• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ច​នៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី ជម្រុញការពង្រីកទំនាក់ទំនងទ្វេភាគី

ការិយាល័យនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese កាលពីថ្ងៃទី ៥ ខែមិថុនា បានចេញសេចក្តីប្រកាសថា លោកនាយករដ្ឋមន្រ្តី Anthony Albanese បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម ដែលជាដៃគូយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងមិត្តភក្តិយូរអង្វែងរបស់អូស្ត្រាលី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី៤ មិថុនា។ រូបថត៖ VNA

សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គូសសញ្ញារយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតអូស្ត្រាលី - វៀតណាម។ ទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរកំពុងពង្រីកគួរឱ្យកត់សម្គាល់ ដោយមានការងារជាច្រើនដែលកំពុងដំណើរការ សម្រាប់ដំឡើងទំនាក់ទំនងអូស្ត្រាលី - វៀតណាមក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

យោងតាមលោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី - វៀតណាម ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese ទៅកាន់ប្រទេសវៀតណាមទទួលបានជោគជ័យ ទាំងក្នុងការរំលេខទិដ្ឋភាពសំខាន់ៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជា៖ អប់រំ ពាណិជ្ជកម្ម និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាថាមពលស្អាត និងពលកម្មជំនាញវិជ្ជាជីវៈ។ ការដែលប្រទេសទាំងពីរចេញសេចក្ដីជូនដំណឹង ដោយសន្យាដំឡើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ជាសញ្ញាច្បាស់លាស់ដែលសរឲ្យឃើញថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមកំពុងរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Layton Pike សង្ឃឹមថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងកាន់តែរឹងមាំ ហើយលោកមានបំណងចង់ឃើញនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកបំពេញទស្សនកិច្ចនៅអូស្ត្រាលីនាចុងឆ្នាំ២០២៣នេះ ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកំណត់វិស័យសហប្រតិបត្តិការថ្មី។  លោក Layton Pike បានសង្កត់ធ្ងន់ថា ការបង្កើនទំនាក់ទំនងរបស់អូស្ត្រាលីជាមួយ វៀតណាម ក៏ជាផ្នែកសំខាន់មួយក្នុងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Albanese សំដៅកសាងឡើងវិញនូវការតភ្ជាប់របស់អូស្ត្រាលីជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top