• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនា Shangri-La លើកទី ២០៖ ចិនប្រកាសស្វែងរកការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំនៅប្រទេសសិង្ហបុរីលើកនេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu (រូបថត៖ vna)

កាលពីថ្ងៃទី ៤ ខែមិថុនា ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខ Shangri-La លើកទី ២០ នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានចោទប្រកាន់ "ប្រទេសមួយចំនួន" ពីបទបង្កើនការរត់ប្រណាំងប្រដាប់អាវុធ ហើយមានចេតនាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗ។ យោងតាមរដ្ឋមន្ត្រីការពារជាតិចិន ចិត្តគំនិតនៃសង្រ្គាមត្រជាក់កំពុងលេចឡើង និងបង្កើនហានិភ័យដល់សន្តិសុខយ៉ាងខ្លាំង។ លោក Li Shangfu ក៏បានព្រមានអំពីការបង្កើតសម្ព័ន្ធភាពយោធា "ដូចអង្គការណាតូ" នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនិយាយថា សម្ព័ន្ធភាពទាំងនេះនឹងជំរុញឱ្យតំបន់នេះទៅជាតំបន់ជម្លោះ។ យោងតាមប្រមុខក្រសួងការពារជាតិចិន អាស៊ីប៉ាស៊ីហ្វិកសព្វថ្ងៃនេះត្រូវការកិច្ចសហប្រតិបត្តិការបើកចំហ និងទូលំទូលាយ មិនមែនក្រុមតូចៗដែលជិតស្និទ្ធគ្នានោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំនៅប្រទេសសិង្ហបុរីលើកនេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់។

ជាការឆ្លើយតប មន្ត្រីយោធាជាន់ខ្ពស់ចិនបានចាត់ទុកថា សហរដ្ឋអាមេរិក ត្រូវទទួលខុសត្រូវចំពោះការបំបែកបំបាក់ដល់កិច្ចសន្ទនា ដោយបង្កើនការដាក់ទណ្ឌកម្មលើមន្ត្រីចិន និងធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិកមានអស្ថិរភាព ជាមួយនឹងវត្តមានយោធារបស់ពួកគេ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top