រូបភាពនៃប្រទេសវៀតណាមនៅអាហ្វ្រិកខាងត្បូង៖ រឿងរ៉ាវតំណភ្ជាប់ឆ្លងព្រំដែន

រូបភាពនៃប្រទេសវៀតណាមនៅអាហ្វ្រិកខាងត្បូង៖ រឿងរ៉ាវតំណភ្ជាប់ឆ្លងព្រំដែន

ក្នុងចង្វាក់ជីវិតដ៏រស់រវើក និងចម្រុះពណ៌​របស់អាហ្វ្រិកខាងត្បូង ប្រទេសវៀតណាមមានវត្តមាន នៅក្នុងខណៈពេលជីវភាពប្រចាំថ្ងៃតែពោរពេញដោយអត្ថន័យ - ពីការជួបជុំការទូត និងសកម្មភាពសហគមន៍ រហូតដល់ការឆ្លងបទពិសោធន៍ម្ហូបអាហារ និងវប្បធម៌។ រឿងរ៉ាវតូចៗទាំងនោះកំពុងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឆ្លងកាត់ចម្ងាយភូមិសាស្ត្រ ដើម្បីឈានទៅកាន់ការយោគយល់ និង​ការចែករំលែក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក ហ័ង ស៊ីគឿង (Hoang Sy Cuong )បានប្រគល់កាសែតរូបភាពវៀតណាមជាភាសាអង់គ្លេស (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ជូនអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Thabo Mbeki ។

កាសែតរូបភាពវៀតណាមជាភាសាអង់គ្លេស​  ត្រូវបានផ្ញើជូនជាទៀងទាត់រៀងរាល់ខែ ក្លាយជាស្ពានតំណភ្ជាប់ដ៏មានប្រសិទ្ធភាព ក្នុងការនាំប្រទេសវៀតណាមឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ សហគ្រិន និងមិត្តភក្តិ នៅអាហ្វ្រិកខាងត្បូង។ តាមរយៈទំព័រកាសែតនីមួយៗ ដែលពោរពេញដោយរូបភាព រឿងរ៉ាវអំពីប្រទេសជាតិ និងប្រជាជនវៀតណាមស្វាហាប់ ពោរពេញដោយអត្តសញ្ញាណ និងរួសរាយរាក់ទាក់ បានលេចឡើងយ៉ាងរស់រវើក និងងាយយល់។ កាដូតូចៗដូចជា កាហ្វេ តែ ឬនំប្រពៃណីភ្ជាប់ទៅជាមួយ កាន់តែធ្វើឱ្យរឿងរ៉ាវអំពីវៀតណាមមានភាពជិតស្និទ្ធ និងកក់ក្តៅជាង។

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញ់ស្វឹន (Vo Thi Anh Xuan) ណែនាំអំពី វប្បធម៌វៀតណាមដល់មិត្តភក្តិអាហ្វ្រិកខាងត្បូង ក្នុងកម្មវិធី "ទិវាវៀតណាមនៅអាហ្វ្រិកខាងត្បូង" ដែលរៀបចំដោយក្រសួងការបរទេស។ រូបថត៖ VNA
ដួនស្លឹកវៀតណាមក៏ទទួលបានចំណាប់អារម្មណ៍ និងចំណូលចិត្តពីមិត្តភក្តិអាហ្វ្រិកខាងត្បូង និងអន្តរជាតិ នៅក្នុងទិវាហ្វើ (pho) វៀតណាម នៅរដ្ឋធានី  Pretoria (អាហ្វ្រិកខាងត្បូង)។ រូបថត៖ ហ៊ុងមិញ / VNA
 

មិនឈប់ត្រឹមការផ្សព្វផ្សាយប៉ុណ្ណោះទេ សកម្មភាពណែនាំមុខម្ហូបដូចជា ហ្វើ(pho) ណែមចៀន ឬបង្អែមប្រពៃណីនានា ក៏បានរួមចំណែញ្ញាក់នូវការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់ចូលចិត្តពីមិត្តភក្តិអន្តរជាតិ ផងដែរ។ ទន្ទឹមនឹងនោះ រូបភាពអាវផាយ (Ao Dai) វៀតណាម មានវត្តមានក្នុងបណ្ដាព្រឹត្តិការណ៍វប្បធម៌ ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ហើយក្លាយជានិមិត្តរូបសម្គាល់ដ៏មានមោទនភាព។

តាមរយៈសកម្មភាពដ៏សាមញ្ញ ប៉ុន្តែមានភាពអត់ធ្មត់ទាំងនោះ រូបភាពនៃប្រទេសវៀតណាម នៅអាហ្វ្រិកខាងត្បូង ត្រូវបានផ្សព្វផ្សាយដោយមានលក្ខណៈធម្មជាតិ ស្មោះត្រង់ និងពោរពេញដោយភាពរស់រវើក៕


អត្ថបទ និងរូបថត៖ ហុងមិញ / VNA


Top