• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

ដំណោះស្រាយជាច្រើនសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ 57 របស់ការិយាល័យនយោបាយ

នៅថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុង កឹនថើ (Can Tho) វិទ្យាស្ថាននយោបាយ នៃតំបន់ទី ៤ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយ ស្តីពី “ដំណោះស្រាយសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីរបកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បរិវត្តកម្មឌីជីថល​ជាតិ នៅក្នុងខេត្ត និងទីក្រុងនៃតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)”។

 

ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ទីក្រុងកឹនថើ (Can Tho) បានដាក់ចេញគោលបំណងឱ្យបំពេញ​នីតិវិធី​រដ្ឋបាល តាមអ៊ីនធឺណិត 100% ។ រូបថត៖ VNA

សិក្ខាសាលានេះបានទាក់ទាញអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ មន្ត្រី កម្មាភិបាល ​ទីភ្នាក់ងារ និងនាយកដ្ឋានមួយចំនួនធំមកពីខេត្ត និងទីក្រុងនៃតំបន់ដីសណ្តទន្លេគឺវឡុង និងខេត្ត និងទីក្រុងមួយចំនួន ក្នុងតំបន់អាគ្នេយ៍។

ទោះជាយ៉ាងណាក៏ដោយ តំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការឈ្លានពានទឹកប្រៃ ការស្រុតដី ការថយចុះធនធានទឹក កម្រិតនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតវិទ្យាមាន​កម្រិត និងដំណើរការធ្វើ​បរិវត្តកម្មឌីជីថល បាន​វិវឌ្ឍន៍​មិន​ស្មើគ្នា។

តំបន់ដីសណ្តទន្លេ គឺវឡុង គឺជាតំបន់ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ជាពិសេសសម្រាប់សេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់ប្រទេស។

ការអនុវត្តដំណោះស្រាយដ៏លេចធ្លោស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បរិវត្តកម្មឌីជីថល ស្របតាមសេចក្តីសម្រេចលេខ 57-NQ/TW នឹងក្លាយជា "កូនសោរ" ក្នុងការជួយតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) ឱ្យយកឈ្នះលើបញ្ហាប្រឈម បញ្ចេញសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន និងឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព។

ខ្លឹមសារនៃបទបង្ហាញនានា និងការពិភាក្សានៅក្នុងសិក្ខាសាលានេះ គឺមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងការកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីតំបន់ដីសណ្តទន្លេគឺវឡុង អនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ប្រកបដោយប្រសិទ្ធភាព។

ការអនុវត្តសេចក្តីសម្រេចលេខ 57 របស់ការិយាល័យនយោបាយស្តីពី "ការអភិវឌ្ឍដ៏លេចធ្លោក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ច្នៃប្រឌិត និងការធ្វើបរិវត្តកម្ម​ឌីជីថលជាតិ" នៅក្នុងតំបន់ដីសណ្តទន្លេគឺវឡុង តម្រូវឱ្យមានដំណោះស្រាយជាក់លាក់ ព្រមៗ គ្នា និងសមស្រប នឹងលក្ខណៈរបស់តំបន់។

ទីក្រុងកឹនថើ (Can Tho) ធានាថា នឹង​ចំណាយថវិកាយ៉ាងហោចណាស់ 1% សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ VNA

យើងមិនអាចអនុវត្តគំរូពីប្រទេស ឬតំបន់ផ្សេងទៀតដោយរឹងរួស។ ផ្ទុយទៅវិញ យើងតម្រូវឱ្យមានការស្រាវជ្រាវ ការពិគ្រោះយោបល់ និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត បត់បែនបាន និងមានប្រសិទ្ធភាព។ ត្រូវមានការស្រាវជ្រាវ និងការវាយតម្លៃអំពី ស្ថានភាពបច្ចុប្បន្ន សក្តានុពល គុណសម្បត្តិ ក៏ដូចជាការលំបាក និងឧបសគ្គនៃតំបន់នីមួយៗ នៅក្នុងតំបន់ ក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចនេះ។

ក្នុងពេលជាមួយគ្នានេះ នេះគឺជាលក្ខខណ្ឌចម្បងដើម្បីប្រែក្លាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យទៅជាកម្លាំងផ្ទៃក្នុង ជំរុញកំណើនឆាប់រហ័ស និងប្រកប​ដោយចីរភាព ជាពិសេសក្នុងបរិបទ ដែលតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long) រួមជាមួយទូទាំងប្រទេស ទើបតែបានអនុវត្តបដិវត្តន៍បង្រួមរចនាសម្ព័ន្ធ ប្រព័ន្ធនយោបាយ ការច្របាច់បញ្ចូលគ្នារដ្ឋបាលរវាងមូលដ្ឋាននានា និងកំពុងចាប់ផ្តើមដំណើរការប្រព័ន្ធអាជ្ញាធរកម្រិត ២ ថ្នាក់។

ផ្តោតលើការវាយតម្លៃពីស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗលើគ្រប់ជ្រុងជ្រោយ រួមមាន៖ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បិរវត្តកម្មឌីជីថល នៅក្នុងសកម្មភាពរបស់អាជ្ញាធរ គ្រឹះ​ស្ថានអប់រំនិងបណ្តុះបណ្តាល
សហគ្រាស ម្ចាស់ផលិតកម្ម, អាជីវកម្ម, ពាណិជ្ជកម្ម និងស្រទាប់ប្រជាជនផ្សេងៗក្នុងតំបន់។  

ការអនុវត្តសមិទ្ធផលជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ​កសិកម្ម ឧស្សាហកម្ម
​សេវាកម្ម​ និងពាណិជ្ជកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនា
សម្ព័ន្ធបច្ចេកវិទ្យា និងធនធានមនុស្សឌីជីថល...

ការស្នើនូវដំណោះស្រាយជាព្រមៗ គ្នា និងអាចធ្វើទៅបាន ទាក់ទងនឹង៖ ការកែលម្អគុណភាពធនធានមនុស្សឌីជីថល ការធ្វើឱ្យយន្តការគោលនយោបាយល្អឥតខ្ចោះ ដើម្បីលើកទឹកចិត្តអាជីវកម្មឱ្យវិនិយោគលើនវានុវត្តន៍; ការសាកល្បង និងពង្រីកគំរូកសិកម្មឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។

ខ្លឹមសារនៃបទបង្ហាញនានា និងការពិភាក្សា ក្នុងសិក្ខាសាលានេះ គឺមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងការកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីតំបន់ការអនុវត្ត និងកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ សម្រាប់តំបន់ដីសណ្តទន្លេគឺវឡុង ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី៕

អត្ថបទ៖ គៀវថាវ - រូបថត៖ VNA

កងកម្លាំងរក្សាសន្តិភាពវៀតណាមដាក់ពង្រាយសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា

កងកម្លាំងរក្សាសន្តិភាពវៀតណាមដាក់ពង្រាយសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា

ក្នុងឱកាសខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ – ៣០ មេសា ២០២៦) និងទិវាពលកម្មអន្តរជាតិនៅថ្ងៃទី ១ ខែឧសភា កងកម្លាំងរក្សាសន្តិភាពនៃក្រសួងការពារប្រទេសវៀតណាម និងកងកម្លាំងរក្សាសន្តិភាពនៃក្រសួងនគរបាលវៀតណាម នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង...

Top