• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

ខេត្ត ងេអាន៖ ប្រគល់ជូនដីតាំងទីលំនៅឡើងវិញជូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិ ម៉ុង សង់ផ្ទះមុនបុណ្យចូលឆ្នាំ

គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងប្រជាជនមូលដ្ឋានភូមិ ផាមឹត កំពុងរួមដៃគ្នាឧបត្ថម្ភជួយមាមីងបងប្អូនឆាប់តាំងទីលំនៅស្ថិរភាព លេងកម្សាន្តនិទាឃរដូវសាទរទទួលបុណ្យចូលឆ្នាំប្រពៃណីហើយរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ក្រោយពីគ្រោះមហន្តរាយធម្មជាតិ។

 
02-xa-nhon-mai-2.jpg
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានឃុំ ញ៉ូនម៉ាយ (ខេត្ត ងេអាន) ចែករំលែកសេចក្តីរីករាយត្រេកអរជាមួយក្រុមគ្រួសារប្រជាជនស្ថិតក្នុងក្របខ័ណ្ឌបានប្រគល់ជូនឱ្យធារដីតាំងទីលំនៅឡើងវិញធ្វើផ្ទះលំនៅ។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

បង ស៊ុង បាឌៅ ភូមិ ផាមឹត ឃុំ ញ៉ូនម៉ាយ រំភើបចិត្តឱ្យដឹងថា ប្រភពសម្ភារសំណង់អំពីឈើដើម្បីសង់ផ្ទះក៏គ្រួសារ បានរៀបចំតាំងពីច្រើនខែមុន ជាទូទៅយកពីផ្ទះចាស់ដែលត្រូវទឹកជំនន់កួចរសាត់ទៅ ទិញពីប្រជាជនក្នុងភូមិនិងសាច់ញាតិ បងប្អូនវង្សត្រកូលឧបត្ថម្ភបន្ថែម។ ក្រៅពីនេះ គ្រួសារក៏សន្សែសន្សំបានថវិកាមួយចំណែកពីប្រភពឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននិងសកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តរបស់បណ្តាក្រុមសប្បុរសធម៌ស្ម័គ្រចិត្តទាំងក្នុងនិងក្រៅខេត្តក្នុងអំឡុងពេលក្រោយពីគ្រោះមហន្តរាយធម្មជាតិ។ ព្រោះហេតុដូច្នោះហើយការសាងសង់ផ្ទះនឹងមិនជួបការលំបាកលំបិន ឧបសគ្គធំដុំនោះទេ។ សង្ឃឹមថាគ្រួសារនឹងបញ្ចប់ការសាងសង់ផ្ទះក្នុងពេលឆាប់ៗ នេះ ដើម្បីក្តីត្រេកអរទទួលបុណ្យចូលឆ្នាំកាន់តែកើនឡើងថែមទៀត។

02-xa-nhon-mai-2.jpg
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានឃុំ ញ៉ូនម៉ាយ (ខេត្ត ងេអាន) ចែករំលែកសេចក្តីរីករាយត្រេកអរជាមួយក្រុមគ្រួសារប្រជាជនស្ថិតក្នុងក្របខ័ណ្ឌបានប្រគល់ជូនឱ្យធារដីតាំងទីលំនៅឡើងវិញធ្វើផ្ទះលំនៅ។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

លោកវរសេនីយ៍ទោ ឡូ ទូតាយ ប្រធាននគរបាលឃុំ ញ៉ូនម៉ាយ បានឱ្យដឹងថា ដោយមានស្មារតី “នៅជិតនឹងប្រជាជន នៅជាប់នឹងប្រជាជន មានវត្តមានទាន់ពេលវេលានៅពេលដែលប្រជាជនត្រូវការ នៅពេលដែលប្រជាជនជួបការលំបាក” នៅក្នុងថ្ងៃទី ៨ ខែ កុម្ភៈ កងកម្លាំងនគរបាលឃុំ ញ៉ូនម៉ាយ បានចល័តរថយន្តចំនួន ២ គ្រឿង និងកម្មាភិបាល យុទ្ធជន កងកម្លាំងសន្តិសុខមូលដ្ឋានចំនួន ១៣ នាក់សហការជាមួយបណ្តាកងកម្លាំង ប្រជាជនមូលដ្ឋានចូលរួមជួយប្រជាជនដឹកជញ្ជូនអីវ៉ែអីវ៉ាន់ឡើងទៅកាន់តំបន់តាំងទីលំនៅឡើងវិញ។

04-nghe-an-vung-tam-lu-nhon-mai-8.jpg
ទិដ្ឋភាពសុខក្សេមក្សាន្តនៅផ្ទះដែលទើបបានសាងសង់ថ្មីឡើងវិញក្រោយពីទឹកជំនន់ដ៏កំណាចនៅលើភូមិសាស្ត្រតាមឃុំព្រំដែនប៉ែកខាងលិចខេត្ត ងេអាន។ (រូបថត៖ ស៊ន់ទៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម)

រហូតមកដល់អំឡុងពេលបច្ចុប្បន្ន ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅតាមភូមិដែលនៅសល់ពីនោះក្នុងឃុំក៏បានសាងសង់ផ្ទះលំនៅថ្មីហើយរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់៕

តាម -​ dantocmiennui.baotintuc.vn

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

Top