• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មុខរបររបស់ប្រជាជនវៀតណាម

ដាំខ្យងភូមិជួងង៉ (Chuon Ngo) ប្រណីតៗ លើដែនដីរបរពាន់ឆ្នាំ ក្រោយជំងឺកូវិដ - ១៩

មិនត្រឹមតែ​ ដាំខ្យង​ទៅ​​តាម​រឿង​ព្រេង​ សិប្បករ​ភូមិ​របរ​ដាំ​ខ្យង​ជួង​ង៉ (Chuon Ngo) ​(ឃុំ​ចៀនមី - Chuyen My ស្រុក​ភូស្វៀន​ - Phu Xuyen ហាណូយ​) នៅមាន​ការ​​ច្នៃ​សាង​​គំនូរ​ទេស​ភាព​ប្រណីតៗ បច្ចេកទេស​ជាង​ តាម​​គោលគំនិត​របស់​អតិថិជន​។ល។ ការ​ផ្លាស់​ប្តូរ​នេះ ជួយ​ឱ្យ​ភូមិ​របរ​ដាំ​ខ្យង​​ជួង​ង៉ (Chuon Ngo) ទោះបី​​ឆ្លង​កាត់​រាប់​ពាន់ឆ្នាំ​ មានការ​ដិនដាបនិង​រុង​រឿងទៅ​តាម​ពេល​វេលា​​ នៅ​​តែ​អះអាងបាន​​ទី​ជំហរ​ មិនត្រឹមតែ​នៅលើ​ទីផ្សារ​ក្នុងស្រុក​ នៅទាំង​​មាន​វត្តមាន​នៅតាម​​ទីផ្សារ​ប្រទេស​​ជាច្រើន​។​


ដំណាក់​កាល​គូរ​ពង្រាយដាំខ្យង​​

តាមពង្សាវតា​ភូមិ​ជួង​ង៉ (Chuon Ngo) របរ​​ដាំ​ខ្យង​នៅទីនេះ មាន​នៅ​សម័យ​រាជការ​លី (១០១០ - ១២២៥)។ លោក​គ្រូដើម​នៅ​ភូមិ​ គឺលោក​​ត្រឿង​ កុង​ថាញ (Truong Cong Thanh) ជាអ្នកស្រុក​ទីនេះ ជាប់ជា​​បណ្ឌិតនាសម័យ​កាល​នោះ​​​ អតីត​​ជា​មេទ័ព​នៃ​រាជការ​។ លោក​រៀន​របរ​ដោយ​ខ្លួន​ឯង​ ត្រឿង​ កុង​ថាញ​ (Truong Cong Thanh) បង្កើត​បាន​ស្នាដៃ​ដាំ​ខ្យង​ដំបូង​នៅ​ភូមិ​ជួង​ង៉​ (Chuon Ngo) រួច​ក៏​បង្រៀន​ឱ្យ​អ្នកភូមិបាន​ចេះ​របរនេះ​​។ មុខ​របរ​ដាំខ្យង​អក្សរ​ ​ដាំខ្យង​ជា​រូប​គំនូរ​នៅលើបន្ទះ​​ឈើ​ ក៏បាន​ផ្តល់​កំណើត​តាំងពី​នោះ​មក។ តាម​ពេលវេលា​ វត្ថុធាតុ​ដាំខ្យង​បាន​បន្ថែម​ខ្លះ​ មិនត្រឹម​តែសម្បក​ខ្យង​គ្រប់​ប្រភេទនោះទេ​​ (គ្រំ​ស្លាប គ្រំ​ក្រយៅ​ ។ល។) នៅ​ថែម​មាន​ប្រភេទ​សម្បក​ខ្យង​កម្រ​ (សម្បក​ខ្យង​ខៀវ ខ្យង​ក្រហម។ល។)​ សម្បូរ​ទៅដោយ​ម៉ូដ​ម៉ា​និង​គុណភាព​ផលិតផល​ក៏បាន​លើកកម្ពស់ផង​ដែរ​​។​

ជាង​ធ្វើការ​នៅ​មូលដ្ឋាន​ឈើ​ដាំ​ខ្យង​ យីហាយ​ផាត (Duy Hai Phat) នៅ​ភូមិ​របរ​ប្រពៃណី​ដាំខ្យង​ជួង​ង៉ (Chuon Ngo)​។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​បាន​រៀប​រាប់ថា សិល្បៈដាំ​ខ្យង​វៀតណាម​ ឈរ​លំដាប់​មុខ​ពិភពលោក​។ តាម​អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​បារាំង​ លោក Henri Oger (១៨៨៥ - ១៩៦៣) មានការ​វាយ​តម្លៃ​៖ “ជាង​ដាំខ្យង​ជា​វិចិត្រករ​ពិតប្រាកដ​ មាន​ភាព​អត់ធ្មត់ និង​ប៉ុនប្រសប​ខ្លាំង​។ ពួកគាត់​ចេះ​ផ្សំ​ពណ៌​សម្បក​ខ្យង​ បញ្ចេញ​សម្រស់​ជក់ចិត្ត​ ធ្វើ​ឱ្យ​ផ្ទាំង​គំនូរ​ដាំ​ខ្យង​​កាន់តែស្រស់​​ឆើត​ឆាយ​។ ហេតុដូចនេះ សិល្បៈដាំ​ខ្យង​​វៀតណាម​​ កាន់តែលេច​ធ្លោ​ ហាក់ដូច​ជា​ផ្តាច់​មុខនៅ​ដែន​ចុង​បូព៌ា​។ ផលិតផល​របស់​ជាង​ដាំ​ខ្យង​វៀតណាម ​ល្អ​ជាង​ច្រើន​ បើប្រៀប​នឹង​ផលិតផល​នៃ​ជាងដាំ​ខ្យង​នៅ​Guangdong”។

ផលិត​ផល​ដាំខ្យង​នៅ​ភូមិ​របរ​ប្រពៃណី​ដាំខ្យងភូមិ​​ជួង​ង៉​ (Chuon Ngo)​។​

បច្ចុប្បន្ន​ ដើម្បី​មាន​វត្ថុធាតុ​ល្អបំផុត ប្រជាជន​នៅ​ទីនេះ តែង​ប្រមូល​សម្បក​ខ្យង​ គ្រំ​ខ្នាត​ធំ​ មកពី​តំបន់​នានា​នៅ​ក្នុង​ប្រទេស​ ទន្ទឹម​នោះ ក៏មាន​នាំចូល​ពី​ហុ​ងកុង​ និង​សិង្ហបូរី​។ ក្រៅ​ពីនោះ ភូមិរបរ​​ដាំ​ខ្យង​នៅ​មាន​ប្រភព​វត្ថុធាតុ​ពិសេស​កម្រ​មួយ​ ដូចជា​ខ្យង​ក្រហម មាន​ពណ៌សម្បុរ​ឆើត​​ ច្រើន​យកតែង​​ធ្វើ​ជា​ទេសភាព​ព្រៃភ្នំ​ ស្លាប​សត្វ​ហង្ស​ ស្លាប​សត្វ​ក្ងោក​ និង​ក្បាច់​នៅលើ​សម្លៀក​បំពាក់​សម្រាប់​ស្តេច។ល។​

សម្បក​ខ្យង​ ក្រោយ​ពេលអារ​កាត់​ត្រូវ​តាម​រូបភាព​ នឹង​បាន​ដាំ​ភ្ជាប់​គ្នា​ ក្លាយ​ជា​រូបគំនូរ​មួយ​ លើ​ខឿន​គំនូរ​ព្រាង​។​

ផលិត​ផល​ដាំខ្យង​មួយ​ តែង​ឆ្លងកាត់​៦​ដំណាក់កាល​មូលដ្ឋាន​៖ គូរព្រាង​ អារកាត់សម្បក​ខ្យង​តាម​ទម្រង់​ ស្វានឈើ​ បិទ​ខ្យង​លើ​ឈើ ខាត​សម្បក​ខ្យង​ គួរបន្ថែម​ក្បាច់​លម្អិត​ និងប្រើ​ម្សៅ​ខ្មៅ​ធ្វើ​ឱ្យ​​​រំលេច​រូ​បភាព​​កាន់តែច្បាស់​។ ក្នុងនោះ​ ការងារ​ដាំ​ខ្យង​ទាមទារ​ថ្វី​ដៃ​ខ្ពស់​។ ផ្អែក​លើ​គំនូស​ព្រាង​ សិល្បករ​នឹង​ស្វាន​ឈើ​ហើយ​​បិទ​គ្រឿង​ពីលើ​នោះ។ បន្ទាប់ពី​ដាំ​បាន​ជា​រូប​រាង​ កាត់​ចម្រាញ់​ឱ្យ​ស្អាត​ វាយ​ខាត​ឱ្យ​រលោង​​ និង​គូរបន្ថែម​ក្បាច់​លម្អិត​ទៀត​។​

ផលិតផល​ដាំ​ខ្យង​នៅភូមិ​របរ​ប្រពៃណី​ដាំខ្យង​ជួង​ង៉​ (Chuon Ngo)​។​

ដើម្បី​អារ​កាត់បន្ទះ​​សម្បក​ខ្យង​មិនឱ្យ​បែក​ សិល្បករ​ត្រូវ​ខាតដោយ​ដៃ ត្រាំ​ស្រា​ អាំង​ភ្លើង​ ច្រៀក​ជាចម្រៀក​ បន្ទាប់​មក​ជ្រើស​យក​សម្បក​ពេញ​លេញ គ្រាប់​ចំនួន​សម្រាប់ធ្វើ​​គំនូរ​ ជួន​ពេល​ត្រូវ​មាន​សម្បក​ខ្យង​ពោរពេញទៅ​ដោយ​ពណ៌សម្បុរ​ រាប់​រយរាប់​ពាន់​បន្ទះ​​ឯណោះ​។ ចំណុច​ពិសេស​នៃ​គំនូរ​ដាំ​ខ្យង​ភូមិ​ជួងង៉ ​​​(Chuon Ngo)​ គឺ​បន្ទះ​សម្បកខ្យង​ដាំ​លើ​ឈើ​រាប​ស្មើរ មិនបែក​រហែក​ ក្បាច់​រចនា​រស់រវើក​។​

ភ្ញៀវទេសចរ​ទស្សនា​និង​ទិញ​ផលិតផល​ដាំ​ខ្យង​

ផលិតផល​ប្រពៃណី​ ចម្បង​នៅ​ភូមិ​របរ​នោះគឺ៖ ផ្តែ កំណាព្យ​ឆ្លើយ​ឆ្លង​នៅ​វិហារ​ ទីសក្ការបូជា​ តុបតែង​លើ​ទូ ប្រអប់ដាក់តែ ឬ​ច្នៃ​បង្កើត​ជា​រូបគំនូរ​ព្យួរ​ជញ្ជាំង​ពណ៌នា​អំពី​រឿង​សាម​កុក​ ជាមួយនឹង​តួអង្គ ឡេវប៉ី គួន​អ៊ីន និង​ចាង​ហ្វី ឬ​កម្រង​រូបភាព​ “ដើមស្រល់ ដើមពក ផ្កាឈូក​រត្ន​ព្រៃ និង​ផ្កា​អង្គាសីល”​។​

ផលិតផល​ដាំខ្យង​នៅភូមិ​របរ​ជួង​ង៉ ​​​​(Chuon Ngo)​។

តាម​និន្នាការ​ពិភពលោក​ សិប្បករ​ដាំ​ខ្យង​ភូមិ​ជួង​ង៉ ​​​(Chuon Ngo)​ បាន​ផ្លាស់ប្តូរ​គំនិត​ ច្នៃ​បង្កើត​បាន​ជា​រូប​គំនូរ​ប្រណីតៗ បច្ចេកទេស​ល្អប្រសើរ​ជាង​ ដូចជា​ទេសភាព​ព្រៃភ្នំ​ ចម្លាក់ឆាយលក្ខណ៍​។ល។ ដើម្បី​បម្រើ​កែ​វភ្នែក​នៃ​អតិថិជន​សម័យ​ទំនើប​។ ហេតុនេះ​ហើយ​ ផលិតផល​នៅភូមិ​របរ​​កាន់តែរីកចម្រើន​ ដ៏សម្បូរបែប​ ទាំង​ម៉ូដម៉ា ឆ្លើយ​តប​បាន​តម្រូវ​ការទីផ្សារ​​ក្នុងស្រុក ​និង​​ទីផ្សារ​ក្រៅ​ស្រុក​ដូចជា​៖ អង់គ្លេស រុស្ស៊ី អាមេរិក ហូឡង់​ និង​ជប៉ុន៕

អត្ថបទ៖ ថាវវី រូបថត៖ ថាញយ៉ាង ប្រែសម្រួល៖ រីកើង

ពិសេសភាព ក្រមួនឃ្មុំ - ពណ៌ឆ្លុះ

ពិសេសភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ"

 នាពេលថ្មីៗនេះ នៅសារមន្ទីរនារីវៀតណាម (រដ្ឋធានីហាណូយ) ព្រឹត្តិការណ៍ “ក្រមួន​ឃ្មុំ - ពណ៌ឆ្លុះ ​” បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់សិប្បករ សិល្បការិនីជនជាតិ ម៉ុង (Mong) (ខេត្ត ហ័រ​ប៊ិញ (Hoa Binh))...

Top