• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Woodsland នាំចេញគ្រឿងសង្ហារិមឈើទៅកាន់សកលលោក

ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​ជាផ្លូវការ​ សម្រាប់​សម្ពន្ធ​ក្រុមហ៊ុនគ្រឿង​សង្ហារិម​​ឈើ​​លំដាប់​ពិភពលោក​ IKEA ជាអ្នក​ផ្គត់​ផ្គង់​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្គត់​ផ្គង់សំខាន់​​ទាំង​១៥ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុមហ៊ុន Woodsland បាន​ក្លាយ​ជា​សម្ពន្ធក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​សម្ពន្ធក្រុមហ៊ុន​គ្រឿង​សង្ហារិម​ឈើ​ ​លំដាប់​ជួរ​មុខ​វៀតណាម​ ហើយ​​តែងមាន​កំណើន​វិជ្ជាមាន​ នៅពេល​​​មាន​ជំងឺកូវិដ - ​១៩។

ក្នុង​ប៉ុន្មាន​ឆ្នាំបន្តបន្ទាប់​ សម្ពន្ធ​ក្រុមហ៊ុន Woodsland បាន​សម្ពន្ធក្រុមហ៊ុនគ្រឿង​​សង្ហារិម​ឈើ​​ធំបំផុត​លើ​​ពិភពលោក​​ IKEA វាយ​តម្លៃ​ជា​អ្នក​ផ្គត់​ផ្គង់​ឈើ​​សក្តានុពល​ តែង​គោរព​មាំ​​នូវ​ស្តង់ដារ​គុណភាព​ និង​ឆ្លើយតប​បាន​​​តម្រូវការ​ទីផ្សារ​​ពិបាកដូច​ទីផ្សារ​​អ៊ឺរ៉ុប​។​

បច្ចុប្បន្ន​ ផលិតផល​ឈើ​ ដែល​ផលិត​ដោយសម្ពន្ធ​​​ក្រុមហ៊ុន​ Woodsland បាន​មាន​វត្តមាន​​ស្ទើរ​គ្រប់​ទីផ្សារ​អាមេរិក កាណាដា ទ្វីបអ៊ឺរ៉ុប​ រុស្ស៊ី​ និង​ជប៉ុន​។ ដើម​កំណើត​ សម្ពន្ធ​ក្រុមហ៊ុន​ Woodsland ជា​​ក្រុមហ៊ុន​​សម្ពន្ធ​អាជីវកម្ម​ Woodsland ដំណើរ​​ការ​​ផលិតកម្ម​ ចាប់ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៣។ មកដល់​​បច្ចុប្បន្ន​ សម្ពន្ធ​ក្រុម​ហ៊ុន​​ Woodsland មាន​​ជំហាន​ឈាន​ដ៏រឹង​មាំ​ ក្នុង​​វិស័យ​នាំឈើ​​ចេញ​ ​​ហើយ​ក្លាយ​ជា​​សហគ្រាសមួយ​ក្នុង​​ចំណោម​សហគ្រាស​​​ឈើ​​ធំបំផុត​វៀតណាម​។​

សម្ពន្ធ​ក្រុមហ៊ុន​មាន​ផលិតផល​៣សំខាន់​គឺ​ ផលិតផលគ្រឿង​​សង្ហារិម​ គ្រឿង​​ប្រដាប់​ខាង​ក្រៅ​ផ្ទះ​​សម្រាប់នាំចេញ​ ​ទ្វារ ​និង​គ្រឿងសង្ហារិម​សម្រាប់ទីផ្សារ​ក្នុងស្រុក​ និង​បន្ទះ​ក្តារ​​ឧស្សាហកម្ម​។ នេះ​ជា​​ផលិតផល​៣ប្រភេទ​តែង​ពឹង​ជំនួយ​គ្នាទៅវិញទៅ​មក​​ ជួយ​​ឱ្យសម្ពន្ធ​​ក្រុមហ៊ុន​ប្រើប្រាស់​​អតិបរិមាលើ​​វត្ថុធាតុ​ឈើ​ ដូចនេះ លើកកម្ពស់​ប្រៀប​ខ្លាំងក្នុង​​ការប្រកួត​ប្រជែង​របស់សម្ពន្ធ​​ក្រុមហ៊ុន ​បើ​ប្រៀប​​នឹង​​អ្នក​ផ្គត់ផ្គង់​ដទៃ​ក្នុង​តំបន់​។​

ទិដ្ឋភាព​រោង​ចក្រ​របស់​សម្ពន្ធ​ក្រុមហ៊ុន​ Woodsland ​​នៅ​ខេត្ត​ត្វៀន​ក្វាង (Tuyen Quang)​។ រូបថត៖ កុងដាត​
ទិដ្ឋភាព​តំបន់​ផលិតកម្ម ​នៅ​រោង​ចក្រ​របស់​​សម្ពន្ធ​ក្រុមហ៊ុន​ Woodsland។ រូបថត៖ កុងដាត​
រោងចក្រ​នីមួយ​ៗ​របស់សម្ពន្ធ​​​​ក្រុមហ៊ុន​​​ Woodsland សុទ្ធតែ​ឆ្លើយ​តប​បាន​កម្លាំង​ផលិត​ទំនិញ​ជា​ច្រើន ​សម្រាប់​សម្ពន្ធក្រុមហ៊ុន​ IKEA។ រូបថត៖ កុង​ដាត​
តំបន់​​គាបសង្កត់​​ឈើ​ ឱ្យ​ក្លាយ​ជា​បន្ទះក្តារ​ ​នៅ​រោងចក្រ​នៃសម្ពន្ធ​​ក្រុមហ៊ុន​ Woodsland។ រូបថត៖ កុង​ដាត​
តំបន់​​គាបសង្កត់​​ឈើ​ ឱ្យ​ក្លាយ​ជា​បន្ទះក្តារ​ ​នៅ​រោងចក្រ​នៃសម្ពន្ធ​​ក្រុមហ៊ុន​ Woodsland។ រូបថត៖ កុង​ដាត​
រោងចក្រ​នៃសម្ពន្ធ​ក្រុមហ៊ុន​ Woodsland សុទ្ធតែ​​សម្រេច​បាន​ស្តង់ដារ​​ម៉ឹង​ម៉ាត់​របស់​​សម្ពន្ធក្រុមហ៊ុន​ IKEA។ រូបថត៖ កុង​ដាត​​
ស្តង់ដារ​​ក្នុង​បទដ្ឋាន​ផលិត​កម្ម ​​របស់សម្ពន្ធ​​ក្រុមហ៊ុន​ Woodsland  សុទ្ធតែ​សម្រេច​បាន​​ស្តង់ដារ​ហ្មត់​ចត់ ​របស់​​សម្ពន្ធក្រុមហ៊ុន IKEA ​។ រូបថត៖ កុងដាត​
តំបន់​រចនាម៉ូដ​​ផលិតផលគម្រូ ​របស់សម្ពន្ធ​ក្រុមហ៊ុន​ Woodsland។ រូបថត៖ Woodsland

លោក​ វូ​ វ៉ាន់​បាំង​ (Vu Van Bang) ​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​ នៃសម្ពន្ធក្រុមហ៊ុន​​Woodsland ឱ្យ​​ដឹងថា សម្ពន្ធក្រុមហ៊ុន​ Woodsland មាន​​របៀប​​ដើរ​ដោយ​ឡែក​ នោះ​គឺ​មិនទិញ​​ឈើក្តារ​​បន្ទះ​ តែជ្រើសយក​អ្នក​ផ្គត់​ផ្គង់​ឈើ​ ហើយ​​ច្រៀក​ឈើ​តម្រូវ​​​តាម​​គ្រឿង​ប្រដាប់​ ដែល​សម្ពន្ធ​ក្រុមហ៊ុន​ Woodsland ត្រូវការ​​ដូចជា៖ ជើង​តុ ដៃកៅអី​​។ល។ ក្នុង​ពេល​នោះ អ្នក​ផ្គត់​ផ្គង់​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​​ទិញ​ក្តារ​បន្ទះ​ពី​ទីផ្សារ​​ទូទៅ​។ លម្អិត​គឺ​ ឈើ​ពេល​​ច្រៀក​​ជាបន្ទះ បន្ទាប់មក​ទិញយកទៅ​​ប្រើប្រាស់​​យ៉ាង​នេះ មានការ​ខូច​ខាត​​​ច្រើន​។ ហេតុនោះ សម្ពន្ធ​ក្រុមហ៊ុន Woodsland មិន​ដើរ​ផ្លូវ​​វៀង​ គឺ​​ទិញ​ឈើ​ទាំង​មូល​ យក​​មក​ច្រៀក​​​ជា​បន្ទះតូចៗ​​។ ធ្វើ​​យ៉ាង​​នេះ នាំ​មក​​គុណប្រយោជន៍​ប្រកួត​ប្រជែង ​សម្រាប់សហគ្រាស​វៀតណាម​ ​បើប្រៀប​នឹងដៃគូប្រទេស​​ម៉ាឡេស៊ី។​

មកដល់​ឆ្នាំ​២០១៥ ពេល​សម្ពន្ធក្រុមហ៊ុន​ IKEA មានការ​រឹត​បន្តឹង​ជាង​ អំពី​លក្ខខណ្ឌ​​អ្នក​ផ្គត់​ផ្គង់​ លម្អិត​គឺស្តង់ដារ​​ព្រៃដាំ​ឈើ​ FSC ។ សម្ពន្ធក្រុមហ៊ុន Woodsland ជា​អង្គភាព​មួយ​ក្នុង​ចំណោម​​អង្គភាព​នាំមុខ​ ក្នុង​ការ​​សម្រេច​បាន​ស្តង់ដារ​ FSC នៅ​វៀតណាម​។ សម្ពន្ធ​ក្រុមហ៊ុន Woodsland បាន​​សហការ​ជាមួយ​នឹង​​ខេត្ត​ត្វៀន​ក្វាង​ (Tuyen Quang) ​ដើម្បី​​ពង្រាយ​តំបន់​ព្រៃដាំ ​ដែល​​សម្រេច​បាន​ស្តង់​ដារ​​ FSC។ សម្ពន្ធ​ក្រុមហ៊ុន​ Woodsland បាន​​សហការ​​ជំនួយ ឱ្យ​​តំបន់​ព្រៃ​សម្រេច​បាន​ស្តង់ដារ​ FSC នោះ​ ដូចជា៖ ​សង​ប្រាក់​អ្នក​ជំនាញ​ ប្រាក់​សេវា​ដែល​ពាក់ព័ន្ធ​​ដល់​ស្តង់ដារ​ FSC។ ក្នុង​​អំឡុងពេល​​ប៉ុន្មាន​ឆ្នាំ​ដំបូង​ សម្ពន្ធ​ក្រុមហ៊ុន​ Woodsland​ នឹង​មិន​យក​ប្រាក់​ចំណាយ​វិនិយោគ​។ ប៉ុន្តែ​បន្ទាប់ពី​ឈើ​អាច​ធ្វើ​អាជីវកម្មបាន សម្ពន្ធ​ក្រុមហ៊ុន​ Woodsland នឹង​ប្រមូល​ទិញ​ ដោយ​មាន​កាត់ទឹក​ប្រាក់វិនិយោគ​​សន្សឹម ទៅ​​លើ​ផលិតផល​ដែលលក់ឱ្យ​សម្ពន្ធ​ក្រុមហ៊ុន​​។​

មុនពេល​​សម្រេច​បាន​ស្តង់ដារ FSC ​ ប្រជាជន​លក់ដោយ​តម្លៃ​​៨០០.០០០ដុង​ក្នុងមួយ​ម៉ែត្រ​គិប​ ប៉ុន្តែ​ក្រោយ​ពេល​សម្រេចបាន​ស្តង់ដារ​ គឺលក់ដោយ​​តម្លៃ​​៩០០.០០០​​ដុងក្នុង​មួយ​ម៉ែត្រ​គិប​​ឯណោះ​។ “ពួកគាត់​​ឃើញ​​មាន​ចំណេញ​។​ ហេតុ​នេះ​ក្រៅ​ពី​តំបន់​​ព្រៃឈើ​ ប្រជាជន​ក៏ពេញ​ចិត្ត​ធ្វើ​តាម​។ តាំងពីនោះ​មក បង្កើត​បាន​ក្រុម​​គ្រួសារដាំឈើ​​​សម្រេច​បាន​ស្តង់ដា​ FSC រួមគ្នា​ចុះឈ្មោះ​ធ្វើ​​​លិខិត​ទទួល​ស្គាល់​” លោក​បាំង (Bang) ​​រៀប​រាប់​។​

អាចនិយាយ​ថា សម្ពន្ធ​ក្រុមហ៊ុន Woodsland បាន​រូម​ចំណែក​​ចូល​រូបភាព​ចលនា​ដាំ​​ព្រៃឈើ​​តាម​​​ស្តង់ដារ​ FSC សម្រាប់អ្នក​ស្រុក​ត្វៀន​ក្វាង​ (Tuyen Quang) ហើយ​ក្រោយ​មក​មាន​ខេត្ត​មួយ​ចំនួនដូច​ ខេត្ត​បាក់កាន​ (Bac Can) ថៃ​ង្វៀន (Thai Nguyen)​។ល។​

នៅ​ឆ្នាំ​២០២១ ជា​ឆ្នាំ​ដែល​មាន​ឥទ្ធិពល​ធ្ងន់​ធ្ងរ​បំផុត ​ដោយ​សារ​ជំងឺកូវិដ​ - ​១៩ សម្ពន្ធ​ក្រុមហ៊ុន​ Woodsland សន្យា​​ទិញ​៧០%​ឈើ ដែល​សម្រេច​ស្តង់ដារ​ FSC ជូន​​ប្រជាជន​។ ហើយ​សន្យា​ នៅ​ឆ្នាំ​២០២២ ពេល​សេដ្ឋកិច្ច​បាន​​កែលម្អរ​ឡើ​​ង​វិញ​ នឹ​ង​ប្រមូល​ទិញ​ឈើទាំង​អស់​ ដែល​សម្រេច​បាន​ស្តង់ដារ​ FSC។

ជ្រុង​តាំង​ផលិតផល​មួយ​ របស់​ក្រុមហ៊ុន​ Woodsland នៅ​ទីធ្លា​ការិយាល័យ​។ រូបថត៖ កុង​ដារ​

ជាមួយ​ប្រៀប​ខ្លាំង​អំពីដើម​ទុន​ ប្រភព​ធនធាន​មនុស្ស​ វត្ថុធាតុ​ដើម​សម្បូរបែប​ ជា​ពិសេស​ឆ្លង​កាត់ពេល​វេលា​ស្រាវជ្រាវ​និង​រចនា​ សម្ពន្ធ​ក្រុមហ៊ន Woodsland បាន​បង្កើត​ពាណិជ្ជសញ្ញា​ Eureka – Home Furniture ពាណិជ្ជសញ្ញា​សន្យា​នឹង​នាំមុខ​ក្នុង​​ចំណោម​ពាណិជ្ជសញ្ញា​​គ្រឿង​សង្ហារិម ​​នៅ​វៀតណាម​។ ផលិតផល​​របស់​ Eureka មិនត្រឹមតែសម្រេច​ស្តង់​ដារ​អ៊ឺរ៉ុប​ តាំងពី​​វគ្គ​រចនា​​រហូតដល់​ខ្សែសង្វាក់​ផលិតកម្ម​​ ថែមទាំង​មាន​​លក្ខណៈ​អនុវត្ត​ខ្ពស់​ សមស្រប​​នឹង​វប្បធម៌​ ក៏ដូចជា​រចនាបថ​រស់​នៅ​ របស់ប្រជាជន​វៀតណាម​៕​

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត ឯកសារ Woodsland ប្រែសម្រួល៖ រីកើង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top