• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង នាថ្ងៃទី ៦ មិថុនា នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher ជួបធ្វើការជាមួយអនុប្រធានព្រឹទ្ធសភា អតីតលេខាបក្សកុម្មុយនិស្តបារាំង លោក Pierre Laurent។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher។ (រូបថត៖ VNA)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយបារាំង; ស្នើឱ្យប្រទេសទាំងពីរបន្តជំរុញថែមទៀតនូវការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់និងអន្តរជាតិ ជំរុញសកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ; ឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំង; បន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -សហភាពអឺរ៉ុប (EVFTA)។ ថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំងមានការកត់សម្គាល់វិជ្ជមានចំពោះសំណើរបស់វៀតណាមស្ដីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ក្នុងពេលឆាប់ៗ; ជំរុញឱ្យគណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ដកការព្រមានកាតលឿង IUU របស់ EC ទៅលើទំនិញជលផលវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; សង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតបន្តឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំង ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងការធានាសេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍  និងអាកាសចរណ៍ ការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top