• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ក្រុមហ៊ុន ឡឹមហ័ងផាត (Lam Hoang Phat) សម្របខ្លួនទៅនឹងជំងឺរាតត្បាត Covid

ជាមូលដ្ឋានស្ថានភាពជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។ ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធ្វើ​ពីឈើអូក  ឡឹម​ហ័ងផាត (Lam Hoang Phat)

កម្មករ​ខិតខំ​ផលិតកម្ម​ ដើម្បី​ផលិតឲ្យ​ទាន់​ពេល​វេលា​នៃ​ការ​បញ្ជាទិញ។ស្ថានភាពជំងឺរាតត្បាតបានគ្រប់គ្រងជាមូលដ្ឋាន ជាភ្លាមៗ ក្រុមហ៊ុនចាប់យកនឹងស្មារតីនៃ "ការផលិតត្រូវមានសុវត្ថិភាព"។ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធ្វើពីឈើអូក ឡឹម​ហ័ងផាត (Lam Hoang Phat) មានទីតាំងនៅខេត្ត ដុងណាយ (Dong Nai) ដែលមានផ្ទៃដីជាង ២០ ០០០ ម៉ែត្រការេ ដែលមានជំនាញក្នុងការផលិតគ្រឿងសង្ហារឹមធ្វើពីឈើអូក ដែលមានគំរូសម្បូរ៍បែបនិងរចនាបទតាមបែបអឺរ៉ុប។ ដោយមានបទពិសោធន៍ជាង ១០ ឆ្នាំនៅក្នុងឧស្សាហកម្មផលិតកម្ម និងផ្គត់ផ្គង់គ្រឿងសង្ហារឹមធ្វើពីឈើអូកជាមួយនឹងសម្ភារៈនិងឧបករណ៍ដ៏ទំនើបៗ ក្រុមមន្ត្រីនិងកម្មករដែលមានជំនាញវិជ្ជាជីវៈ សកម្ម និងមានកិត្យានុភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់រូបក្នុងស្រុក និងក្រៅ។ ផលិតផលគ្រឿងសង្ហារឹមធ្វើពីឈើអូកត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី រុស្ស៊ី និងទីផ្សារអឺរ៉ុប។ គុណភាពល្អនៃផលិតផល តាំងពីការសម្ងួតឈើមុនពេលផលិត ការជ្រើសរើសសម្ភារៈ ការផលិត រហូតដល់ការវេចខ្ចប់ចុងក្រោយនៃផលិតផល។ ក្រុមហ៊ុនបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវគុណភាពល្អបំផុតនៃផលិតផលរបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយហានិភ័យនៃការប្រេះ រលាក់ និងការរហែក ដែលជាលក្ខណៈជាមូលដ្ឋាននៃឈើគ្រប់ប្រភេទ។

បន្ទាប់ពីការអនុវត្តវិធានរក្សាគម្លាតសង្គម ស្ថានភាពជំងឺរាតត្បាត Covid-19 នៅតែបន្តវិវឌ្ឍយ៉ាងស្មុគស្មាញ ជំងឺនេះអាចរីករាលដាលឡើងវិញ និងកើតឡើងគ្រប់ទីកន្លែង គ្រប់ពេលវេលា បង្កការលំបាក និងបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមហ៊ុនក្នុងការព្យាករណ៍ទីផ្សារ និងធនធានមនុស្ស។ ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវការសម្របខ្លួនប្រកបដោយសុវត្ថិភាពចំពោះជំងឺរាតត្បាតក្នុងដំណើរការផលិត និងសកម្មភាព​អាជីវកម្មរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋានធានាសុវត្ថិភាពសម្រាប់ការបង្ការជំងឺរាតត្បាត ស្របជាមួយនឹងប្រសិទ្ធភាពផលិតកម្ម។ ដូច្នេះហើយ ក្រុមហ៊ុនផ្តោតលើការរៀបចំនូវការប្រតិបត្តិរបស់ក្រុមហ៊ុន ការរៀបចំរចនាសម្ព័ន្ធសម្ភារៈ​​ឡើងវិញ និងធានាសុខភាព និងសុខុមាលភាពរបស់កម្មករនៅក្នុងបរិយាកាសធ្វើការ។



ក្រុមហ៊ុនផលិតសង្ហរឹម​ធ្វើពីឈើអូក ឡឹម​ហ័ងផាត ( Lam Hoang Phat) មានជំនាញក្នុងការផលិតគ្រឿងសង្ហារឹមធ្វើពីឈើអូក​ដែល​មាន​រចនាបទបែបអឺរ៉ុប។


ស្ថានភាពជំងឺរាតត្បាតបានគ្រប់គ្រងជាមូលដ្ឋាន ជាភ្លាមៗ ក្រុមហ៊ុនចាប់យកនឹងស្មារតីនៃ "ការផលិតត្រូវមានសុវត្ថិភាព"។


កម្មករ​ខិតខំ​ផលិតកម្ម​ ដើម្បី​ផលិតឲ្យ​ទាន់​ពេល​វេលា​នៃ​ការ​បញ្ជាទិញ។


បន្តផលិត និងរស់ជាមួយជំងឺ Covid-19 សម្របខ្លួន​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ដើម្បីឆ្ពោះទៅរកជីវិតធម្មតារបស់មន្ត្រី​និង​កម្មកររបស់ក្រុមហ៊ុន​ ឡឹម​ហ័ង​ផាត ( Lam Hoang Phat)។

លោក ហ័ង​ហុយ​តាម (Hoang Huy Tam) អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡឹម​ហ័ងផាត (Lam Hoang Phat) បានណែនាំបច្ចេកទេសដល់កម្មករ។

គុណភាពល្អនៃផលិតផល តាំងពីដំណាក់កាលការសម្ងួតឈើ មុនពេលផលិត ការជ្រើសរើសសម្ភារៈ ការផលិត រហូតដល់ការវេចខ្ចប់ចុងក្រោយនៃផលិតផល។


ការវេចខ្ចប់ផលិតផលសម្រាប់នាំចេញ ធានាទំនិញមានសុវត្ថិភាព។


ក្រុមហ៊ុនគ្រឿងសង្ហារឹមធ្វើពីឈើអូក​ ឡឹម​ហ័ង​ផាត ( Lam Hoang) អនុវត្តកញ្ចប់ពេញលេញនៃគម្រោងគ្រឿងសង្ហារឹមប្រកបដោយគុណភាព និងកិត្យានុភាព ដែលឆ្លើយតបនឹងតម្រូវការរបស់ដៃគូធំៗ ក្នុង និងក្រៅប្រទេស។


ផលិតផលធ្វើពីឈើអូក នាំមកនូវភាពប្រណីតដល់ផ្ទះ។

ក្រុមហ៊ុនរៀបចំកន្លែងធ្វើតេស្ត កម្មករត្រូវបានធ្វើតេស្ត និងពិនិត្យ មុនពេលចូលរួមក្នុងផលិតកម្មប្រមូលផ្តុំ ហើយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់វិធានការ ៥K ជាប្រចាំ សម្លាប់មេរោគ និងធ្វើអនាម័យតំបន់ផលិតកម្មទាំងមូល និងកន្លែងស្នាក់នៅរបស់បុគ្គលិក តែងតែធានាបាននូវអនាម័យពេញមួយដំណើរការផលិត។

លោក ហ័ងហុយតាម (Hoang Huy Tam) - អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់យើងបានខិតខំប្រឹងប្រែងក្នុងការផលិតនៅនឹងកន្លែងចំនួន ៣ ក្នុងអំឡុងពេលអនុវត្តវិធានការរក្សាគម្លាតសង្គម ដោយផ្តោតលើការដោះស្រាយការលំបាក ឆ្លងកាត់ឧបសគ្គ ជំនះឧបសគ្គ។ ការខិតខំប្រឹងប្រែងអស់ពីសមត្ថកិច្ច ដើម្បីការផលិត និងធ្វើអាជីវកម្មដែលឆ្លើយតបនឹងការបញ្ជាទិញរបស់ដៃគូ ឲ្យទាន់ពេលវេលា។ សម្រាប់ពេលនេះ យើងបន្តផលិត និងរស់នៅជាមួយ Covid-19 ដោយសម្របខ្លួនតាមកាលៈទេសៈ ដើម្បីឆ្ពោះទៅរកជីវិតធម្មតា»

លោក ហ័ងវ៉ាន់ហ័រ (Hoang Van Hoa) ជំនួយការផលិតកម្មបានចែករំលែកថា យើងបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដើម្បីប្រឆាំងនឹង Covid -19  អនុវត្តវិធានការK និងទទួលការយកចិត្តទុកដាក់ពីក្រុមហ៊ុន ចាប់តាំងពីការរីករាលដាលនៃ Covid បានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម។ ឥឡូវ​នេះ យើង​បាន​សម្របខ្លួននឹង​​ស្ថានភាព​បច្ចុប្បន្ន ធ្វើការជាធម្មតា បង្កើន​ផលិតកម្ម​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​ប្រគល់ទំនិញឲ្យ​ទាន់​ពេល​វេលា»

ក្រុមហ៊ុនគ្រឿងសង្ហារឹមឈើអូក ឡឹមហ័ងផាត (Lam Hoang Phat) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ មកទល់នឹងពេលនេះ មានរយៈពេល ១០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍន៍ ជំហានដំបូងគឺលំបាកខ្លាំងណាស់ ឥឡូវនេះក្រុមហ៊ុនបានរួបរួម និងខិតខំប្រឹងប្រែង ដើម្បីជំនះលើការលំបាក និងបញ្ហាប្រឈមនានា អភិវឌ្ឍបន្តិចម្តងៗ ហើយបានបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួន នៅក្នុងទីផ្សារនៃការនាំចេញ - ការផលិត និងការផ្តល់យោបល់ - រចនាគ្រឿងសង្ហារឹមធ្វើពីឈើអូក./.


អត្ថបទនិងរូបថត៖ ដាំង គឹមភឿង ប្រែសម្រួលដោយង្វៀនយ៉ាង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top