ពាណិជ្ជសញ្ញាវៀតណាម VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ 18/08/2019 ពាណិជ្ជសញ្ញាសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ VINAFOAM ជិតស្និទ្ធនឹងបរិស្ថានសម្រេចស្តង់ដាអ៊ឺរ៉ុប បង្កើតបានភ្នាក់ងារចែកចាយនៅប្រទេសទាំង១០ ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វីក។ រោងចក្រផលិតសារធាតុបង្កើតពពុះ VINAFOAM ស្ថាបនាចាប់ពីឆ្នាំ២០១៨ លើផ្ទៃដី១០.០០០ហិកតា នៅតំបន់ឧស្សាហកម្ម VSIP ហាយយឿង (Hai Duong)។ បានវិនិយោគទុន៦លានដូល្លាអាមេរិក រោងចក្របានវាយតម្លៃទំនើបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រការពិសេសនៅទីនេះ ប្រមូលផ្តុំវិស្វករវ័យក្មេង មានជំនាញខ្ពស់ ដើម្បីច្នៃចេញប្រភេទផលិតផលពន្លត់អគ្គិភ័យប្រសិទ្ធភាព។ ចែករំលែកដំណើរធុរកិច្ចថ្មី លោក ង្វៀន ថាញត្វឹន (Nguyen Thanh Tuan) អគ្គនាយកក្រុមហ៊ុន VINAFOAM ឱ្យដឹងថា៖ “យើងខ្ញុំបំណងចង់រួមនឹងបុគ្គលិកយុវវ័យរបស់ VINAFOAM ច្នៃចេញផលិតផលបង្កើតពពុះ ដែលមានការអនុវត្តខ្ពស់ក្នុងការបង្ការពន្លត់អគ្គិភ័យ មិនជះឥទ្ធិពលដល់បរិស្ថាន តែនៅធានាបានគុណភាព សុវត្ថិភាពជូនទាហានពន្លត់អគ្គិភ័យ ពេលប្រើប្រាស់ និង ការពារសុខភាពជូនសហគមន៍”។ រោងចក្រស្រាវជ្រាវ និង ផលិតនូវសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន VINAFOAM ស្តង់ដាអ៊ឺរ៉ុប ទើបសម្ពោធន៍ឆ្លង និង ដំណើរការនៅតំបន់ឧស្សាហកម្ម VSIP ហាយយឿង (Hai Duong)។ តំណាងភ្នាក់ងារចែកចាយ តាមបណ្តាញចែកចាយពពុះពន្លត់អគ្គិភ័យនៅតំបន់អាស៊ី ប៉ាស៊ីហ្វីក អញ្ជើញចូលរួមពិធីសម្ពោធន៍ឆ្លងរោងចក្រ VINAFOAM។ បន្ទប់ពិសោធន៍គីមី បន្ទប់សាកល្បងពន្លត់អគ្គិភ័យទំនើប របស់ក្រុមហ៊ុន VINAFOAM បានវិនិយោគខាងរចនាសម្ពន្ធសម្ភារ និង បុគ្គលិក ដែលមានថ្វីដៃល្អ ឆ្លើយតបនឹងតម្រូវការអំពីផលិតសារធាតុបង្កើតពពុះបច្ចេកវិទ្យាថ្មី។ បំពាក់ឧបករណ៍ទំនើប បានប្រើប្រាស់ក្នុងការស្រាវជ្រាវអំពីពពុះពន្លត់អគ្គិភ័យនៅក្រុមហ៊ុន VINAFOAM។ បន្ទាប់ពីរ២ឆ្នាំស្រាវជ្រាវ កែច្នៃ ពិសោធន៍សាកល្បង នូវប្រភេទផលិតផលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ ចាប់ផ្តើមបង្កើតឡើងនៅរោងចក្រ ហើយ បន្តសម្រេចបានបណ្ណបញ្ជាក់ទំនុកចិត្តនៃអន្តរជាតិដូចជា៖ EN 1568: 2018 បណ្ណបញ្ជាក់របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលសកលលោក ICAO, IMO, LASTFIRE … ក្រុមហ៊ុនបានបង្កើតភ្នាក់ងារចែកចាយជាង២០ប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វីក ព្រមទាំងមានលិខិតកក់ទំនិញនាំទៅកាន់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី ជ៉បុន។ លោក ដ័ន វៀត ម៉ាញ (Doan Viet Manh) ប្រធាននាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះឱ្យដឹងថា៖ “ក្រុមហ៊ុន VINAFOAM ផលិត និង ផ្គត់ផ្គង់សារធាតុបង្កើតពពុះពន្លត់អគ្គិភ័យបែបខាប់ ធ្វើប្រព្រឹត្តិកម្មករណីអគ្គិភ័យផ្សេងៗសម្បូរបែប ក្នុងវិស័យដូចជា៖ ឧស្សាហកម្ម ឃ្លាំងស្តុក ទីក្រុង អាជីវកម្មប្រេងសាំង រ៉ែធ្យូង ឧស្សាហកម្មប្រេងឥន្ធនៈ នាវាចរណ៍ អាកាសចរណ៍ ដឹកជញ្ជូន ពន្លត់អគ្គិភ័យជាដើម”។ សព្វថ្ងៃ ក្រុមហ៊ុន VINAFOAM ក៏រៀបចំសាកល្បងពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ (តាមសំណូមពរ) បានគ្រប់គ្រងដោយនាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ។ វិស្វករក្នុងក្រុមហ៊ុន VINAFOAM សាកល្បង ពិនិត្យពពុះពន្លត់អគ្គិភ័យ នៅបន្ទប់សាកពន្លត់អគ្គិភ័យ។ តំបន់រក្សាផលិតផល និង សារធាតុផលិតនៅរោងចក្រ។ សារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ VINAFOAM ឆ្ពោះទៅរកភាពតុល្យ រវាងការពារបរិស្ថាន និង ពន្លត់អគ្គិភ័យប្រសិទ្ធភាព។ ផលិតផលរបស់ក្រុមហ៊ុន VINAFOAM សម្រេចស្តង់ដា និង បណ្ណបញ្ជាក់អន្តរជាតិដូចជា៖ EN 1568: 2018, ICAO... លោក Kurt Frankenberger នាយកប្រតិបត្តិការ នៃសម្ពន្ធក្រុមហ៊ុន Windshear Philippines អះអាងសម្ពន្ធក្រុមហ៊ុន Windshear ជាភ្នាក់ងារចែកចាយមួយ ក្នុងចំណោមភ្នាក់ងារចែកចាយដំបូង នៅតំបន់អាស៊ីប៉ាស៊ីហ្វីក កក់ទិញសារធាតុបង្កើតពពុះ ៤.០០០លិត និង ចូលរួមបណ្តាញចែកចាយផលិតផលរបស់ក្រុមហ៊ុន VINAFOAM។ ក្រុមហ៊ុន VINAFOAM ជាសហគ្រាសវ័យក្មេងមួយ សំដៅទៅរកការអភិវឌ្ឍចីរភាព និង កំពុងបើកទូលាយនាំចូលទៅកាន់ប្រទេសអាមេរិក និង អ៊ឺរ៉ុប៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង

ពាណិជ្ជសញ្ញាសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ VINAFOAM ជិតស្និទ្ធនឹងបរិស្ថានសម្រេចស្តង់ដាអ៊ឺរ៉ុប បង្កើតបានភ្នាក់ងារចែកចាយនៅប្រទេសទាំង១០ ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វីក។ រោងចក្រផលិតសារធាតុបង្កើតពពុះ VINAFOAM ស្ថាបនាចាប់ពីឆ្នាំ២០១៨ លើផ្ទៃដី១០.០០០ហិកតា នៅតំបន់ឧស្សាហកម្ម VSIP ហាយយឿង (Hai Duong)។ បានវិនិយោគទុន៦លានដូល្លាអាមេរិក រោងចក្របានវាយតម្លៃទំនើបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រការពិសេសនៅទីនេះ ប្រមូលផ្តុំវិស្វករវ័យក្មេង មានជំនាញខ្ពស់ ដើម្បីច្នៃចេញប្រភេទផលិតផលពន្លត់អគ្គិភ័យប្រសិទ្ធភាព។ ចែករំលែកដំណើរធុរកិច្ចថ្មី លោក ង្វៀន ថាញត្វឹន (Nguyen Thanh Tuan) អគ្គនាយកក្រុមហ៊ុន VINAFOAM ឱ្យដឹងថា៖ “យើងខ្ញុំបំណងចង់រួមនឹងបុគ្គលិកយុវវ័យរបស់ VINAFOAM ច្នៃចេញផលិតផលបង្កើតពពុះ ដែលមានការអនុវត្តខ្ពស់ក្នុងការបង្ការពន្លត់អគ្គិភ័យ មិនជះឥទ្ធិពលដល់បរិស្ថាន តែនៅធានាបានគុណភាព សុវត្ថិភាពជូនទាហានពន្លត់អគ្គិភ័យ ពេលប្រើប្រាស់ និង ការពារសុខភាពជូនសហគមន៍”។ រោងចក្រស្រាវជ្រាវ និង ផលិតនូវសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន VINAFOAM ស្តង់ដាអ៊ឺរ៉ុប ទើបសម្ពោធន៍ឆ្លង និង ដំណើរការនៅតំបន់ឧស្សាហកម្ម VSIP ហាយយឿង (Hai Duong)។ តំណាងភ្នាក់ងារចែកចាយ តាមបណ្តាញចែកចាយពពុះពន្លត់អគ្គិភ័យនៅតំបន់អាស៊ី ប៉ាស៊ីហ្វីក អញ្ជើញចូលរួមពិធីសម្ពោធន៍ឆ្លងរោងចក្រ VINAFOAM។ បន្ទប់ពិសោធន៍គីមី បន្ទប់សាកល្បងពន្លត់អគ្គិភ័យទំនើប របស់ក្រុមហ៊ុន VINAFOAM បានវិនិយោគខាងរចនាសម្ពន្ធសម្ភារ និង បុគ្គលិក ដែលមានថ្វីដៃល្អ ឆ្លើយតបនឹងតម្រូវការអំពីផលិតសារធាតុបង្កើតពពុះបច្ចេកវិទ្យាថ្មី។ បំពាក់ឧបករណ៍ទំនើប បានប្រើប្រាស់ក្នុងការស្រាវជ្រាវអំពីពពុះពន្លត់អគ្គិភ័យនៅក្រុមហ៊ុន VINAFOAM។ បន្ទាប់ពីរ២ឆ្នាំស្រាវជ្រាវ កែច្នៃ ពិសោធន៍សាកល្បង នូវប្រភេទផលិតផលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ ចាប់ផ្តើមបង្កើតឡើងនៅរោងចក្រ ហើយ បន្តសម្រេចបានបណ្ណបញ្ជាក់ទំនុកចិត្តនៃអន្តរជាតិដូចជា៖ EN 1568: 2018 បណ្ណបញ្ជាក់របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលសកលលោក ICAO, IMO, LASTFIRE … ក្រុមហ៊ុនបានបង្កើតភ្នាក់ងារចែកចាយជាង២០ប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វីក ព្រមទាំងមានលិខិតកក់ទំនិញនាំទៅកាន់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី ជ៉បុន។ លោក ដ័ន វៀត ម៉ាញ (Doan Viet Manh) ប្រធាននាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះឱ្យដឹងថា៖ “ក្រុមហ៊ុន VINAFOAM ផលិត និង ផ្គត់ផ្គង់សារធាតុបង្កើតពពុះពន្លត់អគ្គិភ័យបែបខាប់ ធ្វើប្រព្រឹត្តិកម្មករណីអគ្គិភ័យផ្សេងៗសម្បូរបែប ក្នុងវិស័យដូចជា៖ ឧស្សាហកម្ម ឃ្លាំងស្តុក ទីក្រុង អាជីវកម្មប្រេងសាំង រ៉ែធ្យូង ឧស្សាហកម្មប្រេងឥន្ធនៈ នាវាចរណ៍ អាកាសចរណ៍ ដឹកជញ្ជូន ពន្លត់អគ្គិភ័យជាដើម”។ សព្វថ្ងៃ ក្រុមហ៊ុន VINAFOAM ក៏រៀបចំសាកល្បងពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ (តាមសំណូមពរ) បានគ្រប់គ្រងដោយនាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ។ វិស្វករក្នុងក្រុមហ៊ុន VINAFOAM សាកល្បង ពិនិត្យពពុះពន្លត់អគ្គិភ័យ នៅបន្ទប់សាកពន្លត់អគ្គិភ័យ។ តំបន់រក្សាផលិតផល និង សារធាតុផលិតនៅរោងចក្រ។ សារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ VINAFOAM ឆ្ពោះទៅរកភាពតុល្យ រវាងការពារបរិស្ថាន និង ពន្លត់អគ្គិភ័យប្រសិទ្ធភាព។ ផលិតផលរបស់ក្រុមហ៊ុន VINAFOAM សម្រេចស្តង់ដា និង បណ្ណបញ្ជាក់អន្តរជាតិដូចជា៖ EN 1568: 2018, ICAO... លោក Kurt Frankenberger នាយកប្រតិបត្តិការ នៃសម្ពន្ធក្រុមហ៊ុន Windshear Philippines អះអាងសម្ពន្ធក្រុមហ៊ុន Windshear ជាភ្នាក់ងារចែកចាយមួយ ក្នុងចំណោមភ្នាក់ងារចែកចាយដំបូង នៅតំបន់អាស៊ីប៉ាស៊ីហ្វីក កក់ទិញសារធាតុបង្កើតពពុះ ៤.០០០លិត និង ចូលរួមបណ្តាញចែកចាយផលិតផលរបស់ក្រុមហ៊ុន VINAFOAM។ ក្រុមហ៊ុន VINAFOAM ជាសហគ្រាសវ័យក្មេងមួយ សំដៅទៅរកការអភិវឌ្ឍចីរភាព និង កំពុងបើកទូលាយនាំចូលទៅកាន់ប្រទេសអាមេរិក និង អ៊ឺរ៉ុប៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង
អត្ថបទផ្សេងទៀត ភូមិធូប ធុយស្វឹន (Thuy Xuan) - លក្ខណៈវប្បធម៌នៃទីក្រុង ហ្វេ (Hue)23/04/2025ពាណិជ្ជសញ្ញាវៀតណាមភូមិធូប ធុយស្វឹន (Thuy Xuan) ស្ថិតនៅសង្កាត់ ធុយស្វឹន (Thuy Xuan) ទីក្រុង ហ្វេ (Hue) ល្បីល្បាញតាំងពីយូរយារណាស់មកហើយ ចំពោះមុខរបរធ្វើធូបប្រពៃណី។ រឿងទឹកដោះគោសរីរាង្គមុកដុង (Muc Dong)22/03/2025ពាណិជ្ជសញ្ញាវៀតណាមចាហួយដូង Vinacoco៖ ដំណើរការកម្លាយទឹកដូងឲ្យទៅជាអាហារពិសេស09/03/2025ពាណិជ្ជសញ្ញាវៀតណាមBio LAK៖ ដំណើរការលើកកម្ពស់តម្លៃរុក្ខជាតិក្នុងតំបន់15/01/2025ពាណិជ្ជសញ្ញាវៀតណាមតភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង10/12/2024ពាណិជ្ជសញ្ញាវៀតណាមជលផលវៀតណាម-អូស្រ្តាលី៖ លើកកម្ពស់លំដាប់បង្គាវៀតណាម16/11/2024ពាណិជ្ជសញ្ញាវៀតណាមGC Food “ឆ្លងកាត់ព្យុះ” បម្រែបម្រួលពិភពលោក ដើម្បីនាំចេញ24/08/2024ពាណិជ្ជសញ្ញាវៀតណាម អត្ថបទផ្សេងទៀត