តាំងពីយូរ Stella បានចាត់ទុកវៀតណាមជាចំណែកមួយនៃឆាកជីវិត ក៏ដូចជាក្រុងហាណូយជា “ផ្ទះ” ដែលបងស្រីបានផ្សារភ្ជាប់អំឡុងពេលជាង៣០ឆ្នាំ។ Stella ស្រឡាញ់វប្បធម៌កេរដំណែលវៀតណាម និងតែងអស់ពីចិត្តកាយឧទ្ទេសនាមរូបភាពវៀតណាម ទៅដល់មិត្តភក្តិអន្តរជាតិ លើសកលលោក។
មានកំណើតនៅប្រទេសអង់គ្លេស មុខវិជ្ជាដែល Stella ចូលចិត្តគឺសិល្បៈ។ នៅឆ្នាំ១៩៩៥ លើកដំបូងបងស្រីអញ្ជើញមកដល់ប្រទេសវៀតណាម ពោរពេញទៅដោយក្តីរំភើប ចង់ស្វែងយល់អំពីសម្រស់វប្បធម៌ប្រជាជន នៅអាស៊ីអាគ្នេយ៍។ ទឹកដីវៀតណាម មានកេរដំណែល រម្មណីយដ្ឋានទាក់ទាញ រណ្តំចិត្តបងស្រី។ បងស្រីបាននាំយកអនុស្សាវរីយ៍ដ៏ល្អៗ ចូលមកប្រទេសវៀតណាម ដែលកំពុងតែទោលទន់ខ្លួនផ្លាស់ប្តូរ សមាហរណកម្មអន្តរជាតិ ដូច្នេះពេលត្រឡប់ទៅកាន់ប្រទេសអង់គ្លេយ៍វិញ Stella សម្រេចចិត្តរៀនភាសាវៀតណាម។ គ្រូបង្រៀនដែលបង្ហាត់បង្រៀនបងស្រី ជាមន្រ្តីធ្វើការនៅស្ថានទូតវៀតណាម។
ប្រើប្រាស់ស្ទាត់ជំនាញភាសាវៀតណាម ជាឱកាសមួយសម្រាប់បងស្រី ស្វែងយល់បន្ថែមបានច្រើនអំពីវៀតណាម។ នៅឆ្នាំ២០១១ បងស្រីសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសវៀតណាម ធ្វើការនិងស្នាក់នៅក្រុងហាណូយ ជាអចិន្រ្តៃយ៍។ បងស្រីប្រទះឃើញអង្គការសកម្មភាពសង្គមមួយ ជាទីកន្លែងដែលបងស្រីអាចសំណេះសំណាល ជាមួយនឹងមិត្តភក្តិអន្តរជាតិ ដែលមានជាតិសាសន៍ខុសគ្នា រួមគ្នាស្វែងយល់ស៊ីជម្រៅអំពីវៀតណាម សម្រប់ខ្លួនក្នុងប្រវត្តិសាស្រ្ត វប្បធម៌វៀតណាម។
ដោយចៃដន្យ បងស្រីប្រទះឃើញសហគមមិត្តភក្តិកេរដំណែលវៀតណាម (FVH)។ នេះជាផ្ទះកក់ក្តៅមួយខ្នង សម្រាប់មិត្តភក្តិអន្តរជាតិ ដែលស្រឡាញ់វប្បធម៌វៀតណាម។ ផ្តើមពីស្ពានតំណនេះ បងស្រីចូលរួមក្នុងនាមជាអ្នកស្មគ្រចិត្តមួយរូប រួចក្លាយជាអនុប្រធាននៃ FVH។
Stella ជានារីមានសញ្ជាតិអង់គ្លេស ប៉ុន្តែរស់នៅផ្សារភ្ជាប់នឹងក្រុងហាណូយ ជិត៣០ឆ្នាំ។ រូបថត៖ កុងដាត
ផ្សារភ្ជាប់នឹងក្រុងហាណូយ បងស្រីស្គាល់ទាំងអស់ផ្លូវតូចផ្លូវធំ ស្គាល់ហាងលក់តម្លៃសមរម្យដូចជា៖ លក់គំនូរ លក់ចេក នៅក្រុងហាណូយ។ រូបថត៖ កុងដាត
លង់អារម្មណ៍ស្វែងយល់ វត្ថុបុរាណ កេរដំណែលវប្បធម៌ នៅទីសក្ការបូជាគីមង៉ឹន (Kim Ngan) ជាការពិសោធវិសេសរបស់ Stella ។ រូបថត៖ កុងដាត
Stella ចូលចិត្តម្ហូបប្រពៃណីវៀតណាម ដែលបានតាំងលក់នៅតាមទីប្រជុំជនហាណូយ។ រូបថត៖ កុងដាត
Stella សំណេះសំណាលជាមួយនឹងលោក ផាម ត្រុងយុង (Pham Trung Dung) អគ្គនាយកសណ្ឋាគារ Lasiesta ជាសណ្ឋាគារជំនាញទទួលភ្ញៀវអន្តរជាតិ នៅប្រទេសវៀតណាម។ រូបថត៖ កុងដាត
ជក់ចិត្តសំណេះសំណាលជាមួយនឹងបងគឿង (Cuong) ជាម្ចាស់ហាងជួសជុលត្បូងពេជ្របុរាណ នៅផ្លូវហាងបាក់ (Hang Bac)។ រូបថត៖ កុងដាត
ស្និទ្ធស្នាលនឹងប្អូនៗនៅទីប្រជុំជនហាណូយ នានិទាឃរដូវដើមឆ្នាំ២០២២។ រូបថត៖ កុងដាត
FVH បង្កើតនៅឆ្នាំ១៩៩៩ មានអ្នកចូលរួមប្រហែល១.៣០០នាក់ ដែលមកពីប្រទេសនានាលើសកលលោក ភាគច្រើនសុទ្ធតែកំពុងធ្វើការនិងរស់នៅវៀតណាម។ នៅពេលណាក៏ដោយ FVH តែងមានសមាជិកចំនួន៥០នាក់សកម្មចូលរួម។ មធ្យមជារៀងរាល់ខែ តែងមានសកម្មភាពពី៨ - ១០លើកឯណោះ។ ព្រឹត្តិការណ៍ទាំងអស់របស់ FVH ផ្តោតលើការឧទ្ទេសនាម ស្វែងយល់អំពីប្រវត្តិសាស្រ្ត កេរដំណែល វប្បធម៌ និងប្រពៃណីរបស់វៀតណាម ក្នុងនោះពិសេសជំនាញបំផុត គឺរៀបចំដំណើរ tour ថ្មើរជើង។ យ៉ាតតិចបំផុត ក្នុងមួយឆ្នាំFVH បានរៀបចំធ្វើដំណើរ tour ជាង១៧លើក នៅក្នុងក្រុងហាណូយ បរិយាយឧទ្ទេសនាមជាភាសាអង់គ្លេស ដំណើរ tour ១៦លើកជាភាសាជប៉ុន និងដំណើរ tour មួយចំនួនទៀតជាភាសាអេស្ប៉ាញ។
ក្រៅពីនោះ FVH នៅមានសកម្មភាពផ្សេងៗដូចជា៖ កិច្ចប្រជុំពិភាក្សា បទបង្ហាញ ជាមួយនឹងសាស្រ្តាចារ្យ សិប្បករវប្បធម៌វៀតណាម បញ្ចាំងនិងឧទ្ទេសនាមភាពយន្តវៀតណាម ស្នាដៃអក្សរសិល្ប៍វៀតណាម ដំណើរទស្សនាតាមភូមិរបរ រួមវិភាគទានសប្បុរសធម៌នៅបណ្តាមូលដ្ឋាន។ល។ សកម្មភាពទាំងនេះ Stella សុទ្ធតែចូលចិត្តទាំងអស់។ បងស្រីជាអ្នកណែនាំ tour ថ្មើរជើង នៅក្រុងហាណូយ ឧទេសនាមរម្មណីយដ្ឋាន វប្បធម៌ នៅតាមច្រកផ្លូវទីប្រជុំជនបុរាណ។ ជាមួយចំណេះវិជ្ជាមនោសញ្ចេតនាផ្តល់ជូនក្រុងហាណូយ បងស្រីជាអ្នករៀបចំព្រឹត្តិការណ៍ឱ្យ FVH ផ្សព្វផ្សាយបើកទូលាយ បញ្ជ្រាបដល់មិត្តភក្តិអន្តរជាតិ ដែលកំពុងរស់នៅវៀតណាម
ច្រើនឆ្នាំរស់នៅក្រុងហាណូយ Stella ធ្វើការខាងវិស័យផ្សព្វផ្សាយនិងរៀបចំចាត់តាំងព្រឹត្តិការណ៍ ជូនសម្ពន្ធក្រុមហ៊ុនសណ្ឋាគារអន្តរជាតិ (Elegance Hospitality Group - EHG)។ ការងារនេះបានជួយឱ្យបងស្រីមានទំនាក់ទំនងល្អប្រពៃ ជាមួយនឹងសកម្មភាពស្មគ្រចិត្តខាងវប្បធម៌ នៅវៀតណាម។ តាមរយៈនោះការងារនៅសម្ពន្ធក្រុមហ៊ុនសណ្ឋាគារ ធ្វើឱ្យបងស្រីមានឱកាសឧទ្ទេសនាមជាមួយនឹងភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកប្រទេសវៀតណាម នូវចំណេះដឹងខាងវប្បធម៌ កេរដំណែលរបស់វៀតណាមផងដែរ ជាពិសេសក្រុងហាណូយ ភូមិភាគខាងជើង និងខេត្តក្វាងណាម។
Stella រំលែកការយល់ដឹងអំពីវប្បធម៌ពិសាតែប្រពៃណីរបស់វៀតណាម ជាមួយតំណាងក្រុមហ៊ុនតៀនធៀនត្រា (Tien Thien Tra)។ រូបថត៖ កុងដាត
Stella ជាអ្នករៀបចំ tour ថ្មើរជើងជាច្រើន ដើម្បីស្វែងយល់អំពីក្រុងហាណូយ សម្រាប់សហគមមិត្តភក្តិកេរដំណែលរបស់វៀតណាម (FVH)។ រូបថត៖ កុងដាត
FVH ប្រជុំមិត្តភក្តិអន្តរជាតិស្រឡាញ់រាប់អានវប្បធម៌កេរដំណែលវៀតណាម ហើយ Stella ជាអ្នកណែនាំក្រុម ឧទ្ទេសនាមអំពីកេរដំណែលវៀតណាម។ រូបថត៖ កុងដាត
ក្រុម FVH លង់អារម្មណ៍នឹងការផ្សងព្រេង នៅតាមកេរដំណែលវប្បធម៌វៀតណាម ក្នុងសារមន្ទីរប្រវត្តិសាស្រ្តវៀតណាម។ រូបថត៖ កុងដាត
Stella និងសហការីផ្ចិតផ្ចង់បង្កើតគំនូរសន្លឹក ត្រៀមបម្រុងសម្រាប់ workshop មួយ អំពីវប្បធម៌ភូមិរបរវៀតណាម។ រូបថត៖ ឯកសារ
Stella និងយុវវ័យវៀតណាម នៅក្បែរស្នាដៃគំនូរក្រដាសធ្វើដោយដៃ។ រូបថត៖ ឯកសារ
Stella និងក្រុម FVH ពិសោធន៍គូរគំនូរ នៅភូមិគំនូរម្រក្សណ៍ខ្មុកហាថៃ (Ha Thai) ថឿងទិន (Thuong Tin) ហាណូយ។ រូបថត៖ ឯកសារ
តួនាទីមួយក្នុងចំណោមតួនាទីរបស់បងស្រី នៅក្នុងសម្ពន្ធក្រុមហ៊ុនសណ្ឋាគារ គឺសរសេរអត្ថបទ ទស្សនាវដ្តីផ្ទៃក្នុង (បោះពុម្ពនិងអនឡាយ) រួមមានអត្ថបទកាសែតលម្អិតសម្រាប់ខែនីមួយៗ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ (ឧទាហរណ៍ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសំពះព្រះខែ។ល។) ឬប្រធានបទរួមសម្បូរបែប ដូចជា៖ម្ហូបអាហារវៀតណាម ប្រវត្តិសាស្រ្តនៃរម្មណីយដ្ឋានមួយចំនួន (ឧទាហរណ៍ដូចជា៖ ស្ពានឡុងបៀន (Bien) នៅហាណូយ ទីផ្សារផ្កាក្វាងអាន (Quan An) នៅបឹងតីហូ (Ho Tay) ។ល។) ភូមិរបរ និងដំណើរទស្សនាក្នុងមួយថ្ងៃ នៅតាមកេរដំណែល។ល។
Stella រៀបរាប់ថា តាំងពីបង្កើតមកដល់សព្វថ្ងៃ FVH បានរៀបចំព្រឹត្តិការណ៍ប្រហែល១.៦០០លើក។ ចំពោះខ្លួន Stella និងសហការីចង់បន្តពង្រីកតម្លៃដែល FVH បានធ្វើក្នុងការងារសាមគ្គីសហគមន៍អន្តរជាតិស្រឡាញ់រាប់អានវៀតណាម និងលើកកម្ពស់ការយល់ដឹងជូនប្រជាជនវៀតណាម ខាងប្រពៃណីនិងវប្បធម៌នៃស្រុកកំណើត។
សំណេះសំណាលនឹង Stella គ្មាននរណាដឹងថាបងស្រីជាជនបរទេសនោះទេ ពីព្រោះបងស្រីយល់ដឹងអំពីវប្បធម៌ ទំនៀមទម្លាប់រស់នៅ របស់ប្រជាជនវៀតណាម ដោយស៊ីជម្រៅ។ ការស្វែងយល់អំពីកេរដំណែលវប្បធម៌វៀតណាម គឺជាចំណូលចិត្តរបស់បងស្រីស្របនឹងជីវភាព ហើយក៏ជារបៀបសម្រាប់បងស្រីបង្ហាញពីក្តីស្រឡាញ់វៀតណាមយ៉ាងច្រើនផងដែរ៕