បៈខាងវិញ្ញាណ ។
សកម្មភាពដ៏អស្ចារ្យមួយក្នុងពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ គឺរាត្រីប្រគុំតន្ត្រី សិល្បៈអន្តរជាតិ ដែលប្រព្រឹត្តទៅនៅ Thisky Hall ទីក្រុង ធូឌឹក (Thu Duc) ។ ក្រោមប្រធានបទ «ការផ្សារភ្ជាប់វប្បធម៌-ផ្សព្វផ្សាយមិត្តភាព» កម្មវិធីនេះបានមានការចូលរួមរបស់ក្រុមសិល្បៈព្រះពុទ្ធសាសនា ដែលមកពីប្រទេសជាច្រើន ដោយនាំមកនូវការសម្តែងប្រកបដោយអត្តសញ្ញាណ ប៉ុន្តែចែករំលែកនូវស្មារតីមេត្តាករុណា និងការត្រាស់ដឹង។ លំហសិល្បៈពោរពេញទៅដោយមនោសញ្ចេតនា ដែលបានបង្ហាញសារអំពីសន្តិភាព និងសាមគ្គីភាពរវាងបណ្តាប្រជាជាតិ។
របាំនេះបង្ហាញពីបរិយាកាសរីករាយក្នុងបទ «ប្រទេសពោរពេញដោយភាពរីករាយ» ។
ការសម្តែងដ៏លេចធ្លោក្នុងរាត្រីតន្ត្រី សិល្បៈអន្តរជាតិនេះ គឺ "ជីវិតរបស់ព្រះពុទ្ធ" សំដែងដោយក្រុមសិល្បៈវប្បធម៌ឥណ្ឌា ដែលបាននាំមកនូវអារម្មណ៍ជាច្រើនដល់ទស្សនិកជន នៅពេលដែលពួកគេបានឃើញដំណើរការនៃការបដិបត្តិនិងការចូលបរិនិព្វានរបស់ព្រះអង្គម្ចាស់ Siddhartha Gautama តាំងពីប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន។
លើសពីនេះ វណ្ណកម្មឆ្នើម "ខ្លឹមបញ្ញាបារមី" "ចម្រៀងស្ងើចសរសើរព្រះសម្មាសម្ពុទ្ធ" "ចម្រៀងវិសាខបូជា" "ជីវិតសប្បាយ - អំណរគុណ" ឬ "ពុទ្ធសាសនាចែងចាំងទ្វីបទាំងប្រាំ" មិនត្រឹមតែបានបង្ហាញពីសេចក្តីមេត្តាករុណា និងប្រាជ្ញារបស់ព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងបានដាស់អារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងចិត្តទស្សនិកជនផងដែរ។
កម្មវិធីនេះមានការចូលរួមពីក្រុមសិល្បៈព្រះពុទ្ធសាសនាមកពីប្រទេសជាច្រើនដូចជា ឥណ្ឌា ចិន កូរ៉េខាងត្បូង...
រឿងពិពណ៌នាអំពី"ពុទ្ធប្រវត្តិ” តាំងប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន។
រឿងពិពណ៌នាអំពី"ពុទ្ធប្រវត្តិ” តាំងប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន។
រឿងពិពណ៌នាអំពី"ពុទ្ធប្រវត្តិ” តាំងប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន។
កម្មវិធីពិសេសមួយនេះ ស្ថិតក្នុងចំណោមបណ្តាកម្មវិធី ដែលបានរៀបចំ ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា ដែលមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ ប្រតិភូយ៉ាងច្រើនកុះករស្រឡាញ់សិល្បៈខាងវិញ្ញាណ។
ព្រឹត្តិការណ៍នេះក៏បានសង្កត់ធ្ងន់លើតម្លៃខាងវិញ្ញាណនៃវិសាខបូជា - រំលឹកដល់ការប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ ខណៈដែលផ្សព្វផ្សាយសារនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបរិបទពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនរាប់ តាំងពីអ្នកស្រលាញ់សិល្បៈ រហូតដល់អ្នកដែលស្វែងរកភាពស្ងប់ចិត្ត ។
រាត្រីតន្ត្រី សិល្បៈក្នុង ពិធីបុណ្យ Vesak ឆ្នាំ ២០២៥ មិនមែនគ្រាន់តែជាការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែនេះជាដំណើរនៃអារម្មណ៍ ការត្រាស់ដឹងខ្លួនពីខាងក្នុង នៃក្តីស្រឡាញ់ និងប្រាជ្ញាលើសពីដែនកំណត់ទាំងអស់៕
អត្ថបទ និងរូបថត៖ ថុងហាយ / VNP ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទ និងរូបថត៖ ថុងហាយ / VNP ប្រែសម្រួលដោយង្វៀនយ៉ាង