TTCS ទើបនឹងប្រកាសលទ្ធផលអាជីវកម្មឆ្នាំ២០១៥ - ២០១៦ ដោយមានប្រាក់ចំណូលនិងប្រាក់ចំណេញ សុទ្ធតែកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នា។
លម្អិត សរុបប្រាក់ចំណូលឆ្នាំ២០១៥ - ២០១៦ បាន៣.២៥៩ពាន់លានដុង កើនឡើង២៨,៥%បើប្រៀបនឹងផែនការ កំណើនកើនឡើង៥៧.៧%បើប្រៀបនឹងរយៈពេលដូចគ្នា។ ប្រាក់ចំណេញមុនទាន់ពន្ធសម្រេចបាន២៨៨ពាន់លានដុង កើនឡើងជាង៤០%បើប្រៀបនឹងផែនការ កើនឡើងជិត៦០%បើប្រៀបនឹងរយៈពេលដូចគ្នា។
តាម TTCS នេះជាលទ្ធផលនៃការខិតខំបើកទូលាយទីផ្សារជាតិនិងនាំចេញ ដោយមានអត្រាប្រាក់ចំណូលពីការនាំចេញលើពីសរុបប្រាក់ចំណូល កើនឡើងពី៥.៦% នៅអំឡុងឆ្នាំ២០១៣ - ២០១៤ កើនឡើង៦.៣% អំឡុងឆ្នាំ២០១៥ - ២០១៦។
ជាមួយផលិតផលស្នូលជាស្ករចម្រាញ់សម្រេចស្តង់ដារគុណភាពអន្តរជាតិ TTCS បាននាំចេញជោគជ័យផលិតផលនេះ ទៅកាន់ប្រទេសជាច្រើន និងតំបន់ដែនដីគោកដូចជា៖ សិង្ហបុរី ហ្វីលីពីន មីយ៉ានម៉ា ចិននិងប្រទេសនានាចំណុះតំបន់មជ្ឈិមបូព៌ា។
![]() ទិដ្ឋភាពក្រុមហ៊ុនភាគហ៊ុនអំពៅស្ករថាញថាញកុងតីនិញ (Thanh Thanh Cong Tay Ninh) (TTCS) នៅទីស្តីការឃុំតឹនហឹង (Tan Hung) ស្រុកតឹនចូវ Tan Chau) ខេត្តតីនិញ (Tay Ninh)។ រូបថត៖ ង្វៀនឡឹន នៅរដូវឆ្នាំ២០១៦ - ២០១៧នេះ TTCS សហការនិងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តតីនិញ (Tay Ninh) បង្កើតកម្មវិធីវាលអំពៅធំ ដោយមានផ្ទៃដី២០ហិកតាលើវាលដំណាំ។ រូបថត៖ ង្វៀនឡឹន ![]() ប្រមូលផលអំពៅដោយម៉ាស៊ីននៅតំបន់វត្ថុធាតុដើមរបស់ TTCS។ រូបថត៖ ឯកសារ អំពៅវត្ថុធាតុដើមបានប្រមូលផ្តុំទៅរោងចក្រផលិត។ រូបថត៖ ង្វៀនឡឹន នាំអំពៅចូលខ្សែសង្វាក់កម្មច្នៃនៅ TTCS នៅរដូវកាលឆ្នាំ២០១៦ - ២០១៧។ រូបថត៖ ង្វៀនឡឹន មជ្ឈមណ្ឌលបញ្ជាការនិងគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិទាំងស្រុង។ រូបថត៖ ង្វៀនឡឹន TTCS ជាកម្មសិទ្ធិនៃរោងចក្រទំនើប បិទជិត ជាមួយបច្ចេកវិទ្យាអ៊ឺរុប។ រូបថត៖ ង្វៀនឡឹន ពលករពិនិត្យវត្ថុគំរូ siro នៅខ្សែសង្វាក់ចម្រាញ់ស្ករ។ រូបថត៖ ង្វៀនឡឹន ពលករពិនិត្យសន្ទស្សន៍ស្តីពីសម្ពាធនិងសីតុណ្ហភាព។ រូបថត៖ ង្វៀនឡឹន ពិសោធន៍ពិនិត្យគុណភាពផលិតផលនៅក្នុងបន្ទប់ពិសោធន៍។ រូបថត៖ ឯកសារ TTCS សហការនឹងអង្គការអន្តរជាតិ Control Union, Peterson Consultancy ដើម្បីឆ្ពោះទៅរកការងារសូមផ្តល់ លិខិតទទួលស្គាល់ស្តង់ដារអ៊ឺរុប (EC 834/2007) និងអាមេរិក (USDA - NOP)។ រូបថត៖ ឯកសារ លើកតំរៀបការុងផលិតផលនៅឃ្លាំងផ្ទុកស្ករ។ រូបថត៖ ង្វៀនឡឹន |
នៅទីផ្សារក្នុងស្រុក ផលិតផល TTCS សព្វថ្ងៃមានវត្តមាននៅស្ទើរទាំងអស់ខេត្តក្រុង ពិសេសកំពុងស្រូបយកចំណែកទីផ្សារលើសលុប នៅតាមខេត្តនានាចំណុះតំបន់ទិសខាងកើតនៃភូមិភាគខាងត្បូងនិងក្រុងហូជីមិញ។
នៅអំឡុងឆ្នាំ ២០១៦ - ២០១៧នេះ TTCS បានដាក់ផែនការសម្រេចបានប្រាក់ចំណូល៤.០០០ពាន់លានដុង កើនឡើង៦០០ពាន់លានដុងបើប្រៀបនឹងរយៈពេលដូចគ្នា ប្រាក់ចំណេញសម្រេចបាន៣១៥ពាន់លានដុង កើនឡើង២៧ពាន់លានដុង។
ដើម្បីសម្រេចបានផែនការខាងលើ ក្នុងឆ្នាំ២០១៦ - ២០១៧ TTCS បានសហការនឹងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តតីនិញ (Tay Ninh) បង្កើតកម្មវិធីវាលអំពៅធំ ដោយមានផ្ទៃដីមួយប្លង់២០ហិកតា។ សព្វថ្ងៃវាលអំពៅបីប្លង់ដាំនៅឃុំត្រាវង់ (Tra Vong) (ស្រុកតឹនបៀន - Tan Bien) កូវខើយ (Cau Khoi) (ស្រុកយឿងមិញចូវ - Duong Minh Chau) និងឃុំឡុងភឿក (Long Phuoc) (ស្រុកបេនកូវ - Ben Cau)។ នៅទីនេះ ប្រព័ន្ធស្រោចស្រពបានរចនាសមស្រប ដើម្បីផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់អំពៅនារដូវប្រាំង។ ការអនុវត្តយន្តូបនីយកម្មចូលវប្បកម្ម និងដឹកជញ្ជូនអំពៅពេលប្រមូលផលក៏មានការងាយស្រួលដែរ។
ក្រៅពីនោះ TTCS សព្វថ្ងៃកំពុងមានទិសដៅដាំដំណាំលើសរុបផ្ទៃដីនៅតំបន់វត្ថុធាតុ៣០.០០០ហិកតា (រួមមានតំបន់វត្ថុធាតុដើម TTCS តីនិញ (Tay Ninh) និង TTCS យ៉ាឡាយ (Gia Lai)) ដើម្បីធានាប្រភពវត្ថុធាតុដើមអំពៅស្ថេរភាព ជាមធ្យមរៀងរាល់ឆ្នាំផ្គត់ផ្គង់អំពៅចំនួន២.៣តោន រក្សាកម្លាំងផលិតអតិបរិមាណនៃរោងចក្រ។
TTCS ក៏អនុវត្តវិទ្យាសាស្រ្តជឿនលឿនចូលការវប្បកម្មអំពៅ បង្កើនយន្តូបនីយកម្មកសិកម្ម។ ទន្ទឹមនោះ ប្រមូលផ្តុំសុក្រិតខ្សែសង្វាក់ផលិតកម្ម រក្សាគោលជំហនាំមុខអំពីបច្ចេកវិទ្យា ការផ្គត់ផ្គង់ផលិតផលគុណភាព តម្រូវការពិពិធនិងភាពហ្មត់ចត់របស់អតិថិជន។ ស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជអំពៅមានទិន្នផល គុណភាពខ្ពស់ សមស្របនឹងលក្ខណៈដីធ្លីតាមតំបន់វត្ថុធាតុដើម ឡើងគម្រោងពូជអំពៅថ្មី ឆ្ពោះទៅរកទិន្នផលមិនទាបជាង១០០តោនក្នុងមួយហិកតា។
សព្វថ្ងៃ TTCS បាននិងកំពុងដំណើរការប្រាកដកម្មយុទ្ធសាស្រ្ត២០១៦ - ២០២០ ផ្តោតដំណើរការផលិតកម្មអាជីវកម្ម តាមទិសកំណត់សំខាន់ៗដូចជា ស្រស់ - ស្អាត - ប្រសិទ្ធភាព និងអភិវឌ្ឍន៍ស្ថេរភាព។ ក្នុងនោះ ដាក់ភារកិច្ចលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាកសិករឡើងជួរមុខ ដោយមានទិសស្លោក “ប្រជាកសិករមានចំណេញ រោងចក្រមានចំណេញ” និង “ធ្វើមានជូនប្រជាកសិករ”។
ផលិតផលស្ករចម្រាញ់បាន រូបថត៖ ង្វៀនឡឹន ផលិតផលស្ករលឿងរបស់ TTCS។ រូបថត៖ ង្វៀនឡឹន ផលិតផលទឹកអំពៅមិនផ្អែម Miaqua អភិវឌ្ឍន៍ដោយ TTCS។ រូបថត៖ ង្វៀនឡឹន ផលិតផលផ្សេងៗរបស់ TTCS។ រូបថត៖ ង្វៀនឡឹន |
បង្កើតនៅឆ្នាំ១៩៩៥ TTCS សព្វថ្ងៃជាក្រុមហ៊ុនសមាជិកចំណុះសម្ពន្ធក្រុមហ៊ុន TTC ដើមកំណើតនៃក្រុមហ៊ុនភាគហ៊ុន Bourbon តីនិញ (Tay Ninh) (សហអាជីវកម្មរវាងសម្ពន្ធក្រុមហ៊ុន Bourbon បារាំង អគ្គក្រុមហ៊ុនអំពៅទី២ និងក្រុមហ៊ុនអំពៅស្ករតីនិញ - Tay Ninh)។ ច្រើនឆ្នាំកន្លងទៅ TTCS តែងជំរុញការវិនិយោគសម្រាប់ការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) លើប្រភេទផលិតផលថ្មីដូចជា៖ ស្ករលឿង ស្ករប្រផេះ ស្កររាវ។ ទន្ទឹមនោះ ក្រុមហ៊ុនជំរុញអភិវឌ្ឍន៍ផលិតផលទាបស្ករនិងក្រោយស្ករ ការវិនិយោគអនុវត្តគម្រោងការផលិតស្ករសរីរាង្គដំបូងបង្អស់នៅវៀតណាម ហើយទទួលបានលិខិតបញ្ជាក់សម្រេចស្តង់ដារអ៊ឺរុប (EC 834/2007) និងអាមេរិក (USDA-NOP)។
TTCS អភិវឌ្ឍន៍ជោគជ័យនិងនាំចេញទៅទីផ្សារនូវផលិតផលទឹកអំពៅមិនផ្អែម Miaqua ជាប្រភេទទឹកផឹកបានចម្រាញ់ចេញពីបទដ្ឋានផលិតស្ករ មានរសជាតិអំពៅពិសេសដាច់ដោយឡែកនិងធម្មជាតិ។ រយៈពេលខាងមុខនេះ TTCS នឹងបន្តអភិវឌ្ឍន៍ផលិតផលថ្មី ចេញពីកាកអំពៅ ស្ករខ្មៅ នឹងផ្ទេរបច្ចេកវិទ្យាផលិតកម្មទៅដល់ក្រុមហ៊ុនសមាជិកនានា។
សកម្មភាពការពារបរិស្ថានបាន TTCS យកចិត្តទុកដាក់ តាមរយៈការសាងសង់រោងចក្រអគ្គិសនីថាមពលជីវម៉ាស ដោយមានពលនុភាព៦៥ MWh ប្រើប្រាស់វត្ថុធាតុពីកាកអំពៅ និងអនុវត្តបញ្ចេញអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ បង្កើតថាមពលស្អាត ស្ថេរភាព និងជិតស្និទ្ធបរិស្ថាន។ ប្រព័ន្ធធ្វើប្រព្រឹត្តិកម្មទឹកកាកសំណល់ បានដំណើរការក្រោមការសង្កេតពិនិត្យហ្មត់ចត់នៃប្រព័ន្ធគ្រប់គ្រងនាំចេញជឿនលឿន សម្រេចប្រភេទអេ តាមស្តង់ដារជាតិអំពីទឹកកាកសំណល់ឧស្សាហកម្ម។ ប្រភពទឹកក្រោយពីធ្វើប្រព្រឹត្តិកម្ម បានប្រើប្រាស់សាឡើងវិញ និងផ្គត់ផ្គង់ការស្រោចស្រពលើកសិដ្ឋានអំពៅ៕
អត្ថបទ៖ ង្វៀនវូថាញដាត
រូបថត៖ ង្វៀនឡឹន និងឯកសារ