• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

កម្រងលុយកាក់បុរាណរបស់លោកអតីតវរសេនីយ៍ឯកកងទ័ព

នៅពីក្រោយលុយកាក់បុរាណនីមួយៗ គឺជាប្រវត្តិសាស្រ្ត តម្លៃសេដ្ឋកិច្ច វប្បធម៌ បច្ចេកទេសនិងបច្ចេកវិទ្យានៃសម័យនោះ។ នេះជាហេតុផលមួយដែលលោកអតីតវរសេនីយ៍ឯក ឡេ ដាយហៀប (Le Dai Hiep) តែងតែរក្សានូវចំណង់ចំណូលចិត្តរបស់គាត់ក្នុងការប្រមូលលុយបកាក់បុរាណជាច្រើនទស្សវត្សមកហើយ។ 

 

កម្រងលុយកាក់បុរាណរបស់លោក រួមមាន ក្រដាសប្រាក់ និងកាក់បុរាណរាប់ពាន់សន្លឹករបស់លោកនៃប្រទេសវៀតណាម និងប្រទេសផ្សេងទៀតលើពិភពលោក។

ថ្វីត្បិតតែលោកជាម្ចាស់កម្រងលុយកាក់បុរាណរាប់ពាន់ប្រភេទផ្សេងៗគ្នា ចាប់ពីប្រាក់ក្រដាស រហូតដល់កាក់ក្នុងសម័យប្រវត្តិសាស្ត្រជាច្រើននៃប្រទេសវៀតណាម និងពិភពលោកក៏ដោយ លោកអតីតវរសេនីយ៍ឯក ឡេ ដាយហៀប (Le Dai Hiep) គឺជាមនុស្សសម្ងាត់ម្នាក់នៅក្នុងពិភពនៃអ្នកប្រមូលលុយកាក់បុរាណ។ ដោយសារតែលោកមិនទិញ ឬលក់ទេ ប៉ុន្តែប្រមូលលុយកាក់បុរាណជាចំណង់ចំណូលចិត្ត ជក់ចិត្ត និងចង់ដឹង ចង់ស្វែងយល់នូវវប្បធម៌ និងប្រវត្តិសាស្ត្រ តាមរយៈក្បួនរចនាដែលបានបោះពុម្ពលើក្រដាសប្រាក់នីមួយៗ។

ចំពោះលោក ឡេដាយហៀប (Le Dai Hiep) ក្រដាសប្រាក់ៗ ដែលលោកបានប្រមូល សុទ្ធតែបន្សល់ទុករឿងរ៉ាវតូចមួយគួរឱ្យចាប់អារម្មណ៍។ រឿង​កម្រោងលុយកាក់​បុរាណ ប្រហែល​ជា​មនុស្ស​ម្នាក់ៗ​ មាន "ទំនាក់ទំនង​តាម​វាសនា" ខុស​គ្នា។ មានលុយកាក់ដែលលោក ហៀប (Hiep) បានទទួលពីបងស្រីដែលលក់អេតចាយ ពីអ្នកលក់ផ្លែឈើម្នាក់នៅក្បាលច្រកតូចជាដើម ឬពីក្មួយស្រីរបស់លោកនៅសហរដ្ឋអាមេរិក ដែលនៅឆ្ងាយពីលោកកន្លះផែនដី។

លោក ឡេ​ ដាយ​ហៀន (Le Dai Hiep) មាន​ចំណង់​ចំណូល​ចិត្ត​ប្រមូលលុយ​កាក់​បុរាណ។
ក្រដាស​ប្រាក់​បុរាណ​មួយ​ក្នុង​កម្រោង​លុយ​កាក់​វៀតណាម ផលិត​នៅ​ឆ្នាំ​១៩៦៨ ដោយ​ធនាគារ​រដ្ឋ​វៀតណាម។
  មុន​នឹងការ​ប្រមូល​លុយកាក់​ពី​ប្រទេស​នីមួយ​ៗ លោក ឡេដាយ​ហៀ​ប (Le Dai Hiep) បាន​រៀបចំ​ព័ត៌មាន​ពេញលេញ​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​នោះ ។
លោក ឡេដាយ​ហៀ​ប (Le Dai Hiep) និងប្រពន្ធ​របស់លោកតែងតែចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ក៏ដូចជាតម្លៃវប្បធម៌នៃលុយកាក់បុរាណ។
លុយ​កាក់នៃប្រទេសនីមួយៗ លោកមានសៀវភៅដាច់ដោយឡែកមួយសម្រាប់កត់ត្រាលក្ខណៈវប្បធម៌ និមិត្តសញ្ញា និងឆ្នាំផលិតៗ។

ជាមួយនឹងលក្ខណៈជាក់លាក់នៃយោធា លោកមានវិធីរៀបចំ និងរាយបញ្ជីលុយកាក់បុរាណយ៉ាងត្រឹមត្រូវ និងច្បាស់លាស់។ នៅក្នុងកម្រោង​លុយកាក់បុរាណនីមួយៗក្រឡេកមើលសៀវភៅដែលរាយបញ្ជឺឆ្នាំ ឯកតាតំលៃនៃលុយកាក់នីមួយៗតាមឆ្នាំ។ ទន្ទឹមនឹងនេះ លុយកាក់នីមួយៗបន្សល់ទុករឿងរ៉ាវដ៏មានន័យ និងការប្រែប្រួលនៃប្រវតិ្តសាស្ត្រ។ លុយកាក់ ក៏បង្ហាញពីសម័យកាលប្រវត្តិសាស្ត្រផងដែរ ឆ្នាំណាដែលប្រាក់ត្រូវបានបោះពុម្ពតិច និងស្តើង វាបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុពិបាក។ ឧទាហរណ៍ ក្រដាសប្រាក់ មួយម៉ឺនដុង លោក​មាន​ក្រដាសប្រាក់ប្រភេទនេះ​រាប់​សិប​សន្លឹក តាម​ស៊េរី​ដែល​ចេញ​ក្នុង​ឆ្នាំខុសគ្នា។ តាម​រយៈ​រាយនិង​ការ​រៀប​ចំ​បែប​នេះ​បើ​តាម​លោក ហៀប (Hiep) គេ​អាច​ដឹង​ពី​កម្រិត​អតិផរណា​នៃ​រូបិយប័ណ្ណ​ជា​រៀងរាល់​ឆ្នាំ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍របស់លោក ហៀប (Hiep) គឺថា នៅពីក្រោយកម្រងលុយកាក់បុរាណនីមួយៗ គឺជារឿងរ៉ាវអំពីប្រវត្តិសាស្ត្រ វប្បធម៌ ឬរឿងរ៉ាវអំពីស្ថានភាពរូបិយវត្ថុដែលទាក់ទងនឹងសម័យកាលអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម។

ដូច្នោះហើយលុយប្រាក់ត្រូវបានបែងចែកទៅជាសិល្បៈគំនូរ។ ក្រាសបាក់នីមួយៗ ជារូបភាពសិល្បៈ ពិពណ៌នាអំពីខ្លឹមសារដែលត្រូវបង្ហាញ ដូចជា ធម្មជាតិរបស់ប្រទេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ប្រជាជន រោងចក្រ រមណីយដ្ឋាន។ល។ ក្រឡកមើលអាល់ប៊ុមកម្រងលុយក្រដាស ឬកាក់បុរាណ យើងអាចដឹងពីនិមិត្តសញ្ញា រូបរាងពេលនិយម ឬសម្ភារៈនៃលុយកាក់នៃសម័យនោះ។

កាក់នៃរាជវង្សង្វៀន (Nguyen) (១៨០២-១៩៤៥)។

រូបិយប័ណ្ណរបស់សាធារណៈរដ្ឋវៀតណាម (១៩៥៤ -១៩៧៥) ។

កាក់ប្រាក់នៃប្រទេសបារាំង ឆ្នាំ ១៨៩៦ ។
ក្រដាសប្រាក់របស់ប្រទេស៖ គុយបា ឥណ្ឌូនេស៊ី នេប៉ាល់... នៅក្នុងកម្រោង​លុយ​កាក់របស់លោក ហៀប (Hiep) ។
ក្រដាសប្រាក់ម៉ុងហ្គោលីមានរូបលោក Genghis Khan ។

កាក់អឺរ៉ូពីបណ្តាប្រទេសអ៊ឺរ៉ុប។
កម្រោងកាក់នៃរដ្ឋចំនួន ៥០ របស់អាមេរិក។
កាក់ និង​ក្រដាស​ប្រាក់​របស់​ប្រទេស​ជុំវិញ​ពិភពលោក​ក្នុង​កម្រោង​លុយ​កាក់​បុរាណ​របស់​លោក ឡេ​ ដាយ​ហៀប (Le Dai Hiep)។

ការរស់នៅក្នុងចំណង់ចំណូលចិត្តគឺប្រហែលជាសុភមង្គលគ្មានទីបញ្ចប់សម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះហើយ ទោះបីមានអាយុជាង ៨០ ឆ្នាំ ហើយក្តី ប៉ុន្តែលោកអតីតវរសេនីយ៍ឯក ឡេដាយហៀប (Le Dai Hiep) នៅតែងចូលចិត្ត និងឆ្លៀតឱកាសគ្រប់ៗគ្នា ក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបំពេញកម្រងោលុយកាក់បុរាណវៀតណាម ក៏ដូចកម្រងលុយកាក់បរទេសផ្សេងៗ ជាពិសេសកម្រោងកាក់នៃរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ថាវ វី - រូបថត៖ ត្រិន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម


Top