• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមបន្តធ្វើការជាមួយហ្វីលីពីនដើម្បីឆាប់នាំពលរដ្ឋត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

នាយកដ្ឋាន កុងស៊ុល និងមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានរៀបចំផែនការ និងសម្រប សម្រួលជាមួយស្ថាប័នគ្រប់គ្រងច្រកទ្វារព្រំដែន ដើម្បីទទួល ហើយប្រគល់ប្រជា ពលរដ្ឋទៅគ្រួសារ និងមូលដ្ឋានពាក់ព័ន្ធ។
ក្រុមដំបូងក្នុងចំណោមជនជាតិវៀតណាមដែលត្រូវបានជួយសង្គ្រោះ បានវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ (រូបភាព៖ ក្រសួងការបរទេស)

ទាក់ទិននឹងករណីពលរដ្ឋវៀតណាមត្រូវបានកម្លាំងមុខងារហ្វីលីពីនជួយ សង្គ្រោះកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Pampanga នៅជិតរដ្ឋធានី ម៉ានីល ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី ៣០ ឧសភា ក្រុម ពលរដ្ឋវៀតណាមចំនួន៦០នាក់បានវិលត្រឡប់មកប្រទេសវិញហើយ។ នាយកដ្ឋាន កុងស៊ុល និងមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានរៀបចំផែនការ និងសម្រប សម្រួលជាមួយស្ថាប័នគ្រប់គ្រងច្រកទ្វារព្រំដែន ដើម្បីទទួល ហើយប្រគល់ប្រជា ពលរដ្ឋទៅគ្រួសារ និងមូលដ្ឋានពាក់ព័ន្ធ។

មុននោះ ក្រសួងការបរទេសវៀតណាមបានដឹកនាំនាយកដ្ឋានកុងស៊ុល និង ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមុខងារ នៅប្រទេសសាម៉ី ដើម្បីចុះសួរសុខទុក្ខ ជួយឧបត្ថម្ភពលរដ្ឋវៀតណាម។ ក្រសួងការ បរទេសបានដឹកនាំនាយកដ្ឋានកុងស៊ុល និងស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន បន្តធ្វើការជាមួយភាគីហ្វីលីពីន ដើម្បីនាំក្រុមពលរដ្ឋដែលនៅសេសសល់វិលត្រឡប់មក ប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top