ដើមនិទាឃរដូវទៅកាន់វត្តហឿង (Huong) 21/04/2017 ឲ្យតែនិទាឃរដូវមកដល់ ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ធម្មយាត្រាទៅកាន់ពិធីបុណ្យនៅវត្តហឿង (Huong) (ឃុំហឿងសើន (Huong Son) ស្រុកមីឌឹក (My Duc) ហាណូយ)។ ក្រៅពីមានអត្ថន័យអរូបីបួងសួងសុំសេចក្តីសុខ ជូនក្រុមគ្រួសារ វត្តហឿង (Huong) នៅជាទីកន្លែងទេសចរណ៍ទាក់ទាញអារម្មណ៍ដោយមានទេសភាពព្រៃភ្នំស្រស់ត្រកាល។ ពិធីបុណ្យវត្តហឿង (Huong) បានប្រព្រឹត្តទៅពីដើមខែ១ រហូតដល់អស់ខែ៣ ចន្ទគតិ។ នៅឱកាសនេះ ពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍គ្រប់ចតុទិសរាប់លាននាក់ យាត្រាកុះករទៅកាន់តំបន់ដីព្រះ - ទីកន្លែងព្រះម៉ែគង់ស៊ីអ៊ីមសាងផ្នួសបួសរក្សាសីល។ ដើម្បីប្រគេនថ្វាយដល់ព្រះម៉ែគងស៊ីអ៊ីម នូវបំណងបួងសួង ដោយអុជធូបមួយសសៃ ឬបណ្តែតអារម្មណ៍សម្រប់ជាមួយធម្មជាតិ នៅតំបន់ព្រៃភ្នំជាទីមនោរម្យនេះ។ ចាប់ផ្តើមធ្វើដំណើរពីចំណត់ទូកឌុក (Duc) ទូកនឹងនាំភ្ញៀវទេសចរណ៍ឆ្លងកាត់ដងស្ទឹងអៀន (Yen) ទៅកាន់វត្តហឿង (Huong)។ អង្គុយលើទូកសំឡឹងមើលទេសភាពព្រៃភ្នំនៃតំបន់ដីព្រះ ជាលក្ខណៈពិសេសរបស់ពិធីបុណ្យវត្តហឿង (Huong)។ ចុះចេញពីទូក លាទឹកទន្លេ ភ្ញៀវទេសចរណ៍ចាប់ផ្តើមធ្វើដំណើរឡើងភ្នំស្វែងយល់ទស្សនាទេសភាពភ្នំវហឿងសើន (Huong Son)។ ទូកនាំភ្ញៀវទេសចរណ៍ទៅគយគន់សម្រស់ស្អាតនៃដងស្ទឹងអៀន (Yen)។ រូបថត៖ កុងដាត ភ្ញៀវទេសចរណ៍នឹងធ្វើដំណើរតាមទូកអណ្តែតលើដងស្ទឹងអៀន (Yen) អំឡុងពេល១ម៉ោង ដើម្បីទៅដល់វត្តហឿង (Huong) នេះជាការបទពិសោធន៍មួយដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ថាញយ៉ាង នៅឱកាសបុណ្យទានវត្តហឿង (Huong) ដើមហ្គាវ (gao) ប្រណាំងគ្នាបញ្ចេញផ្កា បង្កើនសម្រស់ស្រស់ស្អាតនៃព្រៃ ភ្នំហឿងសើន (Huong Son) ។ រូបថត៖ កុងដាត ផ្កាហ្គាវ (gao) រីកក្រហមស្រស់ លើខ្លោងទ្វារនៃវត្តធៀនទ្រូ (Thien Tru)។ រូបថត៖ កុងដាត វត្តយ៉ាអ្វាន (Giai Oan)។ រូបថត៖ តឹតសើន ចំណុចសំខាន់ នៃមណ្ឌលកេរដំណែលវត្តហឿង (Huong) គឺវត្តធៀនទ្រូ (Thien Tru) និងគុហាហឿងទិច (Huong Tich)។ វត្តធៀនទ្រូ (Thien Tru) ធំទូលាយ និងមានភាពអង់អាច បានកសាងនៅសម័យស្តេច ឡេថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។ គុហាហឿងទិច (Huong Tich) ជាគុហាធម្មជាតិមួយ សំឡឹងមើលទៅដូចជាចង្កានាគធំមួយ ហើយធ្លាប់បានស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) (សតវត្សរ៍ទី១៧) នៅហៅថា៖ “គុហាស្អាតបំផុតនៅភាគខាងត្បូង”។ វត្តធៀនទ្រូ (Thien Tru) មានការទំនាក់ទំនងជិតស្និទ្ធជាមួយគុហាហឿងទិច (Huong Tich) ៖ ធៀនទ្រូ (Thien Tru) ជាវត្តនៅខាងក្រៅ ហឿងទិច (Huong Tich) ជាវត្តនៅខាងក្នុង។ ភ្ញៀវទេសចរណ៍ធ្វើដំណើរពីខាងក្រៅចូលមក ឬធ្វើដំណើរពីក្នុងចេញទៅសុទ្ធតែដើរឆ្លងកាត់វត្តធៀនទ្រូ (Thien Tru) ។ មកដល់គុហាហឿងទិច (Huong Tich) ភ្ញៀវទេសចរណ៍មិនអាចណាមិនរំភើប នៅចំពោះទេសភាពយ៉ថ្មដ៏អស្ចារ្យ នៃគុហាមួយធំទូលាយ ជ្រៅទៅខាងក្នុង ហើយត្រជាក់ទៀតផង។ នៅក្នុងគុហាមានបូជារូបសំណាក់ព្រះម៉ែគងស៊ីអ៊ីម ដែលសាងដោយថ្មខៀវទាំងមូល កាលពីសម័យតីសើន (Tay Son) (១៧៧៨ - ១៨០២) ល្បីថាសាកសិទ្ធិណាស់។ ទន្ទឹមនោះ គុហាហឿងទិច (Huong Tich) នៅមានថ្មដុះចុះមកយ៉ាងធំ តាមរឿងដំណាល គឺជាគំនរអង្ករ គំនរប្រាក់ សំបុកនាង ដើមមាស ដើមប្រាក់ រូបក្បាលមនុស្សប្រុស មនុស្សស្រី...។ល។ នៅឱកាសនេះ ភ្ញៀវទេសចរណ៍ក៏មានឱកាសគយគន់មើលដើមហ្គាវ (gao) ប្រណាំងគ្នាបញ្ចេញផ្កាក្រហម បណ្តែតនៅលើដំបូលវត្ត ក្បែរដងស្ទឹងអៀន (Yen)...។ល។ បង្កើនសម្រស់ដ៏ពិសិដ្ឋ និងភាពអស្ចារ្យនៃរម្មណីយដ្ឋាននៃព្រៃភ្នំ ហឿងសើន (Huong Son)។ មកជាមួយរម្មណីយដ្ឋាននៃព្រៃភ្នំវត្តហឿង (Huong) ភ្ញៀវទេសចរណ៍ឌិញធីវឿង (Dinh Thi Vuong) (ខណ្ឌ៤ ទីក្រុងហូជីមិញ) ឲ្យដឹងថា៖ “ជាង៥០ឆ្នាំ ខ្ញុំទើបវិលត្រឡបមកទស្សនាវត្តហឿង (Huong) វត្តហឿង (Huong) ជាកេរដំណែលរម្មណីយដ្ឋានស្រស់ស្អាតមួយរបស់វៀតណាម។ នៅទីនេះ មានទេសភាពស្អាត ហើយជាទីកន្លែងសតិអារម្មណ៍សម្រាប់មនុស្សគ្រប់គ្នាបួងសួងសុំក្តីសុខចម្រើន សំណាងជូនក្រុមគ្រួសារ”។ ដើម្បីជួយភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរ ប្រព័ន្ធកាប់ព្យួរបានកសាងដាក់ចាប់ពីវត្តធៀនទ្រូ (Thien Tru) ទៅ កាន់វត្តយ៉ាយអ្វាន (Giai Oan) និងទៅដល់គុហាហឿងទិច (Huong Tich)។ រូបថត៖ តឹតសើន រោងចំណត់កាប់ព្យួរនៅវត្តធៀនទ្រូ (Thien Tru)។ កាំជណ្តើរនាំភ្ញៀវទេសចរណ៍ស្វែងយល់ពីគុហាហឿងទិច (Huong Tich) (ទីកន្លែងបានប្រៀបថាស្អាតបំផុតនៅភាគ ខាងត្បូង)។ រូបថត៖ តឹតសើន ពុទ្ធបរិស័ទបូជាព្រះម៉ែគង់ស៊ីអ៊ីម នៅក្នុងគុហាហឿងទិច (Huong Tich) បំណងឆ្នាំថ្មីសំណាងល្អ។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍ស្វែងយល់ពីសម្រស់ស្រស់ស្អាត នៃគុហាហឿងទិច (Huong Tich)។ រូបថត៖ ថាញយ៉ាង គុហាហឿងទិច (Huong Tich) ល្បីឈ្មោះដោយមានថ្មដុះចុះមកក្រោមយ៉ាងធំនិងស្អាត។ រូបថត៖ ថាញយ៉ាង ភ្ញៀវទេសចរណ៍ទស្សនាវត្តធៀនទ្រូ (Thien Tru) ជាមួយលក្ខណៈស្ថាបត្យកម្មបូរាណ បានកសាងនៅលើខឿននៃ ភ្នំឡាវ (Lao) នាសម័យស្តេចឡេថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។ រូបថត៖ ថាញយ៉ាង ទេសភាពវត្តហឿង (Huong) នៅឱកាសដើមនិទាឃរដូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម។ មកជាមួយវត្តហឿង (Huong) ជាឱកាសមនុស្សម្នាស្វែងយល់ពីប្រភពនៃការត្រិះរិះ ស្ងប់ចិត្ត និងដាស់សក្កានុពល៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ តឹតសើន ថាញយ៉ាង កុងដាត

ឲ្យតែនិទាឃរដូវមកដល់ ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ធម្មយាត្រាទៅកាន់ពិធីបុណ្យនៅវត្តហឿង (Huong) (ឃុំហឿងសើន (Huong Son) ស្រុកមីឌឹក (My Duc) ហាណូយ)។ ក្រៅពីមានអត្ថន័យអរូបីបួងសួងសុំសេចក្តីសុខ ជូនក្រុមគ្រួសារ វត្តហឿង (Huong) នៅជាទីកន្លែងទេសចរណ៍ទាក់ទាញអារម្មណ៍ដោយមានទេសភាពព្រៃភ្នំស្រស់ត្រកាល។ ពិធីបុណ្យវត្តហឿង (Huong) បានប្រព្រឹត្តទៅពីដើមខែ១ រហូតដល់អស់ខែ៣ ចន្ទគតិ។ នៅឱកាសនេះ ពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍គ្រប់ចតុទិសរាប់លាននាក់ យាត្រាកុះករទៅកាន់តំបន់ដីព្រះ - ទីកន្លែងព្រះម៉ែគង់ស៊ីអ៊ីមសាងផ្នួសបួសរក្សាសីល។ ដើម្បីប្រគេនថ្វាយដល់ព្រះម៉ែគងស៊ីអ៊ីម នូវបំណងបួងសួង ដោយអុជធូបមួយសសៃ ឬបណ្តែតអារម្មណ៍សម្រប់ជាមួយធម្មជាតិ នៅតំបន់ព្រៃភ្នំជាទីមនោរម្យនេះ។ ចាប់ផ្តើមធ្វើដំណើរពីចំណត់ទូកឌុក (Duc) ទូកនឹងនាំភ្ញៀវទេសចរណ៍ឆ្លងកាត់ដងស្ទឹងអៀន (Yen) ទៅកាន់វត្តហឿង (Huong)។ អង្គុយលើទូកសំឡឹងមើលទេសភាពព្រៃភ្នំនៃតំបន់ដីព្រះ ជាលក្ខណៈពិសេសរបស់ពិធីបុណ្យវត្តហឿង (Huong)។ ចុះចេញពីទូក លាទឹកទន្លេ ភ្ញៀវទេសចរណ៍ចាប់ផ្តើមធ្វើដំណើរឡើងភ្នំស្វែងយល់ទស្សនាទេសភាពភ្នំវហឿងសើន (Huong Son)។ ទូកនាំភ្ញៀវទេសចរណ៍ទៅគយគន់សម្រស់ស្អាតនៃដងស្ទឹងអៀន (Yen)។ រូបថត៖ កុងដាត ភ្ញៀវទេសចរណ៍នឹងធ្វើដំណើរតាមទូកអណ្តែតលើដងស្ទឹងអៀន (Yen) អំឡុងពេល១ម៉ោង ដើម្បីទៅដល់វត្តហឿង (Huong) នេះជាការបទពិសោធន៍មួយដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ថាញយ៉ាង នៅឱកាសបុណ្យទានវត្តហឿង (Huong) ដើមហ្គាវ (gao) ប្រណាំងគ្នាបញ្ចេញផ្កា បង្កើនសម្រស់ស្រស់ស្អាតនៃព្រៃ ភ្នំហឿងសើន (Huong Son) ។ រូបថត៖ កុងដាត ផ្កាហ្គាវ (gao) រីកក្រហមស្រស់ លើខ្លោងទ្វារនៃវត្តធៀនទ្រូ (Thien Tru)។ រូបថត៖ កុងដាត វត្តយ៉ាអ្វាន (Giai Oan)។ រូបថត៖ តឹតសើន ចំណុចសំខាន់ នៃមណ្ឌលកេរដំណែលវត្តហឿង (Huong) គឺវត្តធៀនទ្រូ (Thien Tru) និងគុហាហឿងទិច (Huong Tich)។ វត្តធៀនទ្រូ (Thien Tru) ធំទូលាយ និងមានភាពអង់អាច បានកសាងនៅសម័យស្តេច ឡេថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។ គុហាហឿងទិច (Huong Tich) ជាគុហាធម្មជាតិមួយ សំឡឹងមើលទៅដូចជាចង្កានាគធំមួយ ហើយធ្លាប់បានស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) (សតវត្សរ៍ទី១៧) នៅហៅថា៖ “គុហាស្អាតបំផុតនៅភាគខាងត្បូង”។ វត្តធៀនទ្រូ (Thien Tru) មានការទំនាក់ទំនងជិតស្និទ្ធជាមួយគុហាហឿងទិច (Huong Tich) ៖ ធៀនទ្រូ (Thien Tru) ជាវត្តនៅខាងក្រៅ ហឿងទិច (Huong Tich) ជាវត្តនៅខាងក្នុង។ ភ្ញៀវទេសចរណ៍ធ្វើដំណើរពីខាងក្រៅចូលមក ឬធ្វើដំណើរពីក្នុងចេញទៅសុទ្ធតែដើរឆ្លងកាត់វត្តធៀនទ្រូ (Thien Tru) ។ មកដល់គុហាហឿងទិច (Huong Tich) ភ្ញៀវទេសចរណ៍មិនអាចណាមិនរំភើប នៅចំពោះទេសភាពយ៉ថ្មដ៏អស្ចារ្យ នៃគុហាមួយធំទូលាយ ជ្រៅទៅខាងក្នុង ហើយត្រជាក់ទៀតផង។ នៅក្នុងគុហាមានបូជារូបសំណាក់ព្រះម៉ែគងស៊ីអ៊ីម ដែលសាងដោយថ្មខៀវទាំងមូល កាលពីសម័យតីសើន (Tay Son) (១៧៧៨ - ១៨០២) ល្បីថាសាកសិទ្ធិណាស់។ ទន្ទឹមនោះ គុហាហឿងទិច (Huong Tich) នៅមានថ្មដុះចុះមកយ៉ាងធំ តាមរឿងដំណាល គឺជាគំនរអង្ករ គំនរប្រាក់ សំបុកនាង ដើមមាស ដើមប្រាក់ រូបក្បាលមនុស្សប្រុស មនុស្សស្រី...។ល។ នៅឱកាសនេះ ភ្ញៀវទេសចរណ៍ក៏មានឱកាសគយគន់មើលដើមហ្គាវ (gao) ប្រណាំងគ្នាបញ្ចេញផ្កាក្រហម បណ្តែតនៅលើដំបូលវត្ត ក្បែរដងស្ទឹងអៀន (Yen)...។ល។ បង្កើនសម្រស់ដ៏ពិសិដ្ឋ និងភាពអស្ចារ្យនៃរម្មណីយដ្ឋាននៃព្រៃភ្នំ ហឿងសើន (Huong Son)។ មកជាមួយរម្មណីយដ្ឋាននៃព្រៃភ្នំវត្តហឿង (Huong) ភ្ញៀវទេសចរណ៍ឌិញធីវឿង (Dinh Thi Vuong) (ខណ្ឌ៤ ទីក្រុងហូជីមិញ) ឲ្យដឹងថា៖ “ជាង៥០ឆ្នាំ ខ្ញុំទើបវិលត្រឡបមកទស្សនាវត្តហឿង (Huong) វត្តហឿង (Huong) ជាកេរដំណែលរម្មណីយដ្ឋានស្រស់ស្អាតមួយរបស់វៀតណាម។ នៅទីនេះ មានទេសភាពស្អាត ហើយជាទីកន្លែងសតិអារម្មណ៍សម្រាប់មនុស្សគ្រប់គ្នាបួងសួងសុំក្តីសុខចម្រើន សំណាងជូនក្រុមគ្រួសារ”។ ដើម្បីជួយភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរ ប្រព័ន្ធកាប់ព្យួរបានកសាងដាក់ចាប់ពីវត្តធៀនទ្រូ (Thien Tru) ទៅ កាន់វត្តយ៉ាយអ្វាន (Giai Oan) និងទៅដល់គុហាហឿងទិច (Huong Tich)។ រូបថត៖ តឹតសើន រោងចំណត់កាប់ព្យួរនៅវត្តធៀនទ្រូ (Thien Tru)។ កាំជណ្តើរនាំភ្ញៀវទេសចរណ៍ស្វែងយល់ពីគុហាហឿងទិច (Huong Tich) (ទីកន្លែងបានប្រៀបថាស្អាតបំផុតនៅភាគ ខាងត្បូង)។ រូបថត៖ តឹតសើន ពុទ្ធបរិស័ទបូជាព្រះម៉ែគង់ស៊ីអ៊ីម នៅក្នុងគុហាហឿងទិច (Huong Tich) បំណងឆ្នាំថ្មីសំណាងល្អ។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍ស្វែងយល់ពីសម្រស់ស្រស់ស្អាត នៃគុហាហឿងទិច (Huong Tich)។ រូបថត៖ ថាញយ៉ាង គុហាហឿងទិច (Huong Tich) ល្បីឈ្មោះដោយមានថ្មដុះចុះមកក្រោមយ៉ាងធំនិងស្អាត។ រូបថត៖ ថាញយ៉ាង ភ្ញៀវទេសចរណ៍ទស្សនាវត្តធៀនទ្រូ (Thien Tru) ជាមួយលក្ខណៈស្ថាបត្យកម្មបូរាណ បានកសាងនៅលើខឿននៃ ភ្នំឡាវ (Lao) នាសម័យស្តេចឡេថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។ រូបថត៖ ថាញយ៉ាង ទេសភាពវត្តហឿង (Huong) នៅឱកាសដើមនិទាឃរដូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម។ មកជាមួយវត្តហឿង (Huong) ជាឱកាសមនុស្សម្នាស្វែងយល់ពីប្រភពនៃការត្រិះរិះ ស្ងប់ចិត្ត និងដាស់សក្កានុពល៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ តឹតសើន ថាញយ៉ាង កុងដាត
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត