• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh បើកដំណើរទេសចរណ៍ទៅទស្សនាឈូងសមុទ្រ Bai Tu Long

ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ខេត្ត Quang Ninh បានបើកដំណើរការ ដំណើរទស្សនានិងទេសចរណ៍ជាផ្លូវការនៅឈូងសមុទ្រ Bai Tu Long ដោយសង្ឃឹមថា នឹងបើកកន្លែងអភិវឌ្ឍន៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត រួមចំណែកដល់គោលដៅទទួលភ្ញៀវទេសចរណ៍ ២០ លាននាក់ក្នុងឆ្នាំ ២០២៥។

ឈូងសមុទ្រ Bai Tu Long ស្ថិតនៅជាប់នឹងឈូងសមុទ្រ Ha Long ហើយនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន ជាមួយនឹងកោះដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់លាតសន្ធឹង។ ជាពិសេសតំបន់អេកូឡូស៊ី Bai Tu Long នៅស្រុកកោះ Van Don ដែលមានផ្ទៃដីប្រហែល ១០០ ហិចតា និងឆ្នេរសមុទ្រប្រវែងជាង ១០ គីឡូម៉ែត្រ ជាជម្រកនៃសត្វព្រៃជាង ២.៤០០ ប្រភេទ ដែលសត្វជាច្រើនត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហម។

លោក Nguyen Lam Nguyen អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ការអនុវត្តសកម្មភាពទេសចរណ៍នៅឈូងសមុទ្រ Bai Tu Long គឺចាំបាច់បំផុត។ យើងនឹងអញ្ជើញភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមជាគំនិត និងសម្របសម្រួលក្នុងការកសាងផលិតផលបន្ថែមទៀត ដើម្បីបង្កើនបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។ បច្ចុប្បន្ន នីតិវិធីច្បាប់ក្នុងការអនុវត្តសកម្មភាពទេសចរណ៍នៅឈូងសមុទ្រ Bai Tu Long បានត្រៀមខ្លួនជាស្រេច”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

នារសៀលថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋា ភិបាលស្តីពីគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគី និងគោលនយោបាយ អនុគ្រោះទិដ្ឋាការសម្រាប់មុខសញ្ញាមួយចំនួន; ការស្នើសុំចូលសញ្ជាតិវៀតណាមឡើង វិញសម្រាប់ជនជាតិវៀតណាមនៅបរទេស។

Top