• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡាករបាញ់កាំភ្លើងអាស៊ានប្រកួតនៅមៀវម៉ូន។

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិមៀវម៉ូន (រដ្ឋធានីហាណូយ) បាន ប្រពឹ្រត្តឡើងពិធីប្រារព្ធបើកការប្រកួតបាញ់កាំភ្លើងយោធាររបស់កងទ័ពបណ្តាប្រទេសអាស៊ានលើកទី២៤ (AARM-24)។ នេះគឺលើកដំបូងវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។ ព្រឹត្តិការណ៍ នេះ មិន​ត្រឹមតែជាកិត្តិយសប៉ុណ្ណោះ ប៉ុន្តែវាក៏ជាឱកាសដើម្បីឧទ្ទេសនាមជាមួយកងទ័ព ដែលមក​ពី​បណ្តា​ប្រទេស​អំពីប្រពៃណីប្រសើរនៃកងទ័ពប្រជាជនវៀតណាមផងដែរ។

AARM-24 បានរៀបចំនៅវៀតណាម        ដែលប្រព្រឹត្តឡើងក្នុងបរិបទអាស៊ានកំពុងឈានចូលឆ្នាំចុង​ក្រោយ​​​​​ នៃដំណើរការកសាងសហគមនាឆ្នាំ២០១៥។ ហេតុនេះ នេះគឺជា​ព្រឹត្តិការណ៍មានអត្ថន័យ​ដ៏​សំ​ខាន់​ សន្យាថាទទួលបានកម្លាំងជលករថ្មី ឲ្យការជំរុញកិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃបណ្តា​ប្រទេស​អាស៊ាននិយាយជារួម និងរវាងបណ្តាក្រុមបាញ់កាំភ្លើងយោធារបស់កងទ័ពនៃបណ្តាប្រទេស​អាស៊ាន​​និយាយ​ដោយឡែក។ ព្រមទាំងនេះក៏ជាឱកាសដើម្បីកីឡាករបាញ់កាំភ្លើងជួបប្រាស្រ័យ រៀន​សូត្រ​ ផ្លាស់ប្តូរបទពិសោធន៍ដូចជាយុទ្ធវិធីបាញ់កាំភ្លើងយោធាយ៉ាងម៉ត់ចត់ សំដៅលើក​កម្ពស់​បំណិន​អនុវត្ត​​ក្នុងការប្រយុទ្ធជាក់ស្តែង។

AARM-24 ឆ្នាំនេះ មានក្រុមបាញ់កាំភ្លើងយោធាចំនួន ១០ ក្រុមរបស់កងទ័ពបណ្តាប្រទេសអាស៊ាន​ចូល​​រួមប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ ភូម៉ា  និងក្រុមម្ចាស់ផ្ទះ​វៀត​​ណាម។ ក្រុមទាំងនេះ បានចូលរួមការប្រកួតទាំង ៥ ប្រភេទ៖ កាំភ្លើងធុនវែង កាំភ្លើងយន្ត កាំភ្លើង carbin កាំភ្លើងខ្លីសំរាប់ប្រុស និងកាំភ្លើងខ្លីសំរាប់ស្ត្រី។ ក្រុមម្ចាស់ផ្ទះវៀតណមមានកីឡាករចំនួន ៣៧​ នាក់ ចូលរួមប្រកួតទាំង ៥ ប្រភេទ រួមមាន ៣២ លើកបាញ់។ ការប្រកួត​នឹង​ប្រព្រឹត្ត​ឡើង​ដល់​អស់​ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ ២០១៤៕

អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង។


 


Top