• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

Stella ផ្តល់មនោសញ្ចេតនាចំពោះវប្បធម៌វៀតណាម

តាំងពីយូរ​ Stella បាន​ចាត់ទុក​វៀតណាម​ជា​ចំណែកមួយ​នៃ​ឆាក​ជីវិត​ ក៏ដូចជា​ក្រុងហាណូយ​ជា​ “ផ្ទះ​” ដែល​បងស្រី​បាន​ផ្សារភ្ជាប់​អំឡុង​ពេល​ជាង​៣០ឆ្នាំ​។ Stella ស្រឡាញ់​វប្បធម៌​កេរដំណែល​វៀតណាម​ និង​តែង​អស់ពីចិត្ត​កាយ​ឧទ្ទេសនាម​រូបភាព​វៀតណាម​ ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ ​លើ​សកលលោក​។​

មាន​កំណើត​នៅ​ប្រទេស​អង់គ្លេស​ មុខវិជ្ជា​ដែល Stella ចូល​ចិត្ត​គឺ​សិល្បៈ​។ នៅ​ឆ្នាំ​១៩៩៥ លើកដំបូង​បងស្រី​អញ្ជើញ​មកដល់​ប្រទេស​វៀតណាម​ ពោរពេញ​ទៅ​ដោយ​ក្តីរំភើប​ ចង់​ស្វែង​យល់​អំពី​សម្រស់​វប្បធម៌​​ប្រជា​ជន ​នៅ​អាស៊ី​អាគ្នេយ៍​។ ទឹក​ដីវៀតណាម​ មាន​កេរដំណែល​ រម្មណីយដ្ឋាន​ទាក់ទាញ​ រណ្តំ​​ចិត្ត​បងស្រី​។​ បងស្រី​​បាន​នាំយក​អនុស្សាវរីយ៍ដ៏​​ល្អៗ​ ចូល​មក​ប្រទេស​វៀតណាម​ ដែល​កំពុង​តែ​ទោល​ទន់​ខ្លួន​ផ្លាស់​ប្តូរ​ សមាហរណកម្ម​អន្តរជាតិ​ ដូច្នេះ​ពេល​ត្រឡប់​ទៅ​កាន់​ប្រទេស​​អង់គ្លេយ៍វិញ​ Stella សម្រេច​ចិត្ត​រៀន​ភាសា​វៀតណាម​។ គ្រូបង្រៀន​ដែល​បង្ហាត់បង្រៀន​បងស្រី​ ជា​មន្រ្តី​ធ្វើ​ការ​នៅ​ស្ថានទូតវៀតណាម​។​

ប្រើប្រាស់​ស្ទាត់​ជំនាញ​ភាសា​វៀតណាម​ ជា​ឱកាស​មួយ​សម្រាប់​បងស្រី​ ស្វែង​យល់​បន្ថែម​បាន​ច្រើន​អំពី​វៀតណាម​។ នៅ​ឆ្នាំ​២០១១ បងស្រី​សម្រេច​​ចិត្ត​ធ្វើ​ដំណើរ​​មកកាន់ប្រទេស​វៀតណាម​ ធ្វើការ​និង​ស្នាក់នៅ​​ក្រុង​ហាណូយ ​ជា​អចិន្រ្តៃយ៍​។ បងស្រី​ប្រទះ​ឃើញ​អង្គការ​សកម្មភាព​សង្គម​មួយ ជា​ទីកន្លែង​ដែ​ល​បងស្រី​​អាច​សំណេះសំណាល ​​ជាមួយនឹង​មិត្តភក្តិ​អន្តរជាតិ​ ដែល​មាន​ជាតិ​សាសន៍​ខុស​គ្នា រួម​គ្នា​ស្វែង​យល់​ស៊ី​ជម្រៅ​អំពីវៀតណាម​ សម្រប់ខ្លួន​ក្នុង​ប្រវត្តិសាស្រ្ត​ វប្បធម៌​វៀតណាម​។​

ដោយ​ចៃដន្យ​ បងស្រី​ប្រទះ​ឃើញ​​សហគម​​មិត្តភក្តិ​​​កេរដំណែល​វៀតណាម​ (FVH)។ នេះ​ជា​ផ្ទះ​កក់ក្តៅ​មួយ​ខ្នង​ សម្រាប់​មិត្តភក្តិ​អន្តរជាតិ​ ដែល​ស្រឡាញ់​វប្បធម៌​វៀតណាម​។ ផ្តើម​ពី​ស្ពានតំណ​នេះ បងស្រី​ចូល​រួម​ក្នុង​នាម​ជា​អ្នក​ស្មគ្រ​ចិត្ត​មួយ​រូប​ រួច​ក្លាយ​ជា​​អនុប្រធាន​នៃ ​FVH

 Stella ជានារី​មាន​សញ្ជាតិ​អង់គ្លេស​ ប៉ុន្តែរស់នៅ​ផ្សារភ្ជាប់​នឹង​ក្រុង​ហាណូយ​ ជិត​៣០​ឆ្នាំ។ រូបថត៖ កុង​ដាត​
ផ្សារភ្ជាប់នឹង​ក្រុង​ហាណូយ​ បងស្រី​ស្គាល់ទាំងអស់​ផ្លូវតូច​ផ្លូវ​ធំ​ ស្គាល់​ហាង​លក់​តម្លៃសមរម្យ​ដូចជា៖ ​លក់​គំនូរ លក់​ចេក នៅ​ក្រុងហាណូយ​។ រូបថត៖ កុង​ដាត​
លង់​អារម្មណ៍​ស្វែងយល់ វត្ថុបុរាណ​ កេរដំណែល​វប្បធម៌ ​នៅ​ទីសក្ការបូជា​គីម​ង៉ឹន​ (Kim Ngan) ជា​ការពិសោធ​វិសេស​របស់​ Stella ។ រូបថត៖ កុង​ដាត​
Stella ចូល​ចិត្ត​ម្ហូប​ប្រពៃណី​វៀតណាម​ ដែល​បានតាំងលក់​នៅ​តាម​ទីប្រជុំជន​ហាណូយ​។ រូបថត៖ កុង​ដាត​

Stella សំណេះសំណាល​ជាមួយនឹង​លោក​ ផាម​ ត្រុង​យុង​ (Pham Trung Dung) ​​អគ្គនាយក​សណ្ឋាគារ Lasiesta ​ ជា​សណ្ឋាគារ​ជំនាញ​ទទួល​ភ្ញៀវ​អន្តរជាតិ ​នៅ​ប្រទេស​វៀតណាម​។ រូបថត៖ កុង​ដាត​
ជក់ចិត្ត​សំណេះសំណាល​ជាមួយនឹង​បង​គឿង​ (Cuong) ជា​ម្ចាស់​ហាង​ជួស​ជុល​ត្បូង​ពេជ្រ​បុរាណ​ នៅ​ផ្លូវ​ហាង​បាក់ (Hang Bac)​​។ រូបថត៖ កុង​ដាត​
ស្និទ្ធស្នាល​នឹង​ប្អូន​ៗ​នៅ​ទីប្រជុំជន​ហាណូយ​ នា​និទាឃរដូវ​ដើម​ឆ្នាំ​២០២២។ រូបថត៖ កុង​ដាត​

FVH បង្កើត​នៅ​ឆ្នាំ​១៩៩៩ មាន​អ្នក​ចូល​រួម​ប្រហែល​១.៣០០នាក់ ដែល​មកពី​ប្រទេសនានា​លើសកលលោក​ ភាគច្រើន​សុទ្ធតែកំពុង​ធ្វើការ​និង​រស់នៅ​វៀតណាម​។ នៅពេលណា​ក៏ដោយ​ FVH តែង​មាន​សមាជិក​ចំនួន​៥០នាក់​សកម្ម​ចូល​រួម​។ មធ្យម​ជា​រៀង​រាល់ខែ​ តែង​មានសកម្មភាព​ពី​៨ ​- ១០​លើក​ឯណោះ​។ ព្រឹត្តិការណ៍​ទាំង​អស់​របស់​ FVH ផ្តោត​លើ​ការ​ឧទ្ទេសនាម​ ស្វែងយល់​អំពី​ប្រវត្តិសាស្រ្ត​ កេរដំណែល​ វប្បធម៌​ និង​ប្រពៃណី​របស់​វៀតណាម​ ក្នុងនោះ​​​ពិសេស​ជំនាញ​បំផុត​ គឺ​រៀបចំ​ដំណើរ tour​ ថ្មើ​រជើង​។​ យ៉ាត​តិច​បំផុត​ ក្នុងមួយ​ឆ្នាំ​FVH បាន​រៀប​ចំ​ធ្វើ​ដំណើរ tour ​ជាង​១៧លើក​ នៅ​ក្នុង​ក្រុង​ហាណូយ​ បរិយាយ​ឧទ្ទេសនាម​ជា​ភាសា​អង់គ្លេស​ ដំណើរ tour ១៦​លើក​ជាភាសា​ជប៉ុន​ និង​ដំណើរ ​tour មួយ​ចំនួនទៀត​​​ជា​ភាសា​អេស្ប៉ាញ​។

ក្រៅ​ពីនោះ FVH នៅមាន​សកម្មភាព​ផ្សេង​ៗដូចជា៖ កិច្ច​ប្រជុំពិភាក្សា បទបង្ហាញ​ ជាមួយនឹង​សាស្រ្តាចារ្យ​ សិប្បករ​វប្បធម៌​វៀតណាម បញ្ចាំង​និង​ឧទ្ទេសនាម​ភាពយន្ត​វៀតណាម​ ស្នាដៃ​អក្សរសិល្ប៍​វៀតណាម​ ដំណើរទស្សនា​តាម​ភូមិ​របរ​ រួម​វិភាគទាន​សប្បុរសធម៌​នៅ​បណ្តា​មូលដ្ឋាន​។ល។ សកម្មភាព​ទាំងនេះ​ Stella សុទ្ធតែ​ចូល​ចិត្ត​ទាំងអស់​។ បងស្រី​ជា​អ្នក​ណែនាំ tour​ ថ្មើរ​ជើង នៅ​ក្រុងហាណូយ​ ​ឧទេសនាម​រម្មណីយដ្ឋាន​ វប្បធម៌ ​នៅ​តាម​ច្រក​ផ្លូវ​ទីប្រជុំ​ជន​បុរាណ។​ ជាមួយ​ចំណេះ​វិជ្ជា​​​មនោសញ្ចេតនាផ្តល់​ជូន​ក្រុង​​ហាណូយ​ បងស្រី​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ឱ្យ ​FVH ផ្សព្វផ្សាយ​បើកទូលាយ​ បញ្ជ្រាប​ដល់​មិត្តភក្តិ​អន្តរជាតិ​ ដែល​កំពុង​រស់នៅ​វៀតណាម​

ច្រើន​ឆ្នាំ​រស់នៅ​ក្រុង​ហាណូយ​ Stella ធ្វើការ​ខាង​វិស័យ​ផ្សព្វផ្សាយ​និង​រៀប​ចំ​ចាត់តាំង​​ព្រឹត្តិការណ៍​ ជូន​សម្ពន្ធក្រុមហ៊ុនសណ្ឋាគារ​​អន្តរជាតិ​ (Elegance Hospitality Group - EHG)។ ការងារ​នេះ​បាន​ជួយ​ឱ្យ​បងស្រី​មាន​ទំនាក់ទំនងល្អ​ប្រពៃ​ ជាមួយនឹង​សកម្មភាព​ស្មគ្រ​ចិត្ត​ខាង​វប្បធម៌​ នៅ​វៀតណាម​។ តាម​រយៈ​នោះ​​ការងារ​នៅ​សម្ពន្ធក្រុមហ៊ុន​សណ្ឋាគារ​ ធ្វើ​ឱ្យ​បងស្រី​មាន​ឱកាស​ឧទ្ទេសនាម​ជាមួយនឹង​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែលអញ្ជើញ​មកប្រទេស​វៀតណាម​ នូវ​ចំណេះដឹង​ខាង​វប្បធម៌​ កេរដំណែល​របស់វៀតណាមផង​ដែរ​​ ជា​ពិសេស​ក្រុង​ហាណូយ​ ភូមិភាគ​ខាងជើង​ និង​ខេត្ត​ក្វាង​ណាម​។

Stella រំលែក​ការយល់ដឹង​អំពី​វប្បធម៌​ពិសាតែ​ប្រពៃណី​របស់​វៀតណាម​ ជាមួយ​តំណាង​​ក្រុមហ៊ុន​តៀន​ធៀន​ត្រា (Tien Thien Tra)​។ រូបថត៖ កុង​ដាត​
  Stella ជាអ្នក​រៀប​ចំ​ tour ថ្មើរ​ជើង​ជាច្រើន​ ដើម្បី​ស្វែងយល់​អំពីក្រុង​​ហាណូយ​ សម្រាប់​​សហគមមិត្តភក្តិ​កេរដំណែល​របស់​វៀតណាម​ (FVH)។ រូបថត៖ កុង​ដាត
FVH ប្រជុំ​មិត្តភក្តិ​អន្តរជាតិ​ស្រឡាញ់​រាប់អាន​វប្បធម៌​​កេរដំណែល​វៀតណាម​ ហើយ​ Stella ជាអ្នក​ណែនាំ​ក្រុម​ ​ឧទ្ទេសនាម​អំពី​កេរដំណែល​វៀតណាម​។ រូបថត៖ កុង​ដាត​ 
ក្រុម FVH លង់​អារម្មណ៍​នឹង​ការផ្សងព្រេង​ នៅ​តាម​កេរដំណែល​វប្បធម៌​វៀតណាម​ ក្នុង​​សារ​មន្ទីរ​ប្រវត្តិសាស្រ្ត​វៀតណាម​។ រូបថត៖ កុងដាត​
Stella និង​សហការី​ផ្ចិត​ផ្ចង់​បង្កើត​គំនូរ​សន្លឹក​ ត្រៀម​បម្រុង​សម្រាប់​ workshop មួយ​ អំពី​វប្បធម៌​ភូមិ​របរ​វៀតណាម​។ រូបថត៖ ឯកសារ​
Stella និង​យុវវ័យ​វៀតណាម​ នៅ​ក្បែរ​ស្នាដៃ​គំនូរ​ក្រដាស​ធ្វើ​ដោយ​ដៃ​។ រូបថត៖ ឯកសារ​
Stella និង​ក្រុម​ FVH ពិសោធន៍​គូរ​គំនូរ ​នៅ​ភូមិ​គំនូរ​ម្រក្សណ៍ខ្មុក​ហាថៃ (Ha Thai) ថឿង​ទិន (Thuong Tin) ​ហាណូយ​។ រូបថត៖ ឯកសារ​

តួនាទីមួយ​ក្នុង​ចំណោម​តួនាទី​របស់​បងស្រី​ នៅ​ក្នុង​សម្ពន្ធក្រុមហ៊ុន​​សណ្ឋាគារ​ គឺ​សរសេរ​អត្ថបទ​ ទស្សនាវដ្តី​ផ្ទៃក្នុង​ (បោះពុម្ពនិង​អនឡាយ​) រួមមាន​អត្ថបទ​កាសែត​លម្អិត​សម្រាប់​ខែនីមួយ​ៗ​ ផ្សារភ្ជាប់នឹង​ព្រឹត្តិការណ៍​ (ឧទាហរណ៍​ដូចជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សំពះព្រះខែ។ល។​​) ឬ​ប្រធាន​បទ​រួម​​​សម្បូរបែប​ ដូចជា៖​ម្ហូប​អាហារ​វៀតណាម​​ ប្រវត្តិសាស្រ្ត​នៃ​រម្មណីយដ្ឋាន​មួយ​ចំនួន​ (​ឧទាហរណ៍​ដូចជា​៖ ស្ពាន​ឡុង​បៀន (Bien) ​នៅ​ហាណូយ​ ទីផ្សារ​ផ្កាក្វាង​អាន (Quan An) នៅ​បឹង​តីហូ​ (Ho Tay)​ ។ល។) ភូមិ​របរ​ និង​ដំណើរ​ទស្សនា​ក្នុងមួយ​ថ្ងៃ​ នៅ​តាម​​កេរដំណែល​។ល។​

Stella រៀប​រាប់​ថា តាំងពីបង្កើត​មកដល់​សព្វថ្ងៃ​ FVH បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រហែល​១.៦០០លើក​។ ចំពោះ​ខ្លួន Stella និង​សហការី​ចង់បន្ត​ពង្រីក​តម្លៃ​ដែល FVH ​បាន​ធ្វើ​ក្នុងការ​ងារ​សាមគ្គី​​សហគមន៍​អន្តរជាតិ​ស្រឡាញ់​រាប់អាន​វៀតណាម​ និង​លើកកម្ពស់​ការយល់​ដឹង​ជូន​ប្រជាជន​វៀតណាម​ ខាង​ប្រពៃណី​និង​វប្បធម៌​នៃ​ស្រុកកំណើត​។​

សំណេះសំណាល​នឹង​ Stella គ្មាននរណាដឹង​ថា​បងស្រី​ជា​ជនបរទេស​នោះទេ ពីព្រោះ​បងស្រី​យល់​ដឹង​អំពីវប្បធម៌​ ទំនៀមទម្លាប់​រស់នៅ ​របស់​ប្រជាជន​វៀតណាម​ ដោយ​​ស៊ី​ជម្រៅ​។ ការ​ស្វែងយល់អំ​​ពីកេរដំណែល​វប្បធម៌​វៀតណាម​ គឺជា​ចំណូល​ចិត្ត​របស់​បងស្រី​ស្របនឹង​ជីវភាព​ ហើយ​ក៏ជា​របៀប​សម្រាប់​បងស្រី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​វៀតណាមយ៉ាង​ច្រើន​​ផង​ដែរ​​៕​


អត្ថបទ៖ ប៊ិចវឹន រូបថត៖ កុងដាត ឯកសារ ប្រែសម្រួល៖ រីកើង

រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top