ជានិយ័តករអន្តរជាតិម្នាក់ នៃ School on the Boat នៅវៀតណាម អ្នកនាង Lucie Ferro (ជនជាតិបារាំង) ឆ្នាំនេះទើបមានអាយុ២២ឆ្នាំ បានអញ្ជើញមកប្រទេសវៀតណាម ដើម្បីពិសោធន៍នូវបទពិសោធន៍រស់នៅនៃយុវវ័យ។ អ្នកនាងនាំយកសេចក្តីប្តេជ្ញាចិត្ត ទឹកចិត្តស្រឡាញ់ ផ្តល់ជូនកុមារវៀតណាម នៅគ្រប់គម្រោងការ បំណងធ្វើឱ្យជីវភាពរស់នៅរបស់កុមារកាន់តែប្រសើរឡើង។
អ្នកនាង Lucie ជាមួយនឹងស្នាមញ្ញឹមស្និទ្ធស្នាល ស្មោះត្រង់ បានរួមដំណើរនឹងយើងខ្ញុំទៅកាន់ក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងផ្ទះអណ្តែតនៅលើឆ្នេរកណ្តាលទន្លេក្រហម។ ខ្ញុំពិតជាស្រណោះស្រណោកចំពោះស្ថានភាពនៃក្រុមគ្រួសារ ដែលកំពុងរស់នៅបណ្តោះអាសន្ននៅទីនេះ នៅក្នុងទីប្រជុំជនមួយដ៏កុះករ ប៉ុន្តែពួកគាត់គ្មានលិខិតផ្ទាល់ខ្លួន គ្មានចំណេះវិជ្ជា មានជម្រើសតែមួយគត់គឺធ្វើការងារពលកម្មគ្មានជំនាញ ជាមួយប្រាក់ខែតិចតួចដូចជា៖ ម៉ូតូឌុប ដាំបន្លែ នៅតាមឆ្នេរ រើសអែបចាយ ស៊ីឈ្នួរនៅទីផ្សាររាត្រី លក់ទឹកក្រូច និងលក់ពោតអាំងលើស្ពានឡុងបៀន (Long Bien) ។
ផ្ទះអណ្តែតបានកសាងមកពីវត្ថុធាតុធម្មតាដូចជា៖ ផ្ទាំងប្លាសិក ធ្នឹមឈើ បន្ទះតម្បាញឫស្សី ធុងជ័រឬស្នោរ សុទ្ធតែមិនបានធានាសុខភាព និង សុវត្ថិភាព។ កុមារនៅទីនេះ មានភាពកង្វះខាត ឪពុកម្តាយអសមត្ថភាពឱ្យកូនទៅរៀន។ តាមបងស្រី ត្រាង (Trang) ជានារីកំសត់ម្នាក់ ដែលមានស្ថានភាពទុក្ខលំបាក ប្តីពិការ កូនតូចពីរនាក់ បងស្រីត្រូវទៅស៊ីឈ្នួរសំអាតផ្ទះឱ្យគេជារៀងរាល់ថ្ងៃ ក៏រកប្រាក់ចំណូលបានត្រឹមតែពី៥០.០០០ ដល់១០០.០០០ដុង។
![]() អ្នកនាង Lucie Ferro អ្នកស្មគ្រចិត្តជនជាតិបារាំង នៃ School on the Boat នៅវៀតណាមនិងកុមារ។ ![]() សកម្មភាពខាងក្រៅ នៃដំណើរជាក់ស្តែងដ៏ចំណាប់អារម្មណ៍ ជួយកុមារនៅភូមិក្បែរមាត់ទន្លេ បានរស់ក្នុងបរិយាកាសសប្បាយរីករាយ គ្មានកង្វល់។ល។ ![]() School on the Boat នៅរៀបចំសកម្មភាពជាក់ស្តែងផ្សេងៗ ដើម្បីជួយដល់កុមារកំសត់ទាំងនេះ។ ![]() អ្នកនាង Lucie Ferro អ្នកស្មគ្រចិត្តជនជាតិបារាំង នៃ School on the Boat នៅវៀតណាមនិងកុមារ នៅភូមិក្បែរមាត់ទន្លេក្រហម កំពុងធ្វើដំណើរតាមដងផ្លូវទៅសាលា។ ![]() កុមារទាំង៦៩នាក់ ដែលមានស្ថានភាពទុក្ខលំបាករស់នៅក្បែរមាត់ទន្លេក្រហម ចំណុះភូមិសាស្រ្តក្រុងហាណូយ បាននិងកំពុងបាន School on the Boat ជំនួយឱ្យមានជីវភាពរស់នៅ និង ទៅអនាគតភ្លឺស្វាងជាង។ ![]() នៅផ្ទះរួម កុមារមិនត្រឹមតែបានរៀន នៅទាំងបានលេងសប្បាយ លំហែកាយ បង្កើតភាពផ្សារភ្ជាប់។ ![]() មិនត្រឹមតែមានសកម្មភាពនៅផ្ទះរួម អ្នកស្មគ្រចិត្តនៃ School on the Boat នៅទាំងទៅដល់ទីកន្លែងរស់នៅនៃកុមារកំសត់ទាំងនេះ ជួយឱ្យពួកគាត់បានសិក្សារៀនសូត្រ។ ![]() សកម្មភាពខាងក្រៅ ជួយកុមារនៅភូមិក្បែរមាត់ទន្លេក្រហម បានរស់នៅក្រោមបរិយាកាសសប្បាយរីករាយ ចិត្តគ្មានកង្វល់ ត្រូវនឹងកម្រិតអាយុពូកគាត់។ ![]() អ្នកស្មគ្រចិត្តជនជាតិបារាំងនិងវៀតណាម បានក្លាយជាមិត្តជិតស្និទ្ធចំពោះក្រុមគ្រួសារដែលមានស្ថានភាពទុក្ខលំបាក នៅលើទូក នៅតាមភូមិក្បែរមាត់ទន្លេក្រហមក្រុងហាណូយ។ ![]() អ្នកស្មគ្រចិត្តនៃ School on the Boat បានបង្រៀនកុមារ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ។ ![]() កុមារនិងអ្នកស្មគ្រចិត្ត School on the Boat ចូលរួមពិធីបុណ្យរៀបចំដោយមជ្ឈមណ្ឌល។ |
ជាមួយការឧបត្ថម្ភរបស់ School on the Boat ក្មួយប៊ូយ តុងឡិញ (Bui Tung Linh) (អាយុ២ឆ្នាំ) សព្វថ្ងៃបានទៅរៀននៅសាលាបឋមសិក្សាងៀយុង(Nghia Dung)។ បងស្រីត្រាង (Trang) ចែករំលែកថា នេះជាអំណោយសុភមង្គលមួយ កូនបងស្រីបានចូលសាលាដូចមិត្តដទៃដំណាលអាយុ គ្មានអ្វីសប្បាយជាងក្តីសប្បាយនេះទេ។
សព្វថ្ងៃ ភូមិផ្ទះអណ្តែតទន្លេក្រហម មានកុមារ៦នាក់ បាន School on the Boat ជំនួយឱ្យទៅរៀនសូត្រ។ ប្អូនៗមួយចំនួន នៅតំបន់ឆ្នេរភុកសា (Phuc Xa) ភុកតឹន (Phuc Tan) ឡុងបៀន (Long Bien) មានកុមារ២៤នាក់។ Tony Jaa Nguyen ជាអ្នកស្មគ្រចិត្តម្នាក់ ជាគ្រួបង្រៀនផ្ទាល់នៃកុមារទាំងនេះឱ្យដឹងថា៖ School on the Boat ជាទីកន្លែងអស្ចារ្យមួយ សម្រាប់ការលះបង់ ទទួលផ្តល់សុខដុមភាពនៃជីវិត ជូនដល់ជីវិតរងទុក្ខលំបាក។ នេះពិតជា បរិស្ថានមនុស្សសាស្រ្ត សម្រាប់យើងខ្ញុំបង្ហាញពីទឹកចិត្ត។
ក៏ដូចជា Lucie ឡិញ (Linh) និងភុង (Phong) មិត្តវ័យក្មេងវៀតណាមទាំងពីរនាក់ កំពុងចូលរួមធ្វើជានិយ័តករ ជូនអង្គការ School on the boat ដែលមានរួមសេចក្តីប្តេជ្ញាចិត្តបានសិក្សា បានធ្វើការងារ និង បំណងចង់នាំមកឱ្យកុមារមានជីវភាពរស់នៅល្អប្រពៃជាង។
School on the boat សព្វថ្ងៃរៃអង្គាសមូលនិធីរៀងរាល់ឆ្នាំ មកពីប្រភពជំនួយអន្តរជាតិ និងសកម្មភាពរើយៗជារៀងរាល់ខែ ដូចជាផ្តល់អង្ករជូនគ្រួសារទាំងអស់នេះ ជាមធ្យម១០គីឡូក្រាមក្នុងម្នាក់ក្នុងមួយខែ បង់ប្រាក់សិក្សាជូនកុមារទាំងនេះ ពិនិត្យសុខភាពជូនប្អូនៗ រួមដំណើរនឹងប្អូនៗក្នុងការអប់រំខាងក្រៅសាលា។ សព្វថ្ងៃ អង្គការមានសមាជិក១០នាក់ជាជនបរទេស តែងទទួលយកអ្នកស្មគ្រចិត្តវៀតណាមចូលរួមជានិច្ច៕ |
School on the boat ដូចជាផ្ទះមេត្រីមួយខ្នងសម្រាប់កុមារគ្មានផ្ទះនៅក្រុងហាណូយ។ ជាអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង បង្កើតនៅឆ្នាំ២០១១ សមាជិកស្ថាបនិករួមសុទ្ធតែជាជនបរទេស។ គោលដៅចម្បងនៃអង្គការ គឺនាំការអប់រំទៅដល់កុមារ ដែលរស់នៅតាមមាត់ទន្លេក្រហម និងម្តុំស្ពានឡុងបៀន (Long Bien)។ គ្រួសារជាច្រើននៅទីនេះគ្មានផ្ទះនៅ អសមត្ថភាពហិរញ្ញវត្ថុ ដើម្បីជូនកូនខ្លួនទៅរៀន និងទទួលការអប់រំ។
School on the boat បានជំនួយគតិយុត្តដើម្បីកុមារបានទទួលចូលរៀននិងបានជំនួយប្រាក់សិក្សាឱ្យកុមារ ដែលតាមរៀននៅសាលាឯកជនទាំង៧ នៅលើភូមិសាស្រ្ត។ រៀងរាល់ថ្ងៃ បន្ទាប់ពីរៀននៅសាលា ប្អូនៗតែងវិលត្រឡប់ទៅកាន់ទីស្តីការ School on the boat ដើម្បីរៀនបន្ថែមភាសាអង់គ្លេស គណិតវិទ្យាជាដើម ជាមួយនឹងគ្រូបង្រៀនផ្ទាល់។ ថ្នាក់រៀនមិនត្រឹមតែរៀនវប្បធម៌ នៅទាំងទីនោះប្អូនៗបានរៀនបំណិនរស់នៅ សម្រាប់បន្សាំនឹងជីវភាពរស់នៅជំវិញខ្លួន។ អង្គការក៏បានជំនួយកុមារដោយសកម្មភាពវប្បធម៌សង្គម សិល្បៈ ដើម្បីប្អូនៗបានសម្របចូលសហគមន៍ បានរស់នៅក្នុងមជ្ឈដ្ឋានកុមារភាព ចិត្តថ្លាគ្មានកង្វល់ និងក្តីប្រាថ្នាជាច្រើន ដូចជាធ្វើរូបសំណាកបែបតូច លាបពណ៌រូបសំណាក គូរគំនូរ អានរឿងជាដើម។
តាម Lucie Ferro អ្នកនាងនិងសហការីបំណងចង់ធ្វើឱ្យបានច្រើនថែមទៀត ដើម្បីជួយប្អូនៗដែលមានស្ថានភាពទុក្ខកំសត់ បានកៀកជិតនឹងការអប់រំ ហើយក្លាយជាពលរដ្ឋដែលមានប្រយោជន៍ជូនប្រទេសជាតិ៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង