• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងតម្លៃសីលធម៌ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី

លោកប្រធានរដ្ឋសភាបានស្នើឱ្យបន្តពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែង ដើម្បី ស្នើយន្តការគោលនយោបាយជាក់លាក់ សមស្រប ធានាការវិនិយោគ ការគ្រប់គ្រង របស់រដ្ឋជាមួយនឹងការកសាងប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងប្រព័ន្ធតម្លៃ មនុស្សវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ថ្មី។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn)
បន្តរបៀបវារៈសម័យប្រជុំលើកទី ៣៨ នាព្រឹកថ្ងៃទី ៨ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ ដំណាក់កាល ២០២៥-២០៣៥។ តាមកម្មវិធីនេះ ត្រឹមឆ្នាំ ២០៣០ ខិតខំមានអង្គភាព វប្បធម៌ និងសិល្បៈទាំង ១០០% ដែលធ្វើបរិវត្តកម្មឌីជីថល និងអនុវត្តន៍សមិទ្ធិផលនៃ បដិវត្តន៍ឧស្សាហកម្មលើកទី៤;  សិស្ស សិក្ខាកាមនិងនិស្សិត ១០០% នៅក្នុងប្រព័ន្ធ អប់រំសកលជាតិ ទទួលបាន និងចូលរួមប្រកបដោយប្រសិទ្ធភាព និងទៀងទាត់ក្នុង សកម្មភាពអប់រំសិល្បៈ និងអប់រំបេតិកភណ្ឌវប្បធម៌។ អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើថា៖
“វប្បធម៌មូលដ្ឋានគឺការងារដែល "ទោះជាគ្មានលុយក៏អាចធ្វើបាន"។ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងមូលអាចយល់ឃើញនូវការកសាងតម្លៃសីលធម៌ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី? កម្លាំងវប្បធម៌គឺជាប្រជាជននៅមូលដ្ឋានដែលអភិរក្សបេតិកភណ្ឌ វប្បធម៌និងប្រពណីរបស់ប្រទេសជាតិ”។
លោកប្រធានរដ្ឋសភាបានស្នើឱ្យបន្តពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែង ដើម្បី ស្នើយន្តការគោលនយោបាយជាក់លាក់ សមស្រប ធានាការវិនិយោគ ការគ្រប់គ្រង របស់រដ្ឋជាមួយនឹងការកសាងប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងប្រព័ន្ធតម្លៃ មនុស្ស វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top