លោកវិចិត្រករ ហ្វិញភឿងដុង ឈ្មោះពិតប្រាកដគឺ ហ្វិញកុងញ៉ាន កើតឆ្នាំ១៩២៥ នៅប៊ិញហ្វា – យ៉ាឌិញ(សព្វថ្ងៃជាទីក្រុងហូជីមិញ)។ ក្រោយពេលបញ្ចប់ការសិក្សាពី សាលាវិចិត្រសិល្បៈប្រតិបតិ្តនៅយ៉ាឌិញ (ឆ្នាំ១៩៤៥) លោកបានចូលរួមតស៊ូប្រឆាំងអាណានិគមបារាំង (ឆ្នាំ១៩៤៥ – ១៩៥៤)។ ក្រោយយកជ័យជំនះ ឌៀនបៀនភូ នាឆ្នាំ១៩៥៤ លោកក៏ចេញទៅកាន់ភាគខាងជើង ដើម្បីរៀនបន្តនៅសាលាមធ្យមវិចិត្រសិល្បៈហាណូយ (ឆ្នាំ១៩៥៧ – ១៩៦៣) ជំនាញខាងចម្លាក់ ហើយក្លាយជាសមាជិកនៃសមាគមវិចិត្រសិល្បៈវៀតណាម តាំងពីឆ្នាំ១៩៥៧នោះមក។
លោកហ្វិញភឿងដុង បញ្ចេញទេពកោសល្យពីវិចិត្រកម្មយ៉ាងឆាប់ ដោយមានស្នាដៃគួរឲ្យចាប់អារម្មណ៍ពីលោកគ្រូអ្នកគ្រូនិងមិត្តភក្តិ តាំងពីពេលនៅរៀន។ ស្នាដៃជាច្រើនរបស់លោកបានយកទៅ ចូលរួមក្នុងពិធីតាំងពិព័រណ៍គំនូរនៅ ក្នុងប្រទេសនិងបរទេសដូចជា៖ អឺរ៉ុបខាងកើត គុយបា ចិន… ទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីមជ្ឈដ្ឋានអ្នកជំនាញ។
![]() លោកវិចិត្រករ ហ្វិញភឿងដុង ជាម្ចាស់នៃផ្ទាំងគំនូរព្រាងជាង២០ពាន់ផ្ទាំងស្តីពីការតស៊ូប្រឆាំងបារាំងនិងអាមេរិករំដោះទឹកដី។ រូបថត៖ ឡេមិញ ![]() លោកវិចិត្រករ ហ្វិញភឿងដុង និងប្រពន្ធឡេធីធូ ជាវេជ្ជបណ្ឌិតក្នុងពេលត្រឡប់មកទស្សនាអតីតសមរភូមិ។ រូបថត៖ ឯកសារ ![]() លោកវិចិត្រករ ហ្វិញភឿងដុង (ឈរលេខ២រាប់ពីឆ្វេងទៅ) ក្នុងការតាំងពិព័រណ៍ “ហ្វិញភឿងដុង មួយជីវិតកែច្នៃសិល្បៈ” រៀបចំធ្វើសារមន្ទីរវិចិត្រសិល្បៈនៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ |
នៅពេលទូទាំងភាគខាងត្បូង មានការបះបោរកើតឡើង លោកហ្វិញភឿងដុង ត្រឡប់ទៅកាន់ខេត្តស្រុកត្រាំងចូលរួមបដិវត្តន៍។ ក្រៅពីភារកិច្ចកាន់កាំភើ្លង លោកនៅចូលរួមបង្ហាត់បង្រៀន ថ្នាក់បណ្តុះបណ្តាលវិចិត្រកម្ម។ ក្នុងនោះ ថ្នាក់រៀនគំរូគឺថ្នាក់គំនូរនៅ ដោយសើន(តីនិញ)ឆ្នាំ១៩៦៤ និងថ្នាក់ហ្វឹនហ្វឺនតម្បែរ(កម្ពុជា)ឆ្នាំ១៩៦៨។ តាំងពីឆ្នាំ១៩៧១ ១៩៧៥ ថ្នាក់ទាំងពីរនេះ លោកបានបណ្ដុះបណ្ដាលមិនតិចវិចិត្រករ មានថ្វីដៃដ៏ប៉ិនប្រសប់បម្រើតម្រូវការបដិវត្តន៍។
ក្នុងរយៈពេលមានសកម្មភាព នៅសមរភូមិភាគខាងត្បូង លោកបានជួបប្រទះឃើញផ្ទាល់ភ្នែក នូវសង្រ្គាមវាយប្រហារយ៉ាងកាចសាហាវ បន្សល់ទុកនៅការបាត់បង់ រងរបូសនិងស្លាប់ ជាមួយមិត្តរួមអាវុធដែលមានឆន្ទះនិងស្មារតីមោះមុត រួមកម្លាំង រួមចិត្តព្រោះបុព្វហេតុមាតុភូមិ។ រូបភាពដ៏អង់អាចទាំងអស់នោះបាន លោក ហ្វិញភឿងដុង រក្សាទុកដោយគំនូរព្រាងនៅលើក្រដាសស។
ជាមួយកាំភ្លើង AK និងឧបករណ៍គូរគំនូរដែលច្នៃដោយខ្លួនឯង តែងជាប់តាមខ្លួនជានិច្ចជាកាល លោកបានសម្រុក ឆ្លងកាត់ ធ្វើដំណើរតាមសមរភូមិ ដើរចុះឡើងតាមដងវិថី នឹងមានមុខស្ទើតែគ្រប់សមរភូមិនៅតំបន់ភាគខាងកើត តំបន់ភាគខាងនិរតី។ លោកគូរគ្រប់វេលា គ្រប់ទីកន្លែង ព្រោះលោកយល់ថា៖ “ហាក់ដូចជាជាប់ជំពាក់ជាមួយតំបន់ដី ដែលធ្លាប់ដើរកាត់ មនុស្សដែលធ្លាប់ជួបប្រទះ ហើយគូរដូច្នេះដល់ថ្ងៃចុងបញ្ចប់នៃជីវិត” ។
ដោយសិល្បៈគូរគំនូរព្រាង លោកហ្វិញភឿងដុងបានកត់ទុកដោយចិត្តស្មោះត្រង់ និងភាពរស់រវើកនៅគ្រប់កាលៈទេសៈក្នុងជីវភាព និងសង្រ្គាម។ ហើយតាមផ្ទាំងគំនូរព្រាង ដែលមានលក្ខណៈគូរព្រាងនោះ នៅពេលទំនេរលោកតែងយកចេញមកជ្រើសរើស ដើម្បីពង្រាងបន្ថែមឲ្យក្លាយជាគំនូរព៌ណទឹក ឬគំនូរលាបថ្នាំប្រេង។ បណ្តាស្នាដៃធំៗដូចជា៖ សង្រ្គាមនៅអឹបប៉ាក់(ឆ្នាំ១៩៦៣) សង្រ្គាមនៅប៊ិញយ៉ា(ឆ្នាំ១៩៦៥) សង្រ្គាមនៅលើស្ពានអក្សរអី(ឆ្នាំ១៩៦៩) សង្រ្គាមនៅ Junction City(ឆ្នាំ១៩៦៧)... បានកើតឡើងយ៉ាងដូច្នោះឯង។
ផ្ទាំងគំនូរព្រាងរបស់លោកហ្វិញភឿងដុង ហាក់ដូចទាក់ទាញអ្នកមើលចូលទៅ ក្នុងរាល់សង្រ្គាមវាយប្រហារ រាល់ទិដ្ឋភាព តួអង្គនីមួយៗ រូបរាងមនុស្សនីមួយៗ… យ៉ាងដូច្នេះពួកគេដូចជាកំពុងស្ថិត នៅទីកន្លែងដែលកើតឡើងព្រឹតិ្តការណ៍នោះផ្ទាល់។
តាំងពីព្រឹត្តិការណ៍ធំៗទៅដល់រូបភាពមនុស្សពិត ការងារពិតដូចជា៖ បងប្រុសកងទ័ពរំដោះ បងស្រីអ្នកនាំសារ អ្នកម្ដាយវិរៈនារីវៀតណាម ដោយលោកវិចិត្រករហ្វិញភឿងដុង គូរកត់ត្រាទុកនៅវេលាសម័យនោះ មកដល់សព្វថ្ងៃនេះបានក្លាយជាឯកសារ មិនអាចកាត់តម្លៃបាន ឲ្យខឿនវិចិត្រសិល្បៈបដិវត្តរបស់ប្រទេសជាតិ។
អ្នកស្រាវជ្រាវត្រឹនបាច់ដាំង បានវាយតម្លៃថា៖ “លោកហ្វិញភឿងដុង បានចងក្រងឡើងយ៉ាងច្រើនសម្បើម ប្រហែលជាម្ភៃពាន់ផ្ទាំងគំនូរ ដែលបានមកពីគូរព្រាង ដែលស្នាដៃមានគម្រោងជាក់ច្បាស់។ ផ្ទាំងគំនូរមួយចំនួនបានបង្ហាញ ពីន័យដោយខ្លូនឯងផ្ទាល់។ ពលកម្មមួយជីវិតមិននឿយហត់ កេរមត៌កមួយដែលមិនអាចកាត់ថ្លៃ ជាប្រវត្តិសាស្រ្តនិងសិល្បៈ”។
ក្នុងមន្ទីរកេរដំណែលនេះមានស្នាដៃចំនួន៣គឺ៖ “សង្រ្គាមនៅអឹបប៉ាក់” “សង្រ្គាមនៅប៊ិញយ៉ា” “សង្រ្គាមនៅឡាង៉ា” ទទួលបានពានរង្វាន់រដ្ឋ នៅឆ្នាំ២០០៧។ នេះគឺជាពានរង្វាន់មួយ ក្នុងចំណោមពានរង្វាន់ដ៏សំខាន់បំផុតក្នុងបុព្វហេតុកាន់ជក់របស់ លោកវិចិត្រករហ្វិញភឿងដុង។
ស្នាដៃមួយចំនួនរបស់លោកវិចិត្រករហ្វិញភឿងដុង៖
![]() ស្នាដៃ “ត្រឹនប៊ិញយ៉ា” (ឆ្នាំ១៩៦៥) ទទួលបានពានរង្វាន់រដ្ឋឆ្នាំ២០០៧។ ![]() ស្នាដៃ“សង្រ្គាមនៅឡាង៉ា” (ឆ្នាំ១៩៤៦) ទទួលបានពានរង្វាន់រដ្ឋឆ្នាំ២០០៧។ ![]() ស្នាដៃ “ពិភាក្សាផែនការវាយប្រហារ”។ ![]() ស្នាដៃ “ឆ្លងស្ពានខ្សែដាយឡុក ក្វាងណាម”(ថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៦៣)។ ![]() ស្នាដៃ“ករណីវះកាត់នៅសមរភូមិមុខ” (ឆ្នាំ១៩៦៧) ![]() ស្នាដៃ“សង្រ្គាមនៅទិសខាងត្បូងនៃស្ពានអក្សរអ៊ី” (ឆ្នាំ១៩៦៨)។ ![]() ស្នាដៃ “រំដោះឡុកនិញ” (ឆ្នាំ១៩៧៣)។ ![]() ស្នាដៃ “ប្អូនឡានយុទ្ធជនឈ្លបនៅភូមិឡុកតឹន ឡុកនិញ” (ថ្ងៃទី១៤ខែមេសាឆ្នាំ១៩៧៣)។ ![]() ស្នាដៃ “ឆ្នេរជ្រោះឡុក ឡុកនិញបានរំដោះ” (ឆ្នាំ១៩៧៣)។ |
នៅឆ្នាំ២០០៦ សៀវភៅទ្វេភាសាអង់គ្លេស–វៀតបានដាក់ឈ្មោះ “ហ្វិញភឿងដុង ជ្រុងឆ្លុះបញ្ចាំងពីសង្រ្គាមនិងសន្តិភាព” ដែលមានកម្រាស់១៧៧ទំព័រ គឺជាកម្រងគំនូរដែលបានសម្រិតសម្រាំង និងជ្រើសរើសយកពីក្នុងចំណោមរាប់ពាន់ស្នាដៃរបស់លោក ហើយបានបោះពុម្ពចុះផ្សាយជាផ្លូវការនៅអាមេរិក។ សៀវភៅនេះគឺជាអំណោយផ្នែកស្មារតីដ៏មានអត្ថន័យ និងជាការដឹងគុណដ៏មួយតូចប៉ុណ្ណោះបើប្រៀប និងអ្វីដែលវិចិត្រករចាស់រូបនេះបានធ្វើក្នុងអំឡុង៧០ឆ្នាំកន្លងមកនេះ។
ឥឡូវនេះ ថ្វីបើលោកឈានចូលអាយុ៩០ឆ្នាំហើយ ប៉ុន្តែក្ដីស្រឡាញ់របស់លោកនៅតែផ្ដោត ទៅលើការគូរពុំដែលសាបរលាបឡើយ។ រៀងរាល់ថ្ងៃលោកនៅតែផ្ចិតផ្ចង់ក្នុងរោងគំនូរ គូរសាឡើងវិញនូវគំនូរព្រាងដែលលោកគូរព្រាងពីមុននោះ ទុកដូចជាការងារផង និងជាក្ដីសប្បាយប្រចាំថ្ងៃរបស់លោកផង។ រយៈពេលថ្មីៗនេះ យើងខ្ញុំទៅជួបលោក នៅផ្ទះឯកជនរបស់លោក ហើយលោកទទួលដោយភាពរាក់ទាក់ ប្រការដែលធ្វើឲ្យយើងខ្ញុំមានសេចក្តីត្រេកអរបំផុត នៅពេលដែលលោកបានអញ្ជើញ យើងខ្ញុំអង្គុយនៅកៅអី ដើម្បីឲ្យលោកគូររូបគំនូរមួយផ្ទាំង ជូនយើងខ្ញុំដោយផ្ទាល់ដៃលោក។
និយាយសំណេះសំណាលជាមួយយើងខ្ញុំអំពីបុព្វហេតុគូរគំនូរ លោកនៅតែឈឺផ្សាក្នុងចិត្ត៖ “ខ្លាចតែមេឃមិនស្រប់ទៅតាមចិត្តមនុស្សទេ រីឯខ្ញុំមានបំណងចង់គូរគំនូរមួយផ្ទាំង អំពីទិដ្ឋភាពបងប្អូនយុទ្ធជនកំពុងយាមល្បាតទាំងថ្ងៃទាំងយប់ការពារសមុទ្រ ព្រំដែនរបស់មាតុភូមិយើង”៕
អត្ថបទ៖សើនងៀ - រូបថត ៖ឡេមិញ
thachdicon