• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

កូនធម៌ទាហានព្រំដែន នៅលើខ្ពង់រាបថ្ម

គាំទ្រកម្មវិធី “កូនធម៌ប៉ុល្តិ៍ព្រំដែន” ដឹកនាំដោយមេបញ្ជាការកងទ័ពព្រំដែន បំផុសចលនា យុទ្ធជនព្រំដែននៅលើខ្ពស់រាបថ្ម ដុងវ៉ាន់ (Dong Van) ខេត្តហាយ៉ាង (Ha Giang) ទទួលចិញ្ចឹមនិងថែរក្សាប្អូនៗរាប់សិបនាក់ ដែល​មានជីវភាពជួបទុក្ខលំបាក។

ខែមីនា ឆ្នាំ២០១៦ ដែលជារយៈពេលមួយ មិនអាចណាបំភ្លេចបាន របស់បងប្អូនបីនាក់ វ៉ាង ធីចា (Vang Thi Cha) វ៉ាន ធីសៅ (Vang Thi Sau) វ៉ាន់ ធីចើ (Vang Thi Cho) នៅភូមិសាភិនអា (Sa Phin A) ឃុំសាភិន (Sa Phin) ស្រុកដុងវ៉ាន់ (Dong Van) ខេត្តហាយ៉ាង (Ha Giang)។ ពីព្រោះចាប់ពីពេលនេះទៅ ជីវិតក្មេងទាំងបីនាក់ នឹងឈានចូលទំព័រថ្មីមួយ ពេលដែលបានកម្មាភិបាលយុទ្ធជនប៉ុល្តិ៍ព្រំដែនផ័របាង (Pho Bang) ធ្វើដំណើរទៅដល់ផ្ទះ សូមអនុញ្ញាតឱ្យយកប្អូនទាំងបីនេះ ទៅប៉ូល្តិ៍ដើម្បីចិញ្ចឹមបីបាកថែរក្សា។

ពេលនោះ ប្អូនទាំងបីនាក់ ទោះបីមានវ័យនៅតូច ប៉ុន្តែបានឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងជីវិត។ ឪពុកស្លាប់ដោយមានជំងឺជាប់ប្រាណ អ្នកម្តាយរត់ចោល ជីវិតបងប្អូនបីនាក់ត្រូវរស់ពឹងផ្អែកលើអ្នកម្តាយធំនិងជីដូន។ ដូចនេះ សេដ្ឋកិច្ចគ្រួសារធំស្រី មានភាពខ្សត់ខ្សោយ បានព្រឹកខ្វះល្ងាច ឱបក្រសោបគ្នារស់ប្រចាំថ្ងៃ។ ការសិក្សារៀនសូត្ររបស់ប្អូនៗ ប្រហែលជានឹងត្រូវបានបញ្ចប់។

នៅកណ្តាលព្យុះសង្ឃរានៃជីវិតនោះ សំណាងបានញញឹមមកលើរូបបងប្អូនបីនាក់ ពេលដែលបានយុទ្ធជនប៉ុស្តិ៍ព្រះដែនផ័របាង (Pho Bang) ផ្តល់ឱកាសផ្តើមជីវិតថ្មី។ គ្រប់គ្រងភូមិសាស្រ្តព្រំដែន ក្នុងនោះមានឃុំសាភិន (Sa Phin) ដឹងច្បាស់ស្ថានភាពទុក្ខលំបាក របស់បងប្អូនបីនាក់ គណៈបញ្ជាការប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang) បានសម្រេចចិត្តទទួលបងប្អូនបីនាក់ ធ្វើជាកូនធម៌រហូតដល់មានអាយុ១៨ឆ្នាំ។



ប្អូនវ៉ាន ធីចើ (Vang Thi Cho) និង វរសេនីយ៍ត្រី ឡេម៉ាញហើប (Le Manh Hop) អនុប្រធាននយោបាយនៃប៉ុល្តិ៍ព្រំដែនផ័របាង (Pho Bang) ជាអ្នកបានប្រគល់ការងារចិញ្ចឹមថែរក្សាបងប្អូនទាំងបីនាក់ដោយផ្ទាល់។


នៅប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) ប្អូន ថ័រ ធីយិញ (Tho Thi Dinh) ហៅមេប៉ុស្តិ៍ ដូ ដាំងញេម (Do Dang Nhiem) ថាឪ។

 

កម្មាភិបាល យុទ្ធជន នៅប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang) បង្រៀនកូនៗ។

 

ប្អូនៗបានណែនាំដោយអស់ពីចិត្ត នូវបំណិននៃជីវិត។

 

បន្ទាប់ពី៥ឆ្នាំ ធ្វើកូនធម៌ទាហានកងទ័ព ឥឡូវពួកក្មេងមិនត្រឹមតែរស់សប្បាយ រីករាយ សុភាព នៅទាំងមានការលូតលាស់គ្រប់វិស័យទាំងអស់។
 

មិនត្រឹមរស់នៅដោយខ្លួនឯង ប្អូនៗនៅទាំងជួយដល់បងៗយុទ្ធជនក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃនៅអង្គភាពទៀតផង។

 

វរសេនីយ៍ត្រីពេទ្យយោធា ង្វៀន ឌឹកថាញ (Nguyen Duc Thanh) ប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang) តែងថែទាំសុខភាពឱ្យកូនធម៌ទាំងបីនាក់។

 

ធ្នើរដាក់ស្បែកជើងរបស់បងប្អូន វ៉ាន ធីចើ (Vang Thi Cho) នៅបន្ទប់ឯកជន។ ភាគច្រើនប្រដាប់ប្រដាទាំងនេះ សុទ្ធតែជាអំណោយរបស់ឪពុកធម៌ នៅប៉ុស្តិ៍ព្រំដែនទិញឱ្យប្អូនៗ។

 

បងប្អូនពីរនាក់ វ៉ាន ធីសៅ (Vang Thi Sau) និងវ៉ាន ធីចើ (Vang Thi Cho) ចូលរួមថែទាំសួនបន្លែ នៅប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang)។

 

ឪពុកធម៌នៅប៉ុស្តិ៍ព្រំដែន តែងពឹងលើអ្នកគ្រូឬប្រពន្ធទាហាន ដែលរស់នៅជិតប៉ុស្តិ៍ មកចែករំលែកបំណិនស្រី្តភេទឱ្យប្អូនៗ។

 

ជីវភាពកូនធម៌នៅប៉ុស្តិ៍ព្រំដែន បានឈានចូលទំព័រថ្មីមួយ ពេលរស់នៅក្នុងប៉ុស្តិ៍។

 

ជាមួយស្ថានភាពទុក្ខលំបាក ប្អូនថ័រ ធីយិញ (Tho Thi Dinh) (កើតឆ្នាំ២០០៥) ប្អូន ថ័រមីវ៉ា (Tho Mi Va) (កើតឆ្នាំ២០០៨) និងប្អូនថ័រ ធីសួ (Tho Thi Xua) (កើតឆ្នាំ២០១២) នៅឃុំម៉ាឡែ (Ma Le) ក៏បានកម្មាភិបាលយុទ្ធជននៅប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) ទទួលឱ្យនៅក្នុងប៉ុស្តិ៍។ ប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang) និងប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) ជាអង្គភាពពីរ ដែលពង្រាយទម្រង់រូបភាព “កូនធម៌នៅប៉ុស្តិ៍ព្រំដែន” មុនគេបង្អស់ នៅភូមិសាស្រ្តព្រំដែនខេត្តហាយ៉ាង (Ha Giang)។

និយាយអំពីថ្ងៃដំបូង ធ្វើកូនធម៌នៅប៉ុស្តិ៍ព្រំដែនផ័របាង (Pho Bang) ប្អូនវ៉ាងធីសៅ (Vang Thi Sau) ប្រាប់ថា៖ “មករស់នៅទីនេះ ប្អូនបានចាត់ទុកជាកូនម្នាក់។ បងប្អូនបីនាក់ បានរៀបចំបន្ទប់ដេក ហូបបាយជុំគ្នា មានភួយមុង អាវខោ និងសៀវភៅ ព្រមទាំងបានទៅសាលារៀន។ល។”។

នៅប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) មេប៉ុស្តិ៍ ផាន ដាំងញេម (Phan Dang Nhiem) សំណេះសំណាលថា៖ “ឪពុកទាំងឡាយនៅប៉ុស្តិ៍ព្រំដែន ភាគច្រើនមានគ្រួសារនៅឆ្ងាយ គ្មានបទពិសោធន៍។ ថែមទៀត កូនៗជាជនជាតិ ដែលមានទំនៀមទម្លាប់ ផ្នត់គំនិតរស់នៅខុសគ្នា ហើយជាស្រីទៀតផង។ល។ ប៉ុន្តែមិនពិបាក ដែលមិនអាចធ្វើបាននោះទេ ប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) ចាត់ទុកនេះជាភារកិច្ចពិសេស។ គណៈបញ្ជាការប៉ុស្តិ៍ មើលប្អូនៗជាកូនរបស់ប៉ុស្តិ៍ព្រំដែន។ កម្មាភិបាលជាឪពុកម្តាយត្រឹមត្រូវមួយរូប។ ដើម្បីចិញ្ចឹមប្អូនៗ ក្រៅពីចំនួនប្រាក់រួមវិភាគទានរបស់ជនសប្បុរសធម៌ កម្មាភិបាលក៏ស្មគ្រចិត្តចូលរួមទឹកប្រាក់មួយចំណែកនៃប្រាក់ខែ នៅរៀងរាល់ខែ ទុកធ្វើជាមូលនិធី”។

 

បានដឹងថា សព្វថ្ងៃ ក្រៅពីប្រាក់ចំណាយរៀងរាល់ខែ ប្រាក់សន្សំរបស់ឪពុកធម៌នៅប៉ុស្តិ៍ព្រំដែនឡុងគូ (Lung Cu) មានចំនួនជាង២០០លានដុង។

ដើម្បីដឹងនូវទឹកចិត្តគោលបំណងរបស់ប្អូនៗ ទើបធំពេញវ័យ ក៏ជាប្រការលំបាកមួយចំពោះយុទ្ធជនដែរ។ ប៉ុស្តិ៍បានបែងចែកកម្មាភិបាលថែទាំ ស្និទ្ធស្នាលជាមួយនឹងប្អូនៗជាប្រចាំ។ ចំពោះរឿងស្រ្តីភេទពិបាកនឹងនិយាយ ឪពុកនៅប៉ុស្តិ៍បានពឹងលើអ្នកគ្រូប្រពន្ធទាហាន ដែលនៅជិតប៉ុស្តិ៍ ឱ្យជួយបង្រៀនចែករំលែកដល់ប្អូនៗបានដឹង។

ក្រោយ៥ឆ្នាំ ធ្វើកូនធម៌កងទ័ព ឥឡូវប្អូនៗមិនត្រឹមតែរស់នៅដោយរីករាយសប្បាយ រួសរាយ សុភាព នៅទាំងចម្រើនលូតលាស់គ្រប់វិស័យទៀតផង។ ដោយសារការថែទាំ បង្រៀនដ៏ហ្មត់ចត់ របស់ឪពុកម្តាយធម៌ ពាក់សក្តិបៃតង។ ប្អូនៗកូនធម៌នៅប៉ុស្តិ៍ព្រំដែន នៅទីនេះស្ទើរទាំងអស់សុទ្ធតែ រស់នៅមានវិន័យ សណ្តាប់ធ្លាប់ លទ្ធផលសិក្សាល្អប្រពៃ។ មិនត្រឹមតែរស់នៅដោយខ្លួនឯង ព្យាយាមសិក្សារៀនសូត្រ ប្អូនៗនៅទាំងជួយដល់យុទ្ធជន សម្អាតផ្ទះសម្បែង ចម្អិនបាយ ចូលរួមសកម្មភាពសមូហភាពនៅអង្គភាព។

កម្មវិធី “កូនធម៌នៅប៉ុស្តិ៍ព្រំដែន” មានអត្ថន័យមនុស្សសាស្រ្តជ្រាវជ្រៅ មិនត្រឹមតែសង្រ្គោះប្អូនៗ ដែលមានជីវភាពជួបទុក្ខលំបាកពិសេស នៅទាំងរួមចំណែកបង្កើនសាមគ្គីភាព ផ្សារភ្ជាប់ រវាងទាហានព្រំដែននិងបងប្អូនជនជាតិ នៅតំបន់ព្រំដែន៕

អត្ថបទនិងរូបថត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង



Top