• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងមូលដ្ឋានគ្រឹះយូរអង្វែង ដើម្បីកែលម្អបរិយាកាសអាជីវកម្ម

រដ្ឋាភិបាលវៀតណាមបន្តប្តេជ្ញាយ៉ាងខ្លាំងក្លា បង្ករាល់លក្ខណៈងាយស្រួលសម្រាប់សហគ្រាសអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងដូច្នេះ ក្នុងវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំដោយប្រធានបទ “សហគមន៍ធុរកិច្ចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការជំរុញកំណើនបៃតង” ដែលត្រូវបានក្រសួងផែនការ និងវិនិយោគ ធនាគារពិភពលោក (WB) អង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ចំណុះក្រុម WB និងសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម (VBF) សម្របសម្រួលគ្នារៀបចំឡើងនាថ្ងៃទី១៩ ខែមីនា នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ រូបថត៖ កាសែតប្រជាជន

សហគ្រាសជំរុញប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពសមាហរណកម្មយ៉ាងស៊ីជម្រៅ

សហគមន៍ធុរកិច្ចវៀតណាមកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព សមាហរណកម្មយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ជាមួយសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ក្រោយរយៈពេលជាង ៣៧ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ទំហំសេដ្ឋកិច្ចវៀតណាមសម្រេចបានជាង ៤០០ ពាន់លានដុល្លារអាមេរិក GDP លើមនុស្សម្នាក់ៗគឺជាង ៤,១០០ ដុល្លារអាមេរិក វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ចជួរមុខទាំង ២០ អំពីពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញ តុល្យភាពធំៗត្រូវបានធានា។ សន្តិសុខសង្គម សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានធានា ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង កិច្ចការបរទេស និងសមាហរណកម្មបន្តត្រូវបានពង្រឹង និងពង្រីក។ទុនអនុវត្តន៍របស់គម្រោងវិនិយោគបរទេសនាឆ្នាំ ២០២២ សម្រេចបានជាង ២២ ពាន់លានដុល្លារអាមេរិក កើន ១៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ បានសរឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេស។ បច្ចុប្បន្ននេះ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី និងពហុភាគីចំនួន ១៧ ជាមួយខឿនសេដ្ឋកិច្ចប្រមាណ ៦០ នៅលើពិភពលោក ក្នុងនោះមាន FTA ចំនួន ១៥ ត្រូវបានចុះហត្ថលេខា និង FTA ចំនួន ២ កំពុងស្ថិតក្នុងដំណើរការចរចា។

បន្តបង្កើតមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសអភិវឌ្ឍន៍

យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ រដ្ឋាភិបាលបានកំណត់ប្រភពធនធានផ្ទៃក្នុង (រួមមានធនធានមនុស្ស ធនធានធម្មជាតិ និងប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌) ជាមូលដ្ឋានគ្រឹះ យុទ្ធសាស្ត្រ យូរអង្វែង សម្រេចចិត្ត។ ធនធានខាងក្រៅ (ស្ថាប័ន ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការគ្រប់គ្រងជឿនលឿន និងធនធានមនុស្ស) គឺមានសារសំខាន់ និងជាជំហានលោតផ្លោះ ដូច្នេះត្រូវផ្តោតលើការអនុវត្តជំហានលោតផ្លោះចំនួន ៣ អំពីស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

កំណែទម្រង់រដ្ឋបាលគឺជាជំហានលោតផ្លោះមួយដែលរដ្ឋាភិបាលបានអនុវត្តន៍។ ក្នុងឆ្នាំ ២០២២ វៀតណាមបានកាត់បន្ថយបែបបទជាង ១ ០០០ ចំពោះប្រជាជន និងសហគ្រាស។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលទៅក្នុងកំណែទម្រង់បែបបទរដ្ឋបាល កសាងមជ្ឈមណ្ឌលទិន្នន័យជាតិ កសាងគម្រោង ០៦ ដើម្បីដោះស្រាយបែបបទរដ្ឋបាលពីមូលដ្ឋាន ភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ និងសហគ្រាសចូលរួមទៅក្នុងបរិយាកាសឌីជីថល សំដៅកែទម្រង់បែបបទរដ្ឋបាលផងដែរ

អំពីហេដ្ឋារចនាសម្ព័ន្ធ វៀតណាមផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ផ្លូវគោកល្បឿនលឿន ត្រៀមអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿន សាងសង់ព្រលានយន្តហោះ កំពង់ផែសមុទ្រ ផ្លូវទឹកក្នុងស្រុក; ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ តាមនោះ រួមចំណែកកាត់បន្ថយតម្លៃធាតុចូលសម្រាប់សហគ្រាស និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ សហគ្រាស និងទំនិញ។

ទាក់ទិននឹងធនធានមនុស្ស វៀតណាមជំរុញនវានុវត្តន៍ ជំរុញការចាប់ផ្ដើមអាជីវកម្ម ផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យផ្លាស់ប្តូរឌីជីថល ផ្លាស់ប្ដូរបៃតង និងបច្ចេកវិជ្ជាខ្ពស់។ វៀតណាមក៏បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ បង្កើនការកសាងពាណិជ្ជសញ្ញា ពាណិជ្ជសញ្ញាសហគ្រាស និងពាណិជ្ជសញ្ញាផលិតផល ព្រមទាំងជំរុញខ្លាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយ។

ទន្ទឹមនឹងនេះរដ្ឋាភិបាលវៀតណាមបន្តបង្ករាល់លក្ខណៈងាយស្រួលសម្រាប់សហគ្រាសអភិវឌ្ឍន៍។ តាមនោះ រដ្ឋាភិបាលនឹងបន្តសុក្រិតរបៀបរបប យន្តការ គោលនយោបាយបង្កើតបរិយាកាសធុរកិច្ចអំណោយផល សមភាព លើកកម្ពស់ សមត្ថភាពប្រកួតប្រជែងជាតិ ដោះស្រាយការលំបាកសម្រាប់សហគ្រាស  យកចិត្តទុកដាក់កាត់បន្ថយការចំណាយសម្រាប់សហគ្រាស; បង្កើនតម្លាភាព និងសមភាពក្នុងការទទួលបានធនធានជាដើម។ វៀតណាមនឹងអភិវឌ្ឍន៍ដោយព្រមៗគ្នាទីផ្សារទំនិញ សេវាកម្ម ហិរញ្ញវត្ថុ - រូបិយវត្ថុ មូលបត្រ; សិទ្ធិប្រើប្រាស់ដីធ្លី អចលនទ្រព្យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពលករ ការបញ្ជាទិញសាធារណៈ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសអភិវឌ្ឍន៍ រួមវិភាគទានកសាងប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top