ជាវិចិត្រករនិងជាយុទ្ធជនមួយរូបធ្លាប់ចូលរួមការតស៊ូប្រឆាំងបារាំងនិងអាមេរិក លោកហ្វិញភឿងដុងបានឆ្លងកាត់សមរភូមិនិងចូលរួមប្រយុទ្ធជាច្រើនលើកហើយលោកបានកត់ត្រាទុកទាន់ពេលនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយផ្ទាំងគំនូរព្រាងយ៉ាងរស់រវើក។ មកដល់សព្វថ្ងៃនេះ លោកមានផ្ទាំងគំនូរជាង២០ពាន់ផ្ទាំងបានក្លាយជាឃ្លាំងឯកសារប្រវតិ្តសាស្ត្រមួយមិនអាចកាត់ថ្លៃបាន។
នៅឆ្នាំ២០០៦ សៀវភៅទ្វេភាសាអង់គ្លេស–វៀតបានដាក់ឈ្មោះ “ហ្វិញភឿងដុង ជ្រុងឆ្លុះបញ្ចាំងពីសង្រ្គាមនិងសន្តិភាព” ដែលមានកម្រាស់១៧៧ទំព័រ គឺជាកម្រងគំនូរដែលបានសម្រិតសម្រាំង និងជ្រើសរើសយកពីក្នុងចំណោមរាប់ពាន់ស្នាដៃរបស់លោក ហើយបានបោះពុម្ពចុះផ្សាយជាផ្លូវការនៅអាមេរិក។ សៀវភៅនេះគឺជាអំណោយផ្នែកស្មារតីដ៏មានអត្ថន័យ និងជាការដឹងគុណដ៏មួយតូចប៉ុណ្ណោះបើប្រៀប និងអ្វីដែលវិចិត្រករចាស់រូបនេះបានធ្វើក្នុងអំឡុង៧០ឆ្នាំកន្លងមកនេះ។
ឥឡូវនេះ ថ្វីបើលោកឈានចូលអាយុ៩០ឆ្នាំហើយ ប៉ុន្តែក្ដីស្រឡាញ់របស់លោកនៅតែផ្ដោត ទៅលើការគូរពុំដែលសាបរលាបឡើយ។ រៀងរាល់ថ្ងៃលោកនៅតែផ្ចិតផ្ចង់ក្នុងរោងគំនូរ គូរសាឡើងវិញនូវគំនូរព្រាងដែលលោកគូរព្រាងពីមុននោះ ទុកដូចជាការងារផង និងជាក្ដីសប្បាយប្រចាំថ្ងៃរបស់លោកផង។ រយៈពេលថ្មីៗនេះ យើងខ្ញុំទៅជួបលោក នៅផ្ទះឯកជនរបស់លោក ហើយលោកទទួលដោយភាពរាក់ទាក់ ប្រការដែលធ្វើឲ្យយើងខ្ញុំមានសេចក្តីត្រេកអរបំផុត នៅពេលដែលលោកបានអញ្ជើញ យើងខ្ញុំអង្គុយនៅកៅអី ដើម្បីឲ្យលោកគូររូបគំនូរមួយផ្ទាំង ជូនយើងខ្ញុំដោយផ្ទាល់ដៃលោក។
និយាយសំណេះសំណាលជាមួយយើងខ្ញុំអំពីបុព្វហេតុគូរគំនូរ លោកនៅតែឈឺផ្សាក្នុងចិត្ត៖ “ខ្លាចតែមេឃមិនស្រប់ទៅតាមចិត្តមនុស្សទេ រីឯខ្ញុំមានបំណងចង់គូរគំនូរមួយផ្ទាំង អំពីទិដ្ឋភាពបងប្អូនយុទ្ធជនកំពុងយាមល្បាតទាំងថ្ងៃទាំងយប់ការពារសមុទ្រ ព្រំដែនរបស់មាតុភូមិយើង”៕
អត្ថបទ៖សើនងៀ - រូបថត ៖ឡេមិញ