មិត្តភក្តិជាមួយនឹងវៀតណាម

ជនជាតិម៉ុង​សែនថ្វាយរុក្ខទេវតា

រៀងរាល់ឆ្នាំ និទាឃរដូវមកដល់ បុណ្យចូលឆ្នាំថ្មីវៀតណាមក៏ឈានចូលមកដែរ ជនជាតិម៉ុងនៅស្រុក​វីស្វៀន (Vi Xuyen) ខេត្តហាយ៉ាង (Ha Giang) រួមនឹងគ្រួសារជនជាតិម៉ុង ដែលកំពុងរស់នៅភូមិវប្បធម៌ ជាមណ្ឌលទេសចរណ៍ជនជាតិវៀតណាម (ហាណូយ) នឹងរៀបចំឡើងវិញនូវពិធីសែនថ្វាយរុក្ខទេវតា។

ជនជាតិម៉ុង ចាត់ទុក្ខព្រៃឈើសុទ្ធតែមានទេវតាជាអ្នកឃុំគ្រង។ សែនរុក្ខទេវតា គឺដើម្បីសូមពរជ័យឃុំគ្រងរក្សាអ្នកភូមិឱ្យបានសុខជា ដំណាំផល្លាមានអំណោយផល ពិសេសគឺលើកកម្ពស់ស្មារតី ការពារព្រៃឈើ - ជាដើមប្រភពនៃជីវិតមនុស្សគ្រប់គ្នា។

ជនជាតិម៉ុង សែនថ្វាយរុក្ខទេវតានៅថ្ងៃដើមឆ្នាំថ្មី ពីព្រោះបងប្អូនជឿថា ជាថ្ងៃស្អាតបំផុតក្នុងមួយឆ្នាំ។ ក្នុងថ្ងៃប្រព្រឹត្តពិធី មនុស្សគ្រប់គ្នានឹងនាំយកសំណែន ទៅដល់ទីកន្លែងសែន។ ទីកន្លែងនេះ  គ្រួអាចារ្យព្រឹទ្ធាចារ្យយល់ដឹង អំពីពិធីនៃវង្សត្រកូលជាអ្នកកំណត់ទី។ វត្ថុសំណែនលើកមកថ្វាយដល់រុក្ខទេវតារួមមាន៖ សាច់ពពែ មាន់ តាវហូ និងនំចឹង (Chung)។



អាចារ្យដុតក្រដាសប្រាក់នៅពិធីសែនថ្វាយរុក្ខទេវតា។ រូបថត៖ វៀតគឿង


ក្នុងពិធីសែនថ្វាយ អាចារ្យដុតរោមសត្វដែលបម្រុងនឹងបូជាយញ្ញ។ រូបថត៖ វៀតគឿង

 

មាន់ជាសត្វមានតួនាទី អត្ថន័យសំខាន់មិនអាចខ្វះបាន នៅរាល់ពិធីសែនថ្វាយចេតនាភាពនៃជនជាតិម៉ុង។ រូបថត៖ វៀតគឿង

 

ពិធីអាចារ្យចាក់ស្រាលើដី។ រូបថត៖ វៀតគឿង

 

ស្រ្តីភេទជនជាតិម៉ុងត្រៀមគ្រឿងពិធី។ រូបថត៖ វៀតគឿង

 

ពិធីសែនថ្វាយរុក្ខទេវតាជាពិធីសំខាន់ក្នុងជីវភាពរស់នៅនៃជនជាតិម៉ុង។ ជនជាតិម៉ុងមានទស្សនាទានថា៖ ព្រៃឈើផ្តល់ចំណីអាហារ ព្រៃរក្សាទឹក ជារនាំងនៃជីវិតពួកគាត់។ រូបថត៖ វៀតគឿង

 

នៅពិធីសែនថ្វាយរុក្ខទេវតា មនុស្សទាំងអស់គ្នា សុទ្ធតែអាចមានវត្តមាននៅទីសំណែនលើកលែងតែស្រ្តីភេទ បុរសទើបជាអ្នកបានចូលរួមពិធីសែនផ្ទាល់។ ពិធីសែនថ្វាយចែកជាពីរចំណែក ជនជាតិម៉ុងហៅថាសែនឆ្អាបនិងសែនឆ្អិន។ សែនឆ្អាបគឺថ្វាយដល់ទេវតានូវសត្វដែលមានជីវិត បូជាយ័ញសត្វនៅចំពោះមុខអាសនៈបូជារុក្ខទេវតា ទេវតាទើបទទួលយកបានព្រលឹងនៃសត្វដែលបូជាទាំងនោះ។ ការបូជាយញ្ញ បន្ទាប់ពីការអុជធូបធ្វើពិធីសែន អាចារ្យនឹងដុតនូវរោមសត្វដែលត្រៀមបូជាយញ្ញនៅលើបាច់ធូបកំពុងតែឆេះ នៅលើអាសនៈពិធី រួចផ្តាច់ជីវិតសត្វទាំងនោះ។ បន្ទាប់នោះអាចារ្យនឹងអានគាថាសំណែនជាមួយខ្លឹមសារអញ្ជើញរុក្ខទេវតា មកទទួលព្រលឹងសត្វ ដែលបូជារួច។ បញ្ចប់ចំណែកបូជាយញ្ញ សត្វនឹងបានយកទៅច្នៃចម្អិន ធ្វើជាម្ហូបសែនថ្វាយលើកទីពីរ។

ក្នុងពាក្យបូងសួង អាចារ្យនឹងអញ្ជើញរុក្ខទេវតា ទទួលយកសំណែននិងអានគាថាបួងសួង សូមសម្រេចបំណងនៃអ្នកភូមិក្នុងមួយឆ្នាំ។ ពិធីសែនថ្វាយនឹងបញ្ចប់នៅពេលអាចារ្យដុតអស់ក្រដាសប្រាក់ជាប់ឈាមសត្វបូជាយញ្ញ និងចាក់ស្រាលើគល់ឈើពិសិដ្ឋ ដែលដាក់នៅលើអាសនៈបូជារុក្ខទេវតា។

បន្ទាប់ពីពិធី ធម្មតាមនុស្សគ្រប់គ្នានឹងអង្គុយចាំស្តាប់អាចារ្យនិទានរឿងព្រេង ស្តីពីភាពពិសិដ្ឋនៃព្រៃឈើ។ អ្នកភូមិជឿទុកចិត្តរុក្ខទេវតានឹងឃុំគ្រង សន្តោសប្រណីដល់ពូកគាត់។

មិនត្រឹមជាពិធីប្រពៃណីពិសេសនៃជនជាតិម៉ុង ពិធីសែនថ្វាយរុក្ខទេវតាមានអត្ថន័យសំខាន់ រួមចំណែកលើកកម្ពស់ស្មារតីមនុស្សគ្រប់គ្នា ក្នុងការងារការពារ រក្សាព្រៃឈើ ការពារបរិស្ថានរស់នៅចីរភាព៕

អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង​


top