• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចូលរួមកម្លាំងដើម្បីដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច

ក្នុងត្រីមាសទី ១ ឆ្នាំនេះ GDP របស់វៀតណាមសម្រេចបានកំណើន ៣,៣២% បើទោះបីជាទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញក៏ដោយ ប៉ុន្តែក្នុងបរិបទដ៏លំបាកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចពិភពលោក លទ្ធផលនេះក៏ល្អបង្គួរហើយ។ ទោះជាយ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់សមាជិកសភាជាច្រើនបានឲ្យដឹងថា បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចវៀតណាមនៅតែមាននារយៈពេលខាងមុខទាមទារឲ្យមានដំណោះស្រាយត្រឹមត្រូវដើម្បីដោះស្រាយហើយតាមនោះវៀតណាមទើបសម្រេចបានគោលដៅកំណើន ៦,៥% នៃឆ្នាំ ២០២៣ ដូចដែលបានដាក់ចេញ។
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung

កំណត់បញ្ហាប្រឈម

យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បញ្ហាប្រឈមធំបំផុតរបស់សហគ្រាសនាបច្ចុប្បន្នគឺលំហូរសាច់ប្រាក់ ទីផ្សារ ការបញ្ជា ទិញ និងសមត្ថភាពទាញយកទុន។ មូលហេតុគឺដោយសារការលំបាក ពីទីផ្សារ ពិភពលោក ពីសមត្ថភាពប្រកួតប្រជែងផ្ទៃក្នុង។ លើសពីនេះ ទៅទៀត សហគ្រាសជាច្រើនមានការព្រួយបារម្ភអំពីស្ថានភាពអនុវត្តន៍បែបបទរដ្ឋបាលនៅតាមខេត្ត ក្រុងជាច្រើន។ ប្រសិនបើមិនដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័សទេ ប្រតិបត្តិការរបស់សហគ្រាសនឹងរងផលប៉ះពាល់។ តាមនោះ នឹងប៉ះពាល់ដល់ខឿនសេដ្ឋកិច្ច។

ទាក់ទងនឹងទុនវិនិយោគសាធារណៈ អត្រាការបើកចំណាយថវិកាក្នុងរយៈពេល ៤ ខែកន្លងទៅទើបសម្រេចបានត្រឹម ១៥,៦% នៃឆ្នាំតែប៉ុណ្ណោះ ដែលបណ្តាលឱ្យមានភាពខ្ជះខ្ជាយដល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍ។ លោក Tran Hoang Ngan សមាជិកសភាមកពីទីក្រុងហូជីមិញបានចាត់ទុកថា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចវៀតណាមគឺការនាំចេញ ការប្រើប្រាស់ និងការវិនិយោគ។ ក្នុងនោះ ការនាំចេញ និងការប្រើប្រាស់កំពុងជួបប្រទះនឹងការលំបាក ដោយសារកម្លាំងទិញបានថយចុះនៅទីផ្សារអន្តរជាតិ និងក្នុងស្រុក៖

នាបច្ចុប្បន្នមានត្រឹមតែកតត្តាទី ៣គឺនៅតែមានសក្ដានុពល។ នោះគឺការវិនិយោគ ក្នុងនោះមានការវិនិយោគសាធារណៈ។ ការបើកថវិកាចំណាយក្នុងឆ្នាំ ២០២២ គឺសម្រេចបានប្រមាណ ៥០០ លានលានដុង (ប្រមាណ ២១,២ ពាន់លានដុល្លារអាមេរិក) ហើយក្នុងឆ្នាំនេះ តួរលេខនេះត្រូវបានរំពឹងថានឹងសម្រេចបាន ៧០០ លានលានដុង (ប្រមាណ ២៩,៧ ពាន់លានដុល្លារអាមេរិក)។ ការខិតខំប្រឹងប្រែងនេះគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាកំណើន។ ដូច្នេះ ការវិនិយោគសាធារណៈត្រូវតែជាកម្លាំងចលករស្នូលនាបច្ចុប្បន្ននេះផងដែរ

ដោះស្រាយការលំបាក

ដើម្បីសម្រេចរួចរាល់គោលដៅកំណើន GDP ,៥% ក្នុងត្រីមាសនៅសល់ក្នុងឆ្នាំ ២០២៣ កំណើន  GDP ជាមធ្យមត្រូវសម្រេចបានពី ៧,៥% ។ នេះគឺជាបញ្ហាប្រឈមដ៏ធំធែងក្នុងការសម្របសម្រួល ដោយទានទារឲ្យរដ្ឋាភិបាលចាំបាច់ត្រូវមានដំណោះស្រាយយ៉ាងខ្លាំងក្លា ស្រាយចំណោតនាបច្ចប្បន្ន។

ទាក់ទងនឹងការវិនិយោគសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាចាំបាច់ត្រូវធ្វើការបូកសរុបផែនការកាត់បន្ថយទុនរបស់ក្រសួង ស្ថាប័នដែលមានអត្រាបើកចំណាយថវិកាទាប ដើម្បីផ្ទេរទៅគម្រោងសំខាន់ៗ ដែលត្រូវការពន្លឿនល្បឿន ហើយមានលទ្ធភាពបើកចំណាយថវិកាខ្ពស់។ ទន្ទឹមនឹងនោះ ត្រូវប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការដោះស្រាយបែបបទវិនិយោគ និងបង្កើតយន្តការឃ្លាំមើលអនុវត្តន៍ការបើកចំណាយថវិកាវិនិយោគសាធារណៈដើម្បីពន្លឿនល្បឿន។

ទាក់ទងនឹងការទទួលប្រភពទុនរបស់សហគ្រាស សមាជិកសភាជាច្រើនបានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការជួយឧបត្ថម្ភសហគ្រាសស្ដារផលិតផកម្ម អាជីវកម្មឡើងវិញ។ លោក Tran Anh Tuan សមាជិកសភាមកពីទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖

ទាក់ទងនឹងធាតុចូល យើងត្រូវតែមានគោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាសផលិតកម្ម ដើម្បីនាំចេញ។ រដ្ឋាភិបាលចាំបាច់ត្រូវបន្តចាត់វិធានការដ៏ខ្លាំងក្លា។

ក្រៅពីការចំណាយធាតុចូលដែលត្រូវបានកាត់បន្ថយដូចជា ពន្ធនាំចូល ពន្ធលើតម្លៃបន្ថែម រួមទាំងពន្ធលើការប្រើប្រាស់ធនធានដីធ្លី គឺអាចពិចារណាលើការលើកលែង ការពន្យារ និងកាត់បន្ថយការចំណាយការប្រាក់ តាមដានទីផ្សារពិភពលោក សម្របសម្រួលតាមនិន្នាការកាត់បន្ថយអត្រាការប្រាក់ឥណទានកម្ចី សម្រាប់សហគ្រាសទទួលបានប្រភពទុនយ៉ាងងាយស្រួលផងដែរ

ក្នុងបរិបទដែលខ្វះការបញ្ជាទិញចាប់ពីចុងឆ្នាំមុន ដែលនៅតែបន្តកើតមាន បណ្ដាលឲ្យសហគ្រាសជាច្រើនត្រូវបង្រួញទំហំផលិតកម្ម លោក Ha Sy Dong សមាជិកសភាមួយរូប បានស្នើថា៖

ទីផ្សារនាំចេញត្រូវអាក់ខាន។ ក្រុមហ៊ុនផលិតកម្មជាច្រើននៅសល់ទំនិញជាច្រើន។ ផលិតកម្មរបស់សហគ្រាសជួបការលំបាក។ ដូច្នេះហើយ ចាំបាច់ត្រូវពិនិត្យឡើងវិញ និងវាយតម្លៃឱ្យបានពេញលេញ និងជាក់លាក់ ហើយត្រូវដាក់ចេញដំណោះស្រាយជាក់ស្ដែង។ ក្នុងនោះដំណោះស្រាយឥណទានគឺមានសារៈសំខាន់បំផុត។ ទីពីរគឺជាដំណោះស្រាយតភ្ជាប់ជាមួយទីផ្សារនាំចេញ ដើម្បីដោះស្រយការងារធ្វើ។ ទីបីគឺពិនិត្យរបៀបរបប យន្តការ និងគោលនយោបាយដែលបានដាក់ចេញ ប៉ុន្តែមិនទាន់អនុវត្តន៍ជាក់ស្ដែង

ឆមាសទីមួយជិតកន្លងផុតទៅហើយ។ គោលដៅកំណើន GDP ,៥% ដូចដែលបានដាក់ចេញសម្រាប់ឆ្នាំទាំងមូលគឺជាការសាកល្បងដ៏ធំធេង។ក្រៅពីការកំណត់យ៉ាងច្បាស់លាស់នូវការលំបាកសាកល្បង គឺទានទារឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នា ដើម្បីជួយវៀតណាមស្វែងរកឱកាសអភិវឌ្ឍន៍ថ្មី ជាកន្លាំងចលករ ដើម្បីសម្រេចឲ្យបានគោលដៅផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top