“ជាមួយការរៀបចំរង្វាន់រូបថតកាសែតកាលៈទេសៈមាស ទីភ្នាក់ងារសារព័ត៌មានវៀតណាម តែងមានបំណងចង់ បានរូបថតជាក់ស្តែងពិតប្រាកដ ដែលមានលក្ខណៈកាសែត ឆ្លុះបញ្ចាំងការពិត និងភាពរស់រវើកនៃព្រឹត្តិការណ៍ប្រចាំថ្ងៃ ប្រចាំម៉ោង ដែលព្រឹត្តទៅរស់រវើកនៅលើមាតុភូមិយើងទាំងអស់គ្នា។ កាលៈទេសៈមាសបានប្រព្រឹត្តទៅជាលើកទី៤ ហើយជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរអភិវឌ្ឍន៍ នៃរូបថតកាសែតរបស់ប្រទេសជាតិ។ នៅមានការងារជាច្រើនត្រូវធ្វើ ដើម្បីបង្កើនគុណភាពរូបថតកាសែតវៀតណាម ជាមួយការរៀបចំរង្វាន់រូបថតកាសែតកាលៈទេសៈមាសលើកទី៤ ទីភ្នាក់ងារសារព័ត៌មានវៀតណាមចង់រួមចំណែកក្នុងបុព្វហេតុរួមនេះ”។ |
រង្វាន់រូបថតកាសែត មានឈ្មោះហៅថាកាលៈទេសៈមាស ដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរៀបចំចំនួនបួនលើកទៅហើយ។ រង្វាន់ជាព្រឹត្តិការណ៍សំខាន់ក្នុងការបង្កើតទីលានលេងសប្បាយធំមួយ ប្រៀបផ្ទឹមស្មើរជាមួយ មជ្ឈដ្ឋានរូបថតទូទាំងប្រទេសនិយាយរួម និងរូបថតកាសែតនិយាយដោយឡែក។
ជាមួយលក្ខណៈដោយឡែកនៃប្រភេទរូបថតកាសែត ស្នាដៃដែលផ្ញើមកចូលរួមពិធីប្រឡង បានរក្សាទុកនូវកាលៈទេសៈរស់រវើក ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយនៃជីវិតសង្គម។ ខាងក្រោយរូបថត គឺជាទឹកចិត្តប្តេជ្ញារបស់អ្នកថតរូប មិនរុញរាចំពោះការលំបាក គ្រោះថ្នាក់ ប្រធុយប្រាណចូលទៅក្នុងព្រឹត្តិការណ៍ក្តៅគគុក ដូចជាតំបន់ព្យុះទឹកជំនន់នៅខេត្តឡាវកាយ (Lao Cai) សំណឹកឆ្នេរសមុទ្រ បំផាញ់ព្រៃនៅខេត្តក្វាងណាម (Quang Nam) រាំងស្ងួតនៅខាងត្បូងនៃភូមិភាគកណ្តាល តីង្វៀន (Tay Nguyen) រាំងស្ងួតជ្រាបជាតិប្រៃនៅវាលទំនាបទន្លេគឺឡុង ឧប្បត្តិហេតុបរិស្ថាន Formosa...។ល។ ដើម្បីនាំយកជូនមហាជន នូវស្នាដៃរូបថតកាសែតដ៏ជាក់ស្តែង។
![]() សមាជិកគណៈប្រតិបត្តិការមជ្ឈឹមបក្ស និងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ង្វៀនឌឹកឡើយ (Nguyen Duc Loi) និងអនុប្រធានឃោសនាមជ្ឈឹម ផាមវ៉ាន់ឡិញ (Pham Van Linh) ប្រទានមេដាយមាសជូនអ្នកនិពន្ធរូបថត ផាមបាំង (Pham Bang) ខេត្តឡាវកាយ (Lao Cai)។ រូបថត៖ ត្រឹនថាញយ៉ាង ![]() គណៈប្រតិភូកាត់ខ្សែបូ បើកតាំងពិព័រណ៍កាលៈទេសៈមាសលើកទី៤។ រូបថត៖ ត្រឹនថាញយ៉ាង ![]() ភ្ញៀវមកទស្សនាស្នាដៃ ដែលដណ្តើមបានរង្វាន់កាលៈទេសៈមាសលើកទី៤។ រូបថត៖ ត្រឹនថាញយ៉ាង ![]() តាំងពិព័រណ៍កាលៈទេសៈមាសលើកទី៤ បានរៀបចំនៅមជ្ឈមណ្ឌលទីភ្នាក់ងារសារព័ត៌មានជាតិ លេខ៥ ផ្លូវលីថឿងកៀត (Ly Thuong Kiet) ក្រុងហាណូយ។ រូបថត៖ វៀតកឿង |
នៅរដូវរង្វាន់លើកទី៤នេះ អ្នកយកព័ត៌មានរូបថត នៅស្ទើរគ្រប់ស្ថាប័នកាសែត ក្នុងទូទាំងប្រទេស សុទ្ធតែផ្ញើរូបថតមកចូលរួមពិធីប្រឡងលើកនេះ។ ប្រការពិសេសគួរកត់សម្គាល់ គឺចំនួនអ្នកយកព័ត៌មានវ័យក្មេង ដែលមកចូលរួមរង្វាន់មានចំនួនច្រើនណាស់។ អ្នកយកព័ត៌មានរូបថតទាំងឡាយ អ្នកកាសែត មានសមត្ថភាពថតរូបថតកាសែតល្អប្រសើរយ៉ាងច្រើន”។ |
ទន្ទឹមនោះ ព្រឹត្តិការណ៍នយោបាយសំខាន់របស់ប្រទេសជាតិ ក្នុងវេលាកន្លងហើយ ក៏បានអ្នកនិពន្ធរូបថតជាអ្នកថតរូប “រក្សាទុកនូវព្រឹត្តិការណ៍ដោយពន្លឺ” ឆ្លុះបញ្ចាំងភាពរស់រវើក។ ទស្សនាលើកបណ្តាញវ៉ែបសាយ របស់ពិធីប្រឡងនៅលើវេបសាយ www.khoanhkhacvang.vnanet.vn អ្នកអានងាយស្រួលចាប់អារម្មណ៍ឃើញស្នាដៃទាំងឡាយ ដែលឆ្លុះបញ្ចាំងពីការសប្បាយរីករាយរបស់ប្រជាជនក្នុងពិធីមន្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទិវាបុណ្យជាតិ លោកប្រធានាធិបតីអូបាម៉ា ស្និទ្ធស្នាលជាមួយប្រជាជនក្រុងហាណូយ បងប្អូនជនជាតិចាប់ពីតំបន់ពាយព្យ រហូតដល់តំបន់សមុទ្រនៅស្រុកកោះទ្រឿងសា (Truong Sa) អូអរទៅបោះឆ្នោត កងទ័ពជើងទឹកវៀតណាមចូលរួមសមយុទ្ធរក្សាសន្តិភាព និងប្រឆាំងភេរវកម្ម។
ពិធីប្រឡងរូបថតកាសែតកាលៈទេសៈមាសលើកទី៤ ក៏បានវាយតម្លៃជាទីកន្លែងរក្សា ផ្សាយពាណិជ្ជកម្ម នូវលក្ខណៈវប្បធម៌ នៃសហគមន៍ទាំង៥៤ជនជាតិវៀតណាម។ ពិធីបុណ្យទាន ទំនៀមទម្លាប់ លក្ខណៈវប្បធម៌ពិសេសបានអ្នកនិពន្ធបេសកកម្ម និងផ្ញើមកចូលរួមពិធីប្រឡង ពេលសរុបមក ដូចជាសៀវភៅ “abum” រូបថតពិសេស ស្តីពីវប្បធម៌វៀតណាមមួយក្បាល៕
![]() ស្នាដៃ “ព្យុះបន្សល់នៅខាងក្រោយ” របស់អ្នកនិពន្ធរូបថត ផាមបាំង (Pham Bang) ខេត្តឡាវកាយ (Lao Cai) មេដាយមាសប្រភេទកម្រងរូប។ ![]() ស្នាដៃ “លើផ្លូវឡ tuynel តីឃាស៊ីម (Tay Khe Sim) កឹមផា (Cam Pha) ក្វាងនិញ Quang Ninh” របស់អ្នកនិពន្ធរូបថត ផាមហ្វាយណាម (Pham Hoai Nam) ខេត្តក្វាងនិញ (Quang Nam) មេដាយប្រាក់ប្រភេទឯករូប។ ![]() ស្នាដៃ “បញ្ចាំងស្រមោលទៅភូមិឆ្ងាយដាច់ស្រយាល” របស់អ្នកនិពន្ធ រូបថត ផានស្វឹនង្វៀន (Pham Xuan Nguyen) ខេត្តយ៉ាឡាយ (Gia Lai) មេដាយប្រាក់ប្រភេទកម្រងរូប។ ![]() ស្នាដៃ ““Selfie” ក្នុងថ្ងៃបុណ្យថ្នាំពណ៌ "Color my run" 2016” របស់អ្នកនិពន្ធរូបថត កេវអាញយុង (Kieu Anh Dung) ទីក្រុងហូជីមិញ មេដាយប្រាក់ប្រភេទកម្រងរូប។ ![]() ស្នាដៃ “ហិនហូចឆ្នេរសមុទ្រកឿដាយ” របស់អ្នកនិពន្ធរូបថត តឹតសើន (Tat son) ក្រុងហាណូយ មេដាយប្រាក់ប្រភេទកម្រងរូប។ ![]() ស្នាដៃ “គោរពលាម្តាយ កូនទៅចូលរួមកងទ័ព” របស់អ្នកនិពន្ធរូបថត ហ្វិញមិញធ្វឹន (Huynh My Thuan) មេដាយសំរឹទ្ធប្រភេទឯករូប។ ![]() ស្នាដៃ “តីង្វៀន (Tay Ninh) រដូវហួតហែង” របស់អ្នកនិពន្ធរូបថត តៀនថាញ (Tien Thanh) ខេត្តខាញហ្វ័រ (Khanh Hoa) មេដាយសំរឹទ្ធប្រភេទកម្រងរូប។ ![]() ស្នាដៃ ““អាទិទេពវាយស្គរ” ត្រុងញ៉ឹន (Trong Nhan)” របស់អ្នកនិពន្ធរូបថត ង្វៀនឡិញវិញក្វឹក (Nguyen Linh Vinh Quoc) ខេត្តយ៉ាឡាយ (Gai Lai) មេដាយសំរឹទ្ធប្រភេទឯករូប។ ![]() ស្នាដៃ “ដំណើរការសាងសងស្ពានហ្គើន (Ghenh)” របស់អ្នកនិពន្ធរូបថត ឡវ៉ាន់ហើប (Lo Van Hop) ខេត្តដុងណាយ (Dong Nai) មេដាយសំរឹទ្ធប្រភេទកម្រងរូប។ ស្នាដៃ “ជួយប្រជាជនក្រោយទឹកជំនន់” របស់អ្នកនិពន្ធរូបថ ង្វៀនវ៉ាន់ម៉ៀន (Nguyen Van Mien) ខេត្តអៀនបាយ (Yen Bai) មេដាយសំរឹទ្ធប្រភេទឯករូប។ ![]() ស្នាដៃ “ទ្រឿងសា (Truong Sa) អូអរថ្ងៃបោះឆ្នោត” របស់អ្នកនិពន្ធរូបថត ត្រឹនឡេឡឹម (Tran Le Lam) ខេត្តដាណាំង (Da Nang) មេដាយសំរឹទ្ធប្រភេទកម្រងរូប។ ![]() ស្នាដៃ “ធ្វើផ្ទះខ្ពស់ពីដីរបស់ជនជាតិបាណានៅខេត្តកនតុម” របស់អ្នកនិពន្ធរូបថត ផាមហ្វីឌាំង (Pham Huy Dang) ខេត្តកនតុម (Kun Tom) រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ ![]() ស្នាដៃ “ពន្លត់អគ្គិភ័យឆេះស្ថានីយ៍សាំងសាងម៉ាន (Sang Man)” របស់ក្រុមអ្នកនិពន្ធរូបថត ង្វៀនយ៉ាងណាម (Nguyen Giang Nam) - វូហ្វាងអាញ (Vu Hoang Nam) រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។ ![]() ស្នាដៃ “ភាពភ្លឺស្វាងនៃថ្ងៃវិលត្រឡបប់មកវិញ” របស់អ្នកនិពន្ធរូបថ ង្វៀនក្វឹកខាញ (Nguyen Quoc Khanh) ក្រុងហាណូយ រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ ![]() ស្នាដៃ “ប្រជានេសាទគីណាម (Ky Nam) ឈរស្ងៀមចំពោះឧបទ្ទវហេតុបរិស្ថានសមុទ្រ” របស់អ្នកនិពន្ធរូបថត ហ្វាងអាន (Hoang An) ខេត្តក្វាងប៊ិញ (Quang Binh) ង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។ ![]() ស្នាដៃ “បច្ចេកវិទ្យាប្រពលវប្បកម្មបង្គាក្នុងផ្ទះបិទជិត” របស់អ្នកនិពន្ធផានថាញកឿង (Phan Thanh Cuong) ខេត្តបាកឡេវ (Bac Lieu)រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ ![]() ស្នាដៃ “អគ្គីសនីដើរដោយថាមពលខ្យល់នៅភូមិនេសាទត្រី” របស់អ្នកនិពន្ធរូបថត ត្រឹនកុងដាត (Tran Cong Dat) ក្រុងហាណូយ រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។ ![]() ស្នាដៃ “របាំរាំត្រាមចិម (Tram Chim)” របស់អ្នកនិពន្ធរូបថត ង្វៀនថាញហឹង (Nguyen Thanh Hung) ខេត្តដុងណាយ (DongNai) រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ ![]() ស្នាដៃ “ថ្នាក់បង្រៀនហែលទឹកក្នុងព្រែក” របស់អ្នកនិពន្ធរូបថត ង្វៀនឌឹកមិញ (Nguyen Duc Minh) ខេត្តក្វាងង៉ាយ (Quang Ngai) រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។ ![]() ស្នាដៃ “ឯតទគ្គកម្មរបាំប្រជានិករ” របស់អ្នកនិពន្ធរូបថត ឌូតុង (Do Tung) ខេត្តកឹនធើ (Can Tho) រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ |
ចេញប្រកាសផ្សាយចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ គណៈចាត់តាំងរង្វាន់រូបថតកាសែតកាលៈទេសៈមាសលើកទី៤ ទទួលបាន៦.៣៤៣ស្នាដៃ របស់៦២៤អ្នកនិពន្ធរូបថតមកពី៦៣ខេត្តក្រុង ផ្ញើមកចូលរួមពិធីប្រឡង (ក្នុងនោះមាន៥.៧៩៣ឯករូប និង៥៥០កម្រងរូប និងរូបថតបទយកការណ៍)។ ក្រោយវង់ជម្រុះ ក្រុមប្រឹក្សាមេប្រយោគ បានសម្រេចចិត្តផ្តល់មេដាយមាសមួយគ្រឿង មេដាយប្រាក់បួនគ្រឿង មេដាយសំរឹទ្ធប្រាំមួយគ្រឿង និងរង្វាន់លើកទឹកចិត្តចំនួន១១រង្វាន់ សម្រាប់ស្នាដៃដ៏ឆ្នើម រូមមានឯករូប និងរូបថតបទយកការណ៍ កម្រងរូប និងជ្រើសរើស៧១ស្នាដៃ ដែលមានគុណភាពល្អ ខ្លឹមសារល្អ ដើម្បីតាំងពិព័រណ៍ក្នុងមជ្ឈមណ្ឌលទីភ្នាក់ងារសារព័ត៌មានជាតិ លេខ៥ ផ្លូវលីថឿងកៀត (LyThuong Kiet) ក្រុងហាណូយ។ |
អត្ថបទ៖ ថុងធៀន (អ្នកសរុប) រូបថត៖ ត្រឹនថាញយ៉ាង វៀតកឿង និងគណៈកម្មការរង្វាន់រូបថតកាសែតកាលៈទេសៈមាសលើកទី៤