• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ័យជំនះថ្ងៃទី ៣០ មេសា ១៩៧៥ គឺជាសមិទ្ធិផលដ៏មហិមានៃបុព្វហេតុរំដោះជាតិ បង្រួបបង្រួមប្រទេសជាតិ

ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ដែលជាសមិទ្ធិផលដ៏មហិមាបំផុតនៃបុព្វហេតុរំដោះជាតិ បង្រួបបង្រួមប្រទេសជាតិរបស់ប្រជាជនវៀតណាម។
អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងពិធីទទួលគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពីប្រទេសនានាអញ្ជើញមកវៀតណាម ដើម្បីចូលរួមពិធីក្បួនព្យុហយាត្រា 

នេះជាការអះអាងរបស់ អគ្គលេខាលបក្ស លោកតូ ឡឹម ក្នុងពិធីទទួលគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពីប្រទេសនានាអញ្ជើញមកវៀតណាម ដើម្បីចូលរួមពិធីក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃ ២៩ មេសានៅទីក្រុងហូជីមិញ។

លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា ជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់ប្រជាជនវៀតណាមមានការរួមវិភាគទានយ៉ាងធំធេងពីប្រជាជនជឿនលឿន និងមិត្តភក្តិស្រឡាញ់សន្តិភាពជុំវិញពិភពលោក ក្នុងនោះមានគណបក្សនយោបាយនៃប្រទេសនានាដែលចូលរួមពិធីអបអរសាទរនៅទីក្រុងហូជីមិញផងដែរ។ ដោយអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលគាំទ្រគណបក្សនយោបាយ និងចលនាវឌ្ឍនភាពសង្គមជុំវិញពិភពលោក ក្នុងការតស៊ូដើម្បីគោលដៅរួមនៃសម័យកាលនោះ អគ្គលេខាបក្ស លោក តូ ឡឹម មានបំណងចង់ពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សនយោបាយ ព្រមទាំងបង្កើនការយល់ដឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជននៃបណ្តាប្រទេសជុំវិញពិភពលោក។

អញ្ជើញចូលរួមក្នុងពិធី តំណាងគណបក្សនយោបាយនៃប្រទេសនានា ប្រធានគណៈប្រតិភូចិន ម៉ុងហ្គោលី ជប៉ុន សាធារណរដ្ឋដូមីនីកែន និងបារាំងបានលើកឡើងពីសារៈសំខាន់នៃជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដោយសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមវីរភាពប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមនៃវឌ្ឍនភាព និងសន្តិភាពរបស់មនុស្សជាតិផងដែរ។ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយក៏បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗ ដែល វៀតណាមសម្រេចបានបន្ទាប់ពី ៥០ ឆ្នាំនៃការបង្រួបបង្រួម ដោយសង្កត់ធ្ងន់ថា វៀតណាមបានក្លាយទៅជាគំរូនៃការអភិវឌ្ឍ វឌ្ឍនភាពសង្គម និងសាមគ្គីភាពអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top