• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កុមារស្រុកកោះ Truong Sa រីករាយទទួលបុណ្យតេតសំពះព្រះខែ

នាយប់ថ្ងៃទី ២៨ និងទី ២៩ ខែកញ្ញា នៅទីរួមស្រុក Truong Sa ឃុំ Song Tu Tay និង Sinh Ton ស្រុក Truong Sa ខេត្ត Khanh Hoa កម្មាភិបាល យុទ្ធជន និងកម្លាំងដែលឈរជើងលើកោះបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិធីបុណ្យតេតសំពះព្រះខែ ជូនចំពោះប្អូនៗកុមារនៅទីនេះ។

ទោះបីជាពួកគេនៅឆ្ងាយពីដីគោកក៏ដោយ ក៏រាត្រីពិធីបុណ្យតេតសំពះព្រះខែ សម្រាប់កុមារនៅលើកោះនេះ នៅតែសប្បាយរីករាយ និងពោរពេញដោយសកម្មភាព។ នៅក្នុងពិធីនោះ កុមារបានស្តាប់សារជូនពរបុណ្យតេតសំពះព្រះខែរបស់ប្រធានរដ្ឋ ចូលរួមសម្បាយជាមួយការសម្តែងរបាំម៉ោងសាយ ហើយរីករាយជាមួយបទចម្រៀង របាំ និងកំណាព្យរបស់កម្មាភិបាល យុទ្ធជន រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាបឋមសិក្សា សម្តែងជូនដល់ នាំមកនូវសេចក្តីរីករាយដល់ក្មេងជំទង់និងកុមារ។

ក្នុងឱកាសនេះ មេបញ្ជាការកោះ និងអាជ្ញាធរមូលដ្ឋានបានជូនអំណោយចំនួន ១៥០ កញ្ចប់ដើម្បីលើកទឹកចិត្តដល់កុមារឱ្យបានសិក្សារៀនសូត្របានល្អៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top