• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO៖ ហានិភ័យរីករាលដាលជំងឺអេបូឡាទៅកាន់ប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ថិតក្នុងកម្រិតទាប

អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃហានិភ័យរីក រាលដាលជំងឺអេបូឡាទៅកាន់ទ្វីបអឺរ៉ុប និងប្រទេសដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ថាស្ថិតក្នុងកម្រិតទាប ក្នុងបរិបទដែលការប្រកួតបានចាប់ផ្តើមជាផ្លូវការ។

អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោក Hans Henri P. Kluge បាននិយាយថា មិនមានករណីជំងឺអេបូឡាណាមួយត្រូវបានកត់ត្រានៅអាមេរិកខាងជើង ឬអឺរ៉ុបទេ ទោះបីជាជំងឺនេះនៅតែវិវត្តនៅក្នុងប្រទេសអាហ្វ្រិកមួយចំនួនក៏ដោយ។

លោក Kluge បាននិយាយថា WHO មិនណែនាំឱ្យដាក់កម្រិតការធ្វើដំណើរទាក់ទងនឹងការផ្ទុះឡើងនៃជំងឺអេបូឡានោះទេ។ ទោះជាយ៉ាងណាក៏ដោយ អង្គការនេះនៅតែណែនាំប្រជាជនឱ្យកំណត់ការធ្វើដំណើរទៅកាន់តំបន់ដែលកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺនេះ លុះត្រាតែកានការចាំបាច់បំផុត។

ទន្ទឹមនឹងការព្រមានអំពីសុខភាព WHO ក៏បានជំរុញឱ្យសហគមន៍អន្តរជាតិជៀសវាងការរើសអើងប្រឆាំងនឹងអ្នកដែលមានជំងឺអេបូឡា ឬអ្នកដែលមកពីប្រទេសដែលកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺនេះ។ លោក Kluge បានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺអេបូឡាមិនទាក់ទងនឹងសញ្ជាតិ ឬជនជាតិភាគតិចទេ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការផ្ទុះឡើងនៃជំងឺអេបូឡាបានក្លាយជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលជាកង្វល់នៅខាងក្រៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តវិធានការត្រួតពិនិត្យសុខភាពបន្ថែមសម្រាប់អ្នកដែលចូលមកពីតំបន់ដែលរងផលប៉ះពាល់ ហើយបានជំរុញឱ្យប្រទេសដទៃទៀតពង្រឹងការឃ្លាំមើលដើម្បីការពារការរីករាលដាលឆ្លងព្រំដែន។

តាម​ vovworld.vn/km-KH

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។

Top