• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា-ឡាវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមខ្សែព្រំដែន

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នៅប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្ដេច ក្រឡាហោម ស ខេង បានជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង នគរបាលឡាវ លោក Vilay Lakhamphong។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ វិទ្យុសម្លេងឡាវ)

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្ត រៀបចំអនុវត្តឲ្យបានល្អនូវផែនការដែលបានស្នើឡើងក្នុងទម្រង់ជាច្រើនដូចជា៖ ការ សម្របសម្រួល ការផ្លាស់ប្តូរវិជ្ជាជីវៈ; ការជួបប្រាស្រ័យរវាងមូលដ្ឋាននានាតាមតំបន់ ព្រំដែនរួមនៃប្រទេសទាំងពីរ... ជាពិសេស ភា គីទាំងពីរបានឯកភាពអនុម័តលើផែនការ សហប្រតិបត្តិការសន្តិសុខគ្រប់ជ្រុងជ្រោយឆ្នាំ ២០២៣ ក្នុងនោះធានាការថែរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន; សហការក្នុងការត្រួតពិនិត្យនិងប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន; សហការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស; កិច្ច សហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត ជាដើម ដោយស្របតាមគោលមាគ៌ាកិច្ចការ បរទេសនៃប្រទេសទាំងពីរ រួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការ អភិវឌ្ឍនៃប្រទេសទាំងពីរឡាវ និងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top