“ការសួរដេញដោលនិងការពិនិត្យការឆ្លើយសំណួរដេញដោល គឺជាទម្រង់ប្រកប ដោយប្រសិទ្ធភាពនៃការឃ្លាំមើល ដែលបង្ហាញពីលក្ខៈប្រជាធិបតេយ្យ នីតិរដ្ឋ វិជ្ជាជីវៈ សាធារណៈ និងតម្លាភាពក្នុងសកម្មភាពរបស់រដ្ឋសភា។ ដោយឈរលើមូលដ្ឋាននៃការ ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ហ្មត់ចត់ ជាមួយនឹងតថភាពជាក់ស្ដែងដ៏សម្បូរ បែបក្នុងវិស័យ ផ្នែកការងារ និងបទពិសោធន៍ដែលសន្សំទុកបានក្នុងអំឡុងពេល បំពេញការងារនៅរដ្ឋសភា ដោយស្មារតីផ្តោតអារម្មណ៍ធ្វើការ ប្រកបដោយភាពក្លៀវក្លា ភាពស្មោះត្រង់ យើងជឿជាក់ថា សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញ ដោល នឹងបំពេញបាននូវតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ”។
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ឆ្លើយសំណួរដេញដោល។ (រូបថត៖ VNA)