នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)
ដោយចាត់ទុកថា ទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមក ប៉ុន្តែការវិនិយោគរបស់អាមេរិកចូលមកវៀតណាមនៅតែមានសក្ដានុពលជាច្រើននោះ លោកនាយករដ្ឋមន្ត្រីមានបំណងថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគថ្មី ពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជាថាមពល បច្ចេកវិទ្យាខ្ពស់ semiconductors AI អាកាសចរណ៍ អវកាស និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ដោយវាយតំលៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម បណ្ដាសហគ្រាសអាមេរិកបាននិយាយថា ពួកគេមានបំណងនិងត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគ និងពង្រីកការវិនិយោគនៅវៀតណាមលើវិស័យផ្លាស់ប្ដូរបៃតង ផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពល បច្ចេកវិទ្យាខ្ពស់ semiconductor បញ្ញាសិប្បនិម្មិត ទិន្នន័យ អាកាសចរណ៍ ឡូជីស្ទីក ហិរញ្ញវត្ថុ ទូរគមនាគមន៍។ល។ សហគ្រាសអាមេរិកក៏សង្ឃឹមថា វៀតណាមនឹងមានគោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្តការវិនិយោគលើគម្រោង និងផលិតផលជាក់លាក់មួយចំនួនដែលអាមេរិកមានប្រៀបខ្លាំង ខណៈដែលវៀតណាមមានតម្រូវការ ហើយផ្តល់អាទិភាពក្នុងការទាក់ទាញ និងអភិវឌ្ឍន៍ផងដែរ៕