ព័ត៌មាន កាសែតឥណ្ឌា៖ VinFast ហៀបនឹងចូលទីផ្សារឥណ្ឌា 05/10/2023 - VinFast Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនឹងឈានចូលទីផ្សាររថយន្តឥណ្ឌានាពេលខាងមុខ រួមទាំងលទ្ធភាពនៃការបើករោងចក្រនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះផងដែរ។ ក្រុមហ៊ុនរថយន្តនឹងលក់រថយន្តអគ្គិសនីចំនួន ៣ ម៉ូដែលក្នុងទីផ្សារនេះដែលមានមនុស្ស ១,៤ ពាន់លាននាក់ ចាប់ពីខែមេសាឆ្នាំក្រោយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយនៅលើកាសែត Economic Times របស់ឥណ្ឌា កាលពីថ្ងៃទី ៣ ខែតុលា។ កាសែត Economic Times របស់ឥណ្ឌា។ រូបថត៖ VOVយោងតាម Economic Times ម៉ូដែលរថយន្តដំបូងដែល Vinfast Auto បានលក់នៅទីផ្សារនេះគឺ VF e-34 ដែលជាប្រភេទរថយន្ត crossover SUV ធុនតូច; បន្ទាប់មក ម៉ូដែលរថយន្តអគ្គិសនី VF e-36 VF6 និង VF7 នឹងបង្ហាញខ្លួនដោយបានដំឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងដំណាក់កាលដំបូង មុនពេលចាប់ផ្តើមដំណើរការផលិតក្នុងស្រុក។ បច្ចុប្បន្ន VinFast កំពុងកែសម្រួលផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីផលិតម៉ូដែលរថយន្តចង្កូតស្តាំសម្រាប់ទីផ្សារឥណ្ឌា។អត្ថបទរបស់ Economic Times បានឲ្យដឹងថា VinFast ចាត់ទុកប្រទេសឥណ្ឌាជាទីផ្សារឈានមុខគេសម្រាប់រថយន្តចង្កូតស្តាំ ខណៈដែលបានព្យាករថា តំបន់អាស៊ីនឹងក្លាយជាចំណុចស្នូលនៃទីផ្សាររថយន្តពិភពលោកក្នុងរយៈពេល ៣ - ៥ ឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំ VinFast នាពេលថ្មីៗនេះបានជួបប្រជុំជាមួយអ្នកលក់រាយរថយន្តចំនួន ២៥ អង្គភាពនៅក្នុងប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីការបង្កើតក្រុមហ៊ុនចែកចាយនៅក្នុងទីផ្សាររថយន្តធំទីបីរបស់ពិភពលោកនេះ។ បច្ចុប្បន្ននេះ VinFast បានចាប់ផ្តើមជ្រើសរើសបុគ្គលិកសម្រាប់ការិយាល័យនាពេលខាងមុខនៅក្នុងទីក្រុង Gurgaon រដ្ឋ Haryana ។ទាក់ទិននឹងផែនការបើករោងចក្រផលិតនៅឥណ្ឌា VinFast មិនទាន់បានកំណត់ថា តើស្រុកណានឹងក្លាយជាទីតាំងតម្លើងរោងចក្រដំបូងឡើយ។ ក្រុមហ៊ុនរំពឹងថា សមត្ថភាពដំបូងរបស់រោងចក្រគឺផលិត ៥០.០០០គ្រឿង/ឆ្នាំ ហើយបន្ទាប់មកនឹងកើនឡើងដល់ ២០០.០០០ - ៣០.០០០គ្រឿង/ឆ្នាំ។ Economic Times បានឲ្យដឹងថា រដ្ឋ Tamil Nadu និង Gujarat កំពុងត្រូវបានពិចារណាដើម្បីកំណត់ទីតាំងរោងចក្រផលិតកម្មនៅឥណ្ឌា។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Maharashtra ក៏កំពុងបញ្ចុះបញ្ចូល VinFast ឱ្យវិនិយោគនៅក្នុងរដ្ឋនេះដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

- VinFast Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនឹងឈានចូលទីផ្សាររថយន្តឥណ្ឌានាពេលខាងមុខ រួមទាំងលទ្ធភាពនៃការបើករោងចក្រនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះផងដែរ។ ក្រុមហ៊ុនរថយន្តនឹងលក់រថយន្តអគ្គិសនីចំនួន ៣ ម៉ូដែលក្នុងទីផ្សារនេះដែលមានមនុស្ស ១,៤ ពាន់លាននាក់ ចាប់ពីខែមេសាឆ្នាំក្រោយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយនៅលើកាសែត Economic Times របស់ឥណ្ឌា កាលពីថ្ងៃទី ៣ ខែតុលា។ កាសែត Economic Times របស់ឥណ្ឌា។ រូបថត៖ VOVយោងតាម Economic Times ម៉ូដែលរថយន្តដំបូងដែល Vinfast Auto បានលក់នៅទីផ្សារនេះគឺ VF e-34 ដែលជាប្រភេទរថយន្ត crossover SUV ធុនតូច; បន្ទាប់មក ម៉ូដែលរថយន្តអគ្គិសនី VF e-36 VF6 និង VF7 នឹងបង្ហាញខ្លួនដោយបានដំឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងដំណាក់កាលដំបូង មុនពេលចាប់ផ្តើមដំណើរការផលិតក្នុងស្រុក។ បច្ចុប្បន្ន VinFast កំពុងកែសម្រួលផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីផលិតម៉ូដែលរថយន្តចង្កូតស្តាំសម្រាប់ទីផ្សារឥណ្ឌា។អត្ថបទរបស់ Economic Times បានឲ្យដឹងថា VinFast ចាត់ទុកប្រទេសឥណ្ឌាជាទីផ្សារឈានមុខគេសម្រាប់រថយន្តចង្កូតស្តាំ ខណៈដែលបានព្យាករថា តំបន់អាស៊ីនឹងក្លាយជាចំណុចស្នូលនៃទីផ្សាររថយន្តពិភពលោកក្នុងរយៈពេល ៣ - ៥ ឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំ VinFast នាពេលថ្មីៗនេះបានជួបប្រជុំជាមួយអ្នកលក់រាយរថយន្តចំនួន ២៥ អង្គភាពនៅក្នុងប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីការបង្កើតក្រុមហ៊ុនចែកចាយនៅក្នុងទីផ្សាររថយន្តធំទីបីរបស់ពិភពលោកនេះ។ បច្ចុប្បន្ននេះ VinFast បានចាប់ផ្តើមជ្រើសរើសបុគ្គលិកសម្រាប់ការិយាល័យនាពេលខាងមុខនៅក្នុងទីក្រុង Gurgaon រដ្ឋ Haryana ។ទាក់ទិននឹងផែនការបើករោងចក្រផលិតនៅឥណ្ឌា VinFast មិនទាន់បានកំណត់ថា តើស្រុកណានឹងក្លាយជាទីតាំងតម្លើងរោងចក្រដំបូងឡើយ។ ក្រុមហ៊ុនរំពឹងថា សមត្ថភាពដំបូងរបស់រោងចក្រគឺផលិត ៥០.០០០គ្រឿង/ឆ្នាំ ហើយបន្ទាប់មកនឹងកើនឡើងដល់ ២០០.០០០ - ៣០.០០០គ្រឿង/ឆ្នាំ។ Economic Times បានឲ្យដឹងថា រដ្ឋ Tamil Nadu និង Gujarat កំពុងត្រូវបានពិចារណាដើម្បីកំណត់ទីតាំងរោងចក្រផលិតកម្មនៅឥណ្ឌា។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Maharashtra ក៏កំពុងបញ្ចុះបញ្ចូល VinFast ឱ្យវិនិយោគនៅក្នុងរដ្ឋនេះដែរ៕
អត្ថបទផ្សេងទៀត កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ08/05/2025ព័ត៌មានតបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។ វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ08/05/2025ព័ត៌មានវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់08/05/2025ព័ត៌មានបិទមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥៖ ចេញសេចក្តីថ្លែងការណ៍ទីក្រុងហូជីមិញ08/05/2025ព័ត៌មានកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣08/05/2025ព័ត៌មានកសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន08/05/2025ព័ត៌មានអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម08/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត