• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

USABC ពង្រីកតួនាទីជាស្ពានតភ្ជាប់រដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចវៀតណាម-អាមេរិក

លោក Ted Osius បានអះអាងថា នាពេលខាងមុខ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ជាមួយសហ គមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ស្នើឡើងគំនិតផ្តួចផ្តើមជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀត ណាមនិងសហរដ្ឋអាមេរិក។
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងឆ្វេង) និងលោក Ted Osius ប្រធាន និងអគ្គនាយកក្រុមប្រឹក្សា USABC។

នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (USABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងអគ្គនាយកក្រុមប្រឹក្សា ដែល កំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋ អាមេរិកជាដៃគូសំខាន់ជួរមុខក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជា សសរស្តម្ភ។ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហគមន៍ ធុរកិច្ចអាមេរិក បន្តដើរតួនាទីជាស្ពានដ៏សំខាន់មួយរវាងរដ្ឋាភិបាល និងសហគមន៍ធុរ កិច្ចនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងសហរដ្ឋអាមេរិក; បង្កើនការវិនិយោគរបស់អាមេរិកនៅទីផ្សារវៀតណាម ជាពិសេសក្នុងដំណើរការផ្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យនានាដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងអនុវត្តន៍យ៉ាងជាក់ស្ដែងនូវការ សន្យា និងគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុង វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខនាវាចរណ៍ និងអាកាសចរណ៍។

រីឯខ្លួនវិញ លោក Ted Osius បានអះអាងថា នាពេលខាងមុខ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ជាមួយសហ គមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ស្នើឡើងគំនិតផ្តួចផ្តើមជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀត ណាមនិងសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top