• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

បក្សកុម្មុយនិស្តវៀតណាមចង់ពង្រីក​ទំនាក់ទំនងជាមួយគណបក្សនយោបាយនៅជុំវិញពិភពលោក

លោក ត្រិន កឹមទូ បាន​ជួបជាមួយប្រធានគណបក្សនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍។  
លោក ត្រិន កឹមទូ បាន​ជួបជាមួយប្រធានគណបក្សនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍។ រូបថត៖ VNA
លោក ត្រិន កឹមទូ បាន​ជួបជាមួយប្រធានគណបក្សនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍។ រូបថត៖ VNA

 នេះត្រូវបានសង្កត់ធ្ងន់ដោយសមាជិកការិយាល័យនយោបាយ និងជាលេខាប្រចាំការនៃគណៈលេខា លោក ត្រិន កឹមទូ នៅក្នុជំនួបជាមួយប្រធានគណបក្សនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងបំពេញទស្សនកិច្ច​នៅប្រទេសវៀតណាម និងចូលរួមសិក្ខាសាលា "តួនាទីរបស់គណបក្សនយោបាយក្នុងការកសាងសហគមន៍អាស៊ាន" កាលពីរសៀលថ្ងៃទី ៨ ខែមិថុនា នៅទីស្នាក់ការ​មជ្ឈិម​បក្ស​ក្នុងទីក្រុងហាណូយ។

លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក ត្រិន កឹមទូ។ រូបថត៖ VNA

 

នៅក្នុងជំនួបនេះ លោក ត្រិន កឹមទូ បានស្នើឱ្យគណបក្សនយោបាយនៅក្នុងតំបន់បង្កើនការផ្លាស់ប្តូរ​ព័ត៌មាន និងចែករំលែកបទពិសោធន៍លើការកសាងគណបក្ស អភិបាលកិច្ច និងការអភិវឌ្ឍ​ប្រទេស​ជាតិ; លើកកម្ពស់ស្មារតីសាមគ្គីភាព ការគោរពភាពខុសគ្នា ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការនិងការស្រុះចិត្ត​គំនិតគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍​ជាមូលដ្ឋានរបស់អាស៊ាន និងច្បាប់អន្តរជាតិ។

ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖​ VNA

 

លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក ត្រិន កឹមទូ ថតរូបជាមួយប្រធាន​គណៈប្រតិភូ​គណៈបក្សនយោបាយអាស៊ាន​​។ រូបថត៖ VNA

រីឯខ្លួន​វិញ តំណាងគណបក្សនយោបាយនៅក្នុងបណ្តា​ប្រទេសអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា ការជំរុញ​កិច្ចសន្ទនា​រវាងគណបក្សនយោបាយនឹងរួមចំណែកដល់ការបង្កើនការយល់ដឹង ការកសាងទំនុកចិត្ត ការចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការអភិវឌ្ឍ តាមនោះ បំពេញ​បន្ថែម​កាណាល់សហប្រតិបត្តិការដ៏សំខាន់មួយទៅក្នុងដំណើរការធ្វើសមាហរណកម្មតំបន់ រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព​។ ប្រតិភូក៏បានបង្ហាញពីបំណងចង់បន្តរក្សាយន្តការផ្លាស់ប្តូរ និងការសន្ទនារវាងគណបក្សនយោបាយអាស៊ាននាពេលអនាគត; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសសមាជិក និង​ពង្រឹងសាមគ្គីភាពអាស៊ាន៕​

គោលនយោបាយអប់រំទាំងអស់ត្រូវតែវាស់វែងបានដោយវឌ្ឍនភាព សុភមង្គល និងអនាគតរបស់អ្នករៀន

គោលនយោបាយអប់រំទាំងអស់ត្រូវតែវាស់វែងបានដោយវឌ្ឍនភាព សុភមង្គល និងអនាគតរបស់អ្នករៀន

 ការត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ គឺជាការសាកល្បងដំបូងនៃសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ៧១

Top