• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម

បច្ចេកវិទ្យាអ៊ឺរ៉ុប រចនាអ៊ីតាលី របៀបធ្វើវៀតណាម ឈ្មោះ Vinfast ផ្សារភ្ជាប់នឹងឯតទគ្គកម្មពិភពលោក ខាងវិស័យឧស្សាហកម្មរថយន្តក្មេងរបស់វៀតណាម។ រថយន្ត “made in Vietnam” បានដំណើរការបើកបរជាផ្លុវការ នៅតាមដងវិថី ក្រោយពី២១ខែ “ផ្តល់កំណើត” ព្រមទាំងបង្កើតឯតទគ្គកម្មពិភពលោក ខាងពេលវេលាមានរថយន្តពាណិជ្ជកម្ម។

នៅ៤ឆ្នាំមុន ត្រូវនឹងថ្ងៃបុណ្យឯករាជជាតិរបស់វៀតណាម រោងចក្រផលិតរថយន្ត Vinfast បើកដំណើរសាងសង់ជាផ្លូវការ។ នេះជាព្រឹត្តការណ៍នៃការប្តេជ្ញាសមាហរណកម្មខាងវិស័យឧស្សាហកម្មរថយន្ត នៃសម្ពន្ធក្រុម VinGroup។ ជាមួយមហិច្ចតានាំរោងចក្រឱ្យក្លាយជារោងចក្រផលិតរថយន្តលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកម្លាំងផលិតឡើងដល់៥០០.០០០គ្រឿង ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ Vinfast នឹងផ្គត់ផ្គង់ផលិតផលស្នូល គឺរថយន្តដែលមានគ្រឿងយន្តប្រើប្រេងសាំង រថយន្តដែលមានគ្រឿងយន្តប្រើអគ្គិសនី និងកង់អគ្គិសនីជិតស្និទ្ធបរិស្ថាន ដើម្បីកាត់បន្ថយស្ថានភាពបំពុលបរិស្ថាន នៅតាមទីក្រុងធំៗរបស់វៀតណាម។

គោលដៅរបស់ Vinfast នេះ បានជួបប្រទះនឹងបញ្ហាព្រួយប្រារម្ភ នៃអ្នកប្រើប្រាស់វៀតណាម។ បញ្ហាទាំងនោះ ជាប្រការងាយយល់ ពីព្រោះសុបិនរថយន្ត “made in Vietnam” បានចារកំណត់ទុកជាមុនហើយ ប៉ុន្តែនៅមិនអាចក្លាយជាការពិត។

តែ លើកនេះសុបិនអំពីរថយន្តរបស់ប្រជាជនវៀតណាម បានផ្តើមឡើងដោយ Vinfast ជាសមាជិកនៃសម្ពន្ធក្រុមហ៊ុនឯកជនធំបំផុតវៀតណាម - Vingroup ជាសម្ពន្ធក្រុមហ៊ុនមួយ តែងបង្កើតឯតទគ្គកម្មខាងវិស័យវិនិយោគ។ ហេតុនេះ ប្រជាជនវៀតណាម រឹតមានក្តីសង្ឃឹមថ្មីមួយនេះ។ សង្ឃឹមអភូតហេតុថ្មី នឹងបានចារឡើង។



វិស្វករ Vinfast កំពុងពិនិត្យផលិតផលនៅកម្មន្តសាលដំឡើង។ រូបថត៖ Vinfast


មនុស្សយន្តកំពុងអនុវត្តដំណាក់កាលឱ្យថ្នាំពណ៌រថយន្តនៅកម្មន្តសាល។ រូបថត៖ Vinfast


មនុស្សយន្តក៏បានបំពាក់នៅកម្មន្តសាលគ្រឿងយន្ត។ រូបថត៖ Vinfast


ដំណាក់កាលបាញ់ថ្នាំលើតួខ្លូននិងសម្បកនៃរថយន្ត កំពុងបានអនុវត្តដោយស្វ័យប្រវត្តិ។ រូបថត៖ Vinfast


តំបន់ផលិតគ្រឿងយន្ត នៅកម្មន្តសាល Vinfast។ រូបថត៖ Vinfast


វិស្វករកំពុងអនុវត្តដំណាក់កាលពិនិត្យថ្នាំពណ៌។ រូបថត៖ Vinfast


ទិដ្ឋាភាពកម្មន្តសាលគ្រឿងយន្ត នៅរោងចក្រ Vinfast។ រូបថត៖ Vinfast


ខ្សែសង្វាក់ចុងក្រោយ (end of line) នៅក្រុមចម្រុះផលិតឡាន ទោចក្រយានយន្ត Vinfast ទូលាយ៣៥ហិកតា នៅតំបន់ឧស្សាហកម្ម ឌិញវូ  (Dinh Vu) (ខេត្តហាយភុង - Hai Phong)។ រូបថត៖ Vinfast
 

សម្ពាធ និងដំណាលនោះក៏ជាកម្លាំងចលករ ដើម្បី Vinfast ធ្វើសម្រេចសុបិនរត់រាយពីយូរ អំពីរថយន្តរបស់ប្រជាជនវៀតណាម។

មិនធ្វើឱ្យខកបំណងនៃប្រជាជនវៀតណាម ក្រោយពីមួយខែផ្តើមផលិតកម្ម Vinfast ប្រកាសមូដែលរថយន្តចំនួន២ ក្នុងចំណោមមូដែលចំនួន២០គ្រឿង បានរចនាដោយ studio ល្បីឈ្មោះទាំង៤មកពី ប្រទេសអ៊ីតាលី៖ Pininfarina, Torino, Zagato និង Ital Design។ នេះសុទ្ធតែជាឈ្មោះដែលផ្សារភ្ជាប់នឹងមូដែលរថយន្តនៃក្រុមហ៊ុនរថយន្តទំនើបដូចជា៖ Audi, Bentley, Porsche, Rolls-Royce, Jaguar, Ferrari, Lamborghini,… គម្រប់មួយឆ្នាំក្រោយនោះ ខែតុលា ឆ្នាំ២០១៨  មូដែលរថយន្តទាំងពីររបស់ Vinfast បង្ហាញវត្តមាននៅព្រឹត្តិការណ៍ Paris Motorshow 2018។ នេះជាមូដែលរថយន្តទាំងពីរ បានរចនាដោយ Pininfarina  ដំណាលនោះ ក៏ជាមូដែលរថយន្ត បានអ្នកប្រើប្រាស់ជ្រើសរើសច្រើនបំផុត។

ជិតពីរឆ្នាំ ក្រោយថ្ងៃផ្តើមបង្កើតក្រុមចម្រុះផលិតរថយន្ត ទោចក្រយានយន្តមក និងជាង១ឆ្នាំ ផ្តើមពីថ្ងៃមូដែលរថយន្តចេញ concept ដំបូង បង្ហាញវត្តមាននៅតាំងពិព័រណ៌ Paris Motor Show 2018 រោងចក្រផលិតរថយន្ត Vinfast ចេញដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០១៩។ រោងចក្ររថយន្ត Vinfast ទម្រង់ទំនើបលំដាប់តំបន់ បានធ្វើសម្រេចដោយល្បឿនរហ័ស។ ភាពរហ័សនេះ សឱ្យឃើញថាមហិច្ចតាធំមួយ “អភូតហេតុ” មួយ ក្នុងវិស័យរថយន្តវៀតណាម និងពិភពលោក។ ពីព្រោះពេលវេលាមធ្យម សម្រាប់រោងចក្ររថយន្តនីមួយៗ លើពិភពលោក តែងស្ថាបនានិងធ្វើសម្រេចជាស្ថាពរ ត្រូវចំណាយពេលវេលាពី៣ទៅដល់៤ឆ្នាំ។

VinFast ចាប់ផ្តើមប្រគល់រថយន្តឈុតដំបូងទៅដល់អតិថិជននៅចុងខែកក្កដា ឆ្នាំ២០១៩។ រថយន្តពាណិជ្ជសញ្ញាវៀតណាមបើកបរជាផ្លូវការ នៅតាមដងផ្លូវ ត្រឹមតែ២១ខែក្រោយពីថ្ងៃ “ផ្តល់កំណើត” បង្កើតឯតទគ្គកម្មពិភពលោក អំពីពេលវេលាដែលមានរថយន្តដាក់លក់។ ចាប់ពីការដំឡើង ផ្ទេរផលិតកម្មដោយខ្លួនឯង  និងធ្វើម្ចាស់ប្រព័ន្ធតម្លៃលើសកលលោក ក្រោមពាណិជ្ជសញ្ញាវៀតណាម។ នេះជាលើកដំបូងវៀតណាម មានរថយន្តពាណិជ្ជកម្ម ជាមួយនឹងពាណិជ្ជសញ្ញាក្នុងស្រុក នាំវៀតណាមមានឈ្មោះនៅលើផែនទីប្រទេស ដែលមានវិស័យផលិតកម្មរថយន្តដោយឡែករបស់ខ្លួន។

 


VinFast តាំងពិព័រណ៍មូដែលរថយន្តមានកំណត់ VinFast President។ រូបថត៖ Vinfast


មូដែលនេះរចនាដោយ Pininfarina  ទន្ទឹមនោះមូដែលទាំងពីរនេះបានអ្នកប្រើប្រាស់ជ្រើសរើសច្រើនបំផុត។ រូបថត៖ Vinfast


មតិយោបល់អំពីព្រឹត្តិការណ៍បង្ហាញមូដែលមានកំណត់ VinFast President ទស្សនាវដ្តីជំនាញខាងរថយន្តឥណ្ឌូនេស៊ី - Hops និយាយថា ក្រុមហ៊ុនរថយន្ត Esemka នៃ “ស្រុកកោះពាន់” ត្រូវសិក្សា VinFast អំពីការកសាងពាណិជ្ជសញ្ញារថយន្តជាតិ។ រូបថត៖ VinFast


ចុងឆ្នាំ២០១៩ VinFast ទទួលបានលិខិតកក់ទំនិញជាង១៧.០០០។ គិតមកដល់ខែកក្កដា ឆ្នាំ២០២០ VinFast បានលក់ចេញរថយន្តជាង១១.០០០គ្រឿង។ សរុបរថយន្តលក់ចេញទៅទីផ្សារ គឺជិត៣០.០០០គ្រឿង។ រូបថត៖ VinFast


កីឡាករបាល់ទាត់ល្បីឈ្មោះជនជាតិអង់គ្លេស លោក David Beckham  ថតរូបនឹងរថយន្ត VinFast ចូលរួមព្រឹត្តិការណ៍ប៉ារីស Motorshow 2018។ រូបថត៖ VinFast


ប្រភេទរថយន្ត Lux A 2.0 និង Lux SA 2.0 ត្រឡប់មកពី ទីក្រុងប៉ារីស ជាក្តីមោទនភាពរបស់វៀតណាម។ រូបថត៖ VinFast


VinFast តថូបនីយកម្ម សុបិនរថយន្តរបស់វៀតណាម។ រូបថត៖ VinFast


ខែតុលា ឆ្នាំ២០១៨ មូដែលរថយន្ត VinFast បង្ហាញវត្តមាននៅព្រឹត្តិការណ៍ប៉ារីស Motorshow 2018 ។ នេះជាមូដែលរថយន្តទាំងពីររចនាដោយ Pininfarina ទន្ទឹមនោះជាមូដែលរថយន្តបានអ្នកប្រើប្រាស់ជ្រើសរើសច្រើនបំផុត។ រូបថត៖ VinFast
 

ចុងខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី VinFast បានកម្មវិធីវាយតម្លៃរថយន្តជារថយន្តថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ប្រគល់លិខិតបញ្ជាក់សុវត្ថិភាពកម្រិតខ្ពស់បំផុត។ រថយន្តមូដែលទាំងពីរប្រភេទ VinFast Lux SA2.0 និង Lux A2.0 សុទ្ធតែទទួលបានលិខិតបញ្ជាក់សុវត្ថិភាពកម្រិតខ្ពស់បំផុត គឺផ្កាយប្រាំ។ ក្នុងនោះ មូដែលរថយន្តទីក្រុងពហុមុខងារ Fadil បានវាយតម្លៃកម្រិតផ្កាយ៤ ជាមួយនឹងកិត្តិនាម “រថយន្តសុវត្ថិភាពបំផុត រថយន្តដំណាលគ្នា” នៅទីផ្សារវៀតណាម។

តាមអ្នកជំនាញរថយន្ត ង្វៀន ថាញហាយ (Nguyen Thanh Hai) ធ្លាប់ទទួលបន្ទុក marketing ខាងរថយន្តទំនើប Bentley និង Lamborghini នៅវៀតណាម VinFast កំពុងជាអ្នកដឹកនាំ “លេងល្បែង”។ ជាមួយនឹងលិខិតបញ្ជាក់ ASEAN NCAP VinFast កំពុងបង្កើតចេញជំនោរទាក់ទាញ ធ្វើឱ្យផ្លាស់ប្តូរទស្សនទាន និងលំដាប់អាទិភាពរបស់ប្រជាជនវៀតណាម ជាមួយនឹងរថយន្តមានកម្រិតសុវត្ថិភាព បានដាក់ជួរមុខ។

 

រំពឹងនៅឆ្នាំ២០២១ VinFast នឹងលក់ចេញនូវប្រភេទរថយន្តដំណើរការដោយអគ្គិសនីដំបូងនៅទីផ្សារអាមេរិក។

មានទស្សនទានមួយចំនួនថា ប្រជាជនវៀតណាមប្រសូតចេញមិនមែនដើម្បីធ្វើនៅខាងវិស័យឧស្សាហកម្មធ្ងន់ ពិសេសគឺក្នុងវិស័យឧស្សាហកម្មដែលទាមទារភាពច្នៃប្រឌិត និងបំណិនវិជ្ជាជីវៈខ្ពស់ ដូចខាងវិស័យរថយន្ត។ ប៉ុន្តែសមិទ្ធផលបឋមនាំមកសម្រាប់ VinFast កំពុងជាភស្តុតាងផ្ទុយមកវិញ។ ហើយប្រជាជនវៀតណាមកំពុងមានមោទនភាពចំពោះរថយន្ត “made in Vietnam” ដំបូង។ អភូតហេតុនិងឯតទគ្គម្មដែលក្រុមហ៊ុនវៀតណាមសម្រេចបាន អះអាងយ៉ាងខ្លាំងចំពោះស្មារតីថរបស់វៀតណាម។ ប្រការអ្វីដែលពិភពលោកធ្វើបាន ប្រជាជនវៀ
តណាមក៏អាចធ្វើបាន ជួនកាលនៅធ្វើបានល្អជាងនេះទៅទៀត៕

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត VinFast ផ្តល់ជូន

ដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)

ដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)

នៅក្នុងយុទ្ធសាស្រ្តនៃការរៀបចំរចនាសម្ព័ន្ធវិស័យកម្មកសិកម្មឡើង​វិញ​ តាម​ការឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្វែងរកដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើពិពិធកម្មក្រុមផលិតផលកសិកម្មនាំចេញសំខាន់ៗ ខេត្ត យ៉ាឡាយ (Gia Lai) បានស្រាវជ្រាវ និងដាំពូជចេកអំបូង​លឿង...

Top