សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយចុះថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២៤ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន័និងការផ្លាស់ប្តូរឌីជីថលជាតិ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេស។
នៅក្នុងសិក្ខាសាលា បច្ចេកវិទ្យាកង់ទិចនិងច្បាប់ចម្លងឌីជីថូល នៅសកលវិទ្យាល័យ Middlesex នៅទីក្រុងឡុងដ៍ អ្នកវិទ្យាសាស្ត្រវៀតណាមនិងអង់គ្លេសបានចែករំលែកការវាយតម្លៃជាវិជ្ជមានអំពីមាគ៌ាអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម។
លោកបណ្ឌិត To Duc ប្រធានវិស្វករស្ថាបត្យកម្មប្រព័ន្ធ នៃក្រុមហ៊ុន Rakuten Symphony UK បានឲ្យដឹងថា សេចក្តីសម្រេចចិត្តលេខ ៥៧ គឺជារបកគំហើញមួយ ដោយមានការសន្យាទាក់ទាញនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវធនធានវិនិយោគសម្រាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ជាពិសេសការកំណត់គោលដៅនិងសកម្មភាពជាក់លាក់សម្រាប់ការអភិវឌ្ឍន៍ បច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថល។
លោកសាស្ត្រាចារ្យ បណ្ឌិត Balbir Barn ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ Middlesex បានសង្កត់ធ្ងន់ថា អាចមើលយ៉ាងច្បាស់ថា វៀតណាមកំពុងមានឋានៈដ៏ល្អ ដើម្បីឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានិងវឌ្ឍនភាពវិទ្យាសាស្ត្រ បង្កើតសន្ទុះសម្រាប់កំណើន។
ពិភាក្សាលើវិស័យដែលវៀតណាមអាចផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកំណត់វិស័យប្រៀបខ្លាំងមួយចំនួន និងផ្តោតលើធនធានសម្រាប់ការអភិវឌ្ឍន៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo