• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Binh ចាប់ផ្តើមសាងសង់កំពង់ផែទូទៅអន្តរជាតិតភ្ជាប់ជាមួយប្រទេសជាច្រើនក្នុងតំបន់

នាព្រឹកថ្ងៃទី២១ ខែមីនានេះ នៅឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh ក្រុមហ៊ុនភាគហ៊ុនរួមកំពង់ផែ Hon La បានចាប់ផ្តើមសាងសង់គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La។
គណៈប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La (រូបថត៖ nhandan.vn)

គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La មានផ្ទៃដីជាង ៣៩ ហិកតាដែលមានទុនវិនិយោគសរុបជិត ៩០ លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានរៀបចំដោយសមកាលកម្មជាមួយនឹងសំណង់បច្ចេកទេសទំនើប។ កំពង់ផែនេះមានទីតាំងជាយុទ្ធសាស្ត្រនៅឈូងសមុទ្រ Hon La ដែលមានជម្រៅធម្មជាតិដ៏ល្អ សមស្របសម្រាប់កប៉ាល់ដឹកទំនិញធំៗ។ កំពង់ផែនេះមានចម្ងាយប្រហែល ៦ ម៉ាយពីផ្លូវដឹកជញ្ជូនតាមឆ្នេរសមុទ្រ ចម្ងាយ ៣៦០ ម៉ាយពីផ្លូវដឹកជញ្ជូនអន្តរជាតិសមុទ្រខាងកើត ប្រហែល ៤ គីឡូម៉ែត្រពីផ្លូវជាតិលេខ ១A និង ១៥០គីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិ Cha Lo។ នេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់ទំនិញពីឡាវ ថៃ មីយ៉ាន់ម៉ា និងតំបន់សេដ្ឋកិច្ចជិតខាងផងដែរ។

នេះជាគម្រោងសំខាន់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Quang Binh និងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top