• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNDP - ដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់វៀតណាមលើមាគ៌ាអភិវឌ្ឍន៍ និង​សមាហរណកម្ម

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ ធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ បណ្ដាលឲ្យភារកិច្ចស្ដារ និងរក្សាស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរជាង។
កិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ (រូបថត៖ VNA)

នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីម្សិលមិញ (ថ្ងៃទី ៦ ខែមិថុនា) បានបើកកិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរមេរៀនបទពិសោធន៍ស្តីពីការអភិវឌ្ឍជំនះពុះពារលើវិបត្តិ ប្រែក្លាយសេចក្តីប្រាថ្នាជាតិទៅជាលទ្ធផលជាក់ស្តែង។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ត្រូវបានអញ្ជើញធ្វើជាវាគ្មិនសំខាន់ក្នុងសម័យប្រជុំ ដើម្បីចែករំលែកមេរៀនជោគជ័យរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ ធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ បណ្ដាលឲ្យភារកិច្ចស្ដារ និងរក្សាស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរជាង។

ក្នុងបរិបទនោះ រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍វិធានការជាច្រើនដើម្បីធានាសុខភាពប្រជាជន គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យ ដោយមិនលះបង់សុខភាពប្រជាជន ដើម្បីយកកំណើនសេដ្ឋកិច្ច។ វៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយធានាថាមនុស្សគ្រប់រូបត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងខែមីនាឆ្នាំមុន។ អាស្រ័យហេតុនេះ វៀតណាមបានស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាពក្រោយជំងឺរាតត្បាត កំណើនសេដ្ឋកិច្ចសម្រេចបាន ៨.០២% កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព។

លទ្ធផលនេះផ្ដើមចេញពីមេរៀនបទពិសោធន៍ដ៏សំខាន់ៗ នោះគឺភាពខ្លួនទីពឹងខ្លួន ភារកិច្ចចម្បងរបស់រដ្ឋាភិបាលគឺការពារ និងលើកកម្ពស់ជីវភាពរស់នៅ និងបរិយាកាសរបស់ប្រជាពលរដ្ឋ តាមរយៈការថែរក្សាស្ថិរភាពនយោបាយ ធានាម៉ាក្រូសេដ្ឋកិច្ច សន្តិសុខសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ។

ថ្លែងមតិក្នុងជំនួបនេះ តំណាង UNDP និងប្រទេសនានាបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ធានាសន្តិសុខសង្គមតាមរយៈគោលនយោបាយសមស្រប និងទាន់ពេលវេលា ក៏ដូចជាបទពិសោធន៍របស់វៀតណាមក្នុងការកសាងភាពម្ចាស់ការនិងឯករាជ្យលើមាគ៌ាអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top