• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UN វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាព

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យមានការគាំទ្រយូរអង្វែងសម្រាប់ទាហានមួកខៀវ។
ទាហានពេទ្យយោធា មួកខៀវរបស់វៀតណាម។ រូបថត៖ Thanh Vu/VNA

ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាអន្តរជាតិរក្សាសន្តិភាពអ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Guterres បានសង្កត់ធ្ងន់ថា ទាហានរក្សាសន្តិភាពគឺជា "បេះដូងដែលកំពុងតស៊ូ" ក្នុងការសន្យារបស់អង្គការសហប្រជាជាតិឆ្ពោះទៅរកពិភពសន្តិភាពជាងមុន។

ចាប់តាំងពីការបង្កើតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាឆ្នាំ១៩៤៨មក ទាហានមួកខៀវជាង ២លាននាក់បានបំពេញភារកិច្ចចំនួន៧១ដើម្បីជួយឧបត្ថម្ភបណ្តាប្រទេស ជំនះពុះពារលើសង្គ្រាមដើម្បីឆ្ពោះទៅរកសន្តិភាព។ ទាហានជាង ៤,២០០នាក់បានពលីជីវិតក្នុងពេលបំពេញភារកិច្ចនៅក្រោមទង់អ.ស.ប ចាប់តាំងពីឆ្នាំ ១៩៤៨មក។ ក្នុងឱកាសនេះដែរ អគ្គលេខាធិការលោក Antonio Guterres “សម្តែងការយល់ដឹង និងសាមគ្គីភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់នាយទាហានដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញភារកិច្ច ហើយលោកបានអះអាងថា ការលះបង់សម្រាប់បុព្វហេតុសន្តិភាពរបស់ពួកគេគឺជាប្រភពនៃការបំផុសគំនិតគ្មានទីបញ្ចប់សម្រាប់សហគមន៍ពិភពលោក។ បច្ចុប្បន្ន មានទាហានមួកខៀវចំនួនជាង៨៧ពាន់នាក់មកពីប្រទេសចំនួន១២៥ កំពុងបំពេញភារកិច្ចរក្សាសន្តិភាពចំនួន១២ លើទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top