• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងចិន

លោកអគ្គលេខាបក្ស Nguyen Phu Trong ស្នើឲ្យខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនរបស់វៀតណាមបន្តជ្រួតជ្រាបអំពីទំនាក់ទំនងមិត្តភាព និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន។
ទិដ្ឋភាពនៃជំនួប (រូបថត៖ vna)

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ​និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ​រវាងលេខាគណៈកម្មាធិការបក្សខេត្ត Ha Giang, Lao Cai, Lai Chau និងខេត្ត Dien Bien វៀតណាម និងខេត្ត Yunnan ចិន។ អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong ស្នើឲ្យខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនរបស់វៀតណាមបន្តជ្រួតជ្រាបអំពីទំនាក់ទំនងមិត្តភាព និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន អនុវត្តន៍សេចក្តីថ្លែងការណ៍រួម ដែលសម្រេច​បានក្នុងដំណើរទស្សនកិច្ចជាផ្លូវការ​នាពេលថ្មីៗនេះនៅចិន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

រីឯខ្លួនវិញ លោក Wang Ning បានអះអាងថា ខេត្ត Yunnan នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្ដូរមិត្តភាពរវាងស្ថាប័ន និងផ្នែកនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ដែលមានផលប្រយោជន៍ដូចគ្នារវាងភាគីទាំងពីរ ជាពិសេសក្នុងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ព្រមទាំង សម្របសម្រួលគ្នាគ្រប់គ្រងព្រំដែនរបស់ប្រទេសទាំងពីរឱ្យបានល្អ។

នារសៀលថ្ងៃដដែល អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnanលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនង។ លោកបានលើកសំណើថា នាពេលខាងមុខ ខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនវៀតណាម គប្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការកសាងរបៀបរបប អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿន សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទេសចរណ៍វប្បធម៌; អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់; ផ្លាស់ប្តូរឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចវិលជុំ; ជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងការតភ្ជាប់ផ្លូវគមនាគមន៍ បង្កើតលក្ខខ័ណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការដោះដូរពាណិជ្ជកម្មទំនិញ និងនាំចេញ នាំចូល; ជំរុញតំបន់ពាណិជ្ជកម្មព្រំដែន។ ទន្ទឹមនឹងនោះ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចការពារព្រំដែន រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

នាថ្ងៃដដែល លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបានទទួលជួបសន្ទនាជាមួយលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnan ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top