រៀងរាល់ឆ្នាំ និទាឃរដូវមកដល់ បុណ្យចូលឆ្នាំថ្មីវៀតណាមក៏ឈានចូលមកដែរ ជនជាតិម៉ុងនៅស្រុកវីស្វៀន (Vi Xuyen) ខេត្តហាយ៉ាង (Ha Giang) រួមនឹងគ្រួសារជនជាតិម៉ុង ដែលកំពុងរស់នៅភូមិវប្បធម៌ ជាមណ្ឌលទេសចរណ៍ជនជាតិវៀតណាម (ហាណូយ) នឹងរៀបចំឡើងវិញនូវពិធីសែនថ្វាយរុក្ខទេវតា។
ជនជាតិម៉ុង ចាត់ទុក្ខព្រៃឈើសុទ្ធតែមានទេវតាជាអ្នកឃុំគ្រង។ សែនរុក្ខទេវតា គឺដើម្បីសូមពរជ័យឃុំគ្រងរក្សាអ្នកភូមិឱ្យបានសុខជា ដំណាំផល្លាមានអំណោយផល ពិសេសគឺលើកកម្ពស់ស្មារតី ការពារព្រៃឈើ - ជាដើមប្រភពនៃជីវិតមនុស្សគ្រប់គ្នា។
ជនជាតិម៉ុង សែនថ្វាយរុក្ខទេវតានៅថ្ងៃដើមឆ្នាំថ្មី ពីព្រោះបងប្អូនជឿថា ជាថ្ងៃស្អាតបំផុតក្នុងមួយឆ្នាំ។ ក្នុងថ្ងៃប្រព្រឹត្តពិធី មនុស្សគ្រប់គ្នានឹងនាំយកសំណែន ទៅដល់ទីកន្លែងសែន។ ទីកន្លែងនេះ គ្រួអាចារ្យព្រឹទ្ធាចារ្យយល់ដឹង អំពីពិធីនៃវង្សត្រកូលជាអ្នកកំណត់ទី។ វត្ថុសំណែនលើកមកថ្វាយដល់រុក្ខទេវតារួមមាន៖ សាច់ពពែ មាន់ តាវហូ និងនំចឹង (Chung)។
អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង