• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយប្រទេសវៀតណាម

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាខ្សែផ្លូវសសៃឈាមនៃខឿនសេដ្ឋកិច្ចកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ក្រុងបាវិត។ រូបថត៖ FB Samdech Hunsen

ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ក្រុងបាវិត ជាប់ច្រកទ្វារព្រំដែនម៉ុកបៃ ខេត្តតៃនិញរបស់វៀតណាម បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៧ មិថុនា នៅខេត្តកណ្តាល។

អញ្ជើញថ្លែងក្នុងពិធីនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាខ្សែផ្លូវសសៃឈាមនៃខឿនសេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដើម្បីបង្កើនការតភ្ជាប់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសគឺសកម្មភាពនាំចេញ នាំចូល ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងប្រទេសនានាក្នុងតំបន់។ តាមការរចនា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានទទឹង ២៥,៥ ម៉ែត្រ ជាមួយ ៤ គន្លង ចំណុចចាប់ផ្តើមគឺផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងរាជធានីភ្នំពេញ ឆ្លងតាមខេត្តកណ្តាល ព្រៃវែង ខេត្តស្វាយរៀង និងបញ្ចប់នៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រវែងសរុប ១៣៥,១ គីឡូម៉ែត្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top