ទេសចរណ៍ កោះថើយសើន (Thoi Son) 22/09/2019 កោះថើយសើន (Thoi Son) ឬនៅហៅថាកោះកោនឡឹន (Con Lan) ស្ថិតនៅចុងប្រភពទន្លេតៀន (Tien) ចំណុះឃុំថើយសើន (Thoi Son) ទីក្រុងមីថ័រ (My Tho) ខេត្តតៀនយ៉ាង (Tien Giang)។ នេះជាទីកន្លែងទេសចរណ៍ជនបទទាក់ទាញភ្ញៀវអញ្ជើញមករាប់ពាន់លើកជារៀងរាល់ឆ្នាំ ដើម្បីពិសោធន៍នូវវប្បធម៌ទឹកទន្លេ។ ចាប់ផ្តើមដំណើរទេសចរណ៍ ភ្ញៀវទេសចរនឹងបានអង្គុយលើទូកធំ បណ្តែតរសាត់តាមទន្លេតៀន (Tien) ឆ្ពោះទៅកាន់កោះថើយសើន (Thoi Son) ពិសោធន៍នូវជីវភាពប្រចាំថ្ងៃ របស់អ្នកស្រុកចិញ្ចឹមត្រីលើក្បូន និង គយគន់ទេសភាពនៃស្ពានរាច់មេវ (Rach Mieu)។ បន្ទាប់ពីចាកចេញពីទូកធ្វើដំណើរតាមថ្នល់ស្រុក ភ្ញៀវទេសចរអាចសម្រាកក្នុងផ្ទះស្លឹក គេងលើអង្រឹងតម្បាញដោយខ្សែស្ទប់ចេក ឬអង្គុយពិសាតែទឹកឃ្មុំឈ្ងុយឆ្ងាយ សន្តាប់កញ្ញាជនបទនិទានរឿងស្នេហាគូស្រករ ស្នេហាស្រុកភូមិកំណើត ទឹកដី ដោយសំណៀងយ៉ាងរណ្តំចិត្ត។ អ្នកស្រុកនៅកោះថើយសើន (Thoi Son) នៅទាំងរីកចម្រើនខាងវិស័យចិញ្ចឹមឃ្មុំយកទឹក ធ្វើស្ករគ្រាប់ នំបំពង ផលិតសិប្បកម្មភណ្ឌជាដើម។ ហេតុនេះហើយ នេះជាឱកាសសម្រាប់ឱ្យភ្ញៀវទេសចរ អាចទៅទស្សនាភូមិរបរប្រពៃណី ស្វែងយល់អំពីបទដ្ឋានធ្វើហត្ថកម្មស្ករគ្រាប់ តម្បាញឡែន ទស្សនាមណ្ឌលតាំងសិប្បកម្មភណ្ឌពិសេស ដែលបានធ្វើដោយវត្ថុធាតុចម្បងគឺផ្លែដូង។ ភ្ញៀវទេសចរបរទេសស្វែងយល់អំពីកោះថើយសើន (Thoi Son) នៅលើទូកតូចរបស់ប្រជាអ្នកស្រុក។ រូបថត៖ ថុងហាយ ទូកតូចដឹកភ្ញៀវទេសចរកុះករ ចែវទូកកណ្តាលជួរដើមចាក ដែលជាលក្ខណៈពិសេសនៃកោះថើយសើន (Thoi Son) ។ រូបថត៖ ត្រឹនត្វឹន ភ្ញៀវទេសចរសម្រាកកាយ ក្រេបយកទំនុកចម្រៀងចាប៉ីនៃទឹកដីភូមិភាគខាងត្បូង ក្នុងដំណើរស្វែងយល់អំពីកោះថើយសើន (Thoi Son) ។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរបរទេស ចូលចិត្តនឹងផលិតផល និង វត្ថុអនុស្សាវរីយ៍មូលដ្ឋាននៅលើកកោះថើយសើន (Thoi Son)។ រូបថត៖ ថុងហាយ កោះថើយសើន (Thoi Son) ដើមឈើសម្បូរបែបចេញផ្លែប្រក់ពេញមួយ ជាប្រភពផ្គត់ផ្គង់ផល្លានុផលសម្រាប់ឱ្យផ្សារទំនិញខេត្តតៀនយ៉ាង (Tien Giang)។ រូបថត៖ ត្រឹនត្វឹន ជាពិសេស ភ្ញៀវទេសចរអញ្ជើញមកទីនេះ នៅមានឱកាសធ្វើដំណើរកម្សាន្តតាមទូករួមនឹងកញ្ញាជនបទពាក់សម្លៀកបំពាក់អាវបាបា (Ba Ba) ពាក់មួកចំហៀងក្បាល ដៃកាន់ច្រវាចែវតាមបណ្តោយព្រែកប្រឡាយ នៅសងខាងជួររុក្ខជាតិខៀវស្រស់ស្រងាត់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចជ្រើសទៅទស្សនាជុំវិញភូមិស្រុកដោយរទេះសេះ។ សកម្មភាពចំណាប់ចិត្តបំផុត នៅមណ្ឌលទេសចរណ៍កោះថើយសើន (Thoi Son) គឺបាចប្រឡាយចាប់ត្រី។ ភ្ញៀវទេសចរនឹងបានពាក់អាវបាបា (Ba Ba) ដ៏ស្រទន់ ព្រមទាំងប្រើប្រាស់ឧបករណ៍នេសាទត្រីដូចជា អង្រុត កន្ត្រក់ស្រង់ត្រី ក្លែងខ្លួនធ្វើជាប្រជាកសិករភូមិភាគខាងលិច ដ៏សាមញ្ញស្មោះត្រង់។ ចំពោះការពិសោធន៍នេះ ភ្ញៀវទេសចរនឹងបានចាប់ត្រីដោយផ្ទាល់ដៃ ដែលកំពុងពួនខ្លួនក្រោមទឹក យល់បន្ថែមអំពីជីវភាពនៃអ្នកស្រុកនៅតំបន់ទឹកទន្លេ។ មណ្ឌលទេសចរណ៍ នៅទាំងបម្រើទាំងស្រុង នូវម្ហូបអាហារតំបន់ភូមិភាគនិរតីដ៏ពិសេសដូចជា ត្រីត្រៀកដំរីចៀនទាំងស្រកា ត្រីផ្ទក់ហូតឆ្អឹងវេចនំក្រៀប (បាញ់ត្រាង) មាន់ស្ងោរស្លឹកគ្រៃពិសានឹងស្លឹកអន្លង់ ទាស្ងោរចៅពិសានឹងត្រកួន ស៊ុបត្រីប្រាពិសានឹងផ្កាត្រកៀតជាដើម ឬមុខម្ហូបដែលមានរសជាតិនាសម័យកាប់ឆ្ការដីបង្កើតភូមិដូចជាត្រីផ្ទក់ដុត បបរត្រីផ្ទក់នឹងបន្លែយួនជាដើម ម្ហូបឆ្ងាញ់ ទេសភាពមនោរម្យនឹងនាំមកនូវចំណាប់អារម្មណ៍ដែលពិបាកនឹងភ្លេច ពេលដែលភ្ញៀវទេសចរបោះជំហានមកដល់ទីនេះ៕ អត្ថបទ និង រូបថត៖ កុងដាត ថុងហាយ ត្រឹនត្វឹន

កោះថើយសើន (Thoi Son) ឬនៅហៅថាកោះកោនឡឹន (Con Lan) ស្ថិតនៅចុងប្រភពទន្លេតៀន (Tien) ចំណុះឃុំថើយសើន (Thoi Son) ទីក្រុងមីថ័រ (My Tho) ខេត្តតៀនយ៉ាង (Tien Giang)។ នេះជាទីកន្លែងទេសចរណ៍ជនបទទាក់ទាញភ្ញៀវអញ្ជើញមករាប់ពាន់លើកជារៀងរាល់ឆ្នាំ ដើម្បីពិសោធន៍នូវវប្បធម៌ទឹកទន្លេ។ ចាប់ផ្តើមដំណើរទេសចរណ៍ ភ្ញៀវទេសចរនឹងបានអង្គុយលើទូកធំ បណ្តែតរសាត់តាមទន្លេតៀន (Tien) ឆ្ពោះទៅកាន់កោះថើយសើន (Thoi Son) ពិសោធន៍នូវជីវភាពប្រចាំថ្ងៃ របស់អ្នកស្រុកចិញ្ចឹមត្រីលើក្បូន និង គយគន់ទេសភាពនៃស្ពានរាច់មេវ (Rach Mieu)។ បន្ទាប់ពីចាកចេញពីទូកធ្វើដំណើរតាមថ្នល់ស្រុក ភ្ញៀវទេសចរអាចសម្រាកក្នុងផ្ទះស្លឹក គេងលើអង្រឹងតម្បាញដោយខ្សែស្ទប់ចេក ឬអង្គុយពិសាតែទឹកឃ្មុំឈ្ងុយឆ្ងាយ សន្តាប់កញ្ញាជនបទនិទានរឿងស្នេហាគូស្រករ ស្នេហាស្រុកភូមិកំណើត ទឹកដី ដោយសំណៀងយ៉ាងរណ្តំចិត្ត។ អ្នកស្រុកនៅកោះថើយសើន (Thoi Son) នៅទាំងរីកចម្រើនខាងវិស័យចិញ្ចឹមឃ្មុំយកទឹក ធ្វើស្ករគ្រាប់ នំបំពង ផលិតសិប្បកម្មភណ្ឌជាដើម។ ហេតុនេះហើយ នេះជាឱកាសសម្រាប់ឱ្យភ្ញៀវទេសចរ អាចទៅទស្សនាភូមិរបរប្រពៃណី ស្វែងយល់អំពីបទដ្ឋានធ្វើហត្ថកម្មស្ករគ្រាប់ តម្បាញឡែន ទស្សនាមណ្ឌលតាំងសិប្បកម្មភណ្ឌពិសេស ដែលបានធ្វើដោយវត្ថុធាតុចម្បងគឺផ្លែដូង។ ភ្ញៀវទេសចរបរទេសស្វែងយល់អំពីកោះថើយសើន (Thoi Son) នៅលើទូកតូចរបស់ប្រជាអ្នកស្រុក។ រូបថត៖ ថុងហាយ ទូកតូចដឹកភ្ញៀវទេសចរកុះករ ចែវទូកកណ្តាលជួរដើមចាក ដែលជាលក្ខណៈពិសេសនៃកោះថើយសើន (Thoi Son) ។ រូបថត៖ ត្រឹនត្វឹន ភ្ញៀវទេសចរសម្រាកកាយ ក្រេបយកទំនុកចម្រៀងចាប៉ីនៃទឹកដីភូមិភាគខាងត្បូង ក្នុងដំណើរស្វែងយល់អំពីកោះថើយសើន (Thoi Son) ។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរបរទេស ចូលចិត្តនឹងផលិតផល និង វត្ថុអនុស្សាវរីយ៍មូលដ្ឋាននៅលើកកោះថើយសើន (Thoi Son)។ រូបថត៖ ថុងហាយ កោះថើយសើន (Thoi Son) ដើមឈើសម្បូរបែបចេញផ្លែប្រក់ពេញមួយ ជាប្រភពផ្គត់ផ្គង់ផល្លានុផលសម្រាប់ឱ្យផ្សារទំនិញខេត្តតៀនយ៉ាង (Tien Giang)។ រូបថត៖ ត្រឹនត្វឹន ជាពិសេស ភ្ញៀវទេសចរអញ្ជើញមកទីនេះ នៅមានឱកាសធ្វើដំណើរកម្សាន្តតាមទូករួមនឹងកញ្ញាជនបទពាក់សម្លៀកបំពាក់អាវបាបា (Ba Ba) ពាក់មួកចំហៀងក្បាល ដៃកាន់ច្រវាចែវតាមបណ្តោយព្រែកប្រឡាយ នៅសងខាងជួររុក្ខជាតិខៀវស្រស់ស្រងាត់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចជ្រើសទៅទស្សនាជុំវិញភូមិស្រុកដោយរទេះសេះ។ សកម្មភាពចំណាប់ចិត្តបំផុត នៅមណ្ឌលទេសចរណ៍កោះថើយសើន (Thoi Son) គឺបាចប្រឡាយចាប់ត្រី។ ភ្ញៀវទេសចរនឹងបានពាក់អាវបាបា (Ba Ba) ដ៏ស្រទន់ ព្រមទាំងប្រើប្រាស់ឧបករណ៍នេសាទត្រីដូចជា អង្រុត កន្ត្រក់ស្រង់ត្រី ក្លែងខ្លួនធ្វើជាប្រជាកសិករភូមិភាគខាងលិច ដ៏សាមញ្ញស្មោះត្រង់។ ចំពោះការពិសោធន៍នេះ ភ្ញៀវទេសចរនឹងបានចាប់ត្រីដោយផ្ទាល់ដៃ ដែលកំពុងពួនខ្លួនក្រោមទឹក យល់បន្ថែមអំពីជីវភាពនៃអ្នកស្រុកនៅតំបន់ទឹកទន្លេ។ មណ្ឌលទេសចរណ៍ នៅទាំងបម្រើទាំងស្រុង នូវម្ហូបអាហារតំបន់ភូមិភាគនិរតីដ៏ពិសេសដូចជា ត្រីត្រៀកដំរីចៀនទាំងស្រកា ត្រីផ្ទក់ហូតឆ្អឹងវេចនំក្រៀប (បាញ់ត្រាង) មាន់ស្ងោរស្លឹកគ្រៃពិសានឹងស្លឹកអន្លង់ ទាស្ងោរចៅពិសានឹងត្រកួន ស៊ុបត្រីប្រាពិសានឹងផ្កាត្រកៀតជាដើម ឬមុខម្ហូបដែលមានរសជាតិនាសម័យកាប់ឆ្ការដីបង្កើតភូមិដូចជាត្រីផ្ទក់ដុត បបរត្រីផ្ទក់នឹងបន្លែយួនជាដើម ម្ហូបឆ្ងាញ់ ទេសភាពមនោរម្យនឹងនាំមកនូវចំណាប់អារម្មណ៍ដែលពិបាកនឹងភ្លេច ពេលដែលភ្ញៀវទេសចរបោះជំហានមកដល់ទីនេះ៕ អត្ថបទ និង រូបថត៖ កុងដាត ថុងហាយ ត្រឹនត្វឹន
អត្ថបទផ្សេងទៀត វៀតណាម – គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក26/03/2026ទេសចរណ៍ដោយមានវត្តមានក្នុងបញ្ជីប្រទេសដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ទាំង ២៨ ដែលបានជ្រើសរើសដោយ Condé Nast Traveler – ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីរបស់អាមេរិក វៀតណាមត្រូវបានចាត់ទុកជាទឹកដីដ៏ចម្រុះពណ៌ មានភាពសុខដុមរមនារវាងធម្មជាតិ វប្បធម៌ និងមនុស្ស។ Condé Nast Traveler មិនបានបំផ្លើសសំដីទេ នៅពេលដែលហៅវៀតណាមថា "ឋានសួគ៌សម្រាប់អ្នកដែលស្រឡាញ់បទពិសោធន៍"។ ផ្កាម្ជុលព្រៃរីកស្គុះស្គាយ - "ធីតា" នៃតំបន់ព្រៃភ្នំខេត្ត Gia Lai ភ្ញាក់ឡើង20/03/2026ទេសចរណ៍សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង19/03/2026ទេសចរណ៍រដូវកាលពពកនៅលើកំពូលភ្នំ Ma Pi Leng15/03/2026ទេសចរណ៍ទេសចរណ៍នៅភាគកណ្តាលប៉ែកខាងត្បូង - តីង្វៀន៖ តភ្ជាប់ដើម្បីអភិវឌ្ឍន៍26/02/2026ទេសចរណ៍“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ23/02/2026ទេសចរណ៍ក្វាងភូកូវ (Quang Phu Cau) - ទីកន្លែងថែរក្សាព្រលឹងនៃពិធីបុណ្យចូលឆ្នាំវៀតណាម20/02/2026ទេសចរណ៍ អត្ថបទផ្សេងទៀត